បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ានម៉ា ក្រោយមានអំពើហិង្សាកើនឡើងថ្មីដែលធ្វើឡើងដោយកងទ័ព ហើយក៏កំពុងតែជំរុញឲ្យមានការដាក់បម្រាមមិនឲ្យលក់អាវុធឲ្យប្រទេសនេះផងដែរ។ ទីភ្នាក់ងារមនុស្សធម៌ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មនុស្សជាង៣០នាក់ ដោយរួមមានទាំងស្ត្រីនិងកុមារផងដែរ ត្រូវកងទ័ពសម្លាប់ ហយសាកសពរបស់ពួកគត្រូវបានដុតនៅក្នុងភូមិមួយកន្លែង ក្នុងរដ្ឋ Kayah ប្រទេសមីយ៉ានម៉ា កាលពីសប្ដាហ៍មុន។ យោធារបស់ប្រទេសមីយ៉ានម៉ា បាននិយាយថា ខ្លួនបានបាញ់សម្លាប់ពួកភេរវករមួយក្រុម មកពីកងកម្លាំងប្រឆាំងប្រដាប់អាវុធ...
បរទេស៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍នេះបានចូលរួមក្នុងពិធី ចុះហត្ថលេខាជាផ្លុវការដើម្បីអនុម័តកញ្ចប់គម្រោងថវិកា ជាតិដែលមានទំហំរហូ ទៅដល់៥,០២៤ ទ្រីលានប៉េសូឬត្រូវជា៩៨,៤៥ពាន់លានដុល្លារអាមេរិក។ កញ្ចប់ថវិកាជាតិរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២២នេះបានក្លាយទៅជាកញ្ចប់ថវិកាជាតិដែលមានទំហំធំជាងគេបំផុតមួយមិនធ្លាប់មានឡើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍Bទាំងមូលហើយគោលបំណងសំខាន់ដើម្បីធានាដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនចេញពីវិបត្តិកូវីដ។ គេសង្កេតឃើញដែរថាកញ្ចប់ថវិកានេះមានទំហំកើនឡើងប្រមាណជា១១,៥ភាគរយធៀបទៅនឹងកញ្ចប់ថវិកាជាតិដែលហ្វីលីពីនបានបញ្ចេញកាលពីឆ្នាំទៅ។ នៅក្រោយការអនុម័តនេះរួចរាល់ហ្វីលីពីនបានដាក់ក្តីរំពឹងទុកថាសេដ្ឋកិច្ចជាតិនឹងអាចទទួលបានកំណើនប្រមាណជាពី៧ទៅ៩ភាគរយសម្រាប់ឆ្នាំ២០២២និងប្រមាណពី៦ទៅ៧ភាគរយទាំងក្នុងឆ្នាំ២០២៣និងឆ្នាំ២០២៤៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...
បរទេស៖ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់ សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាសក្នុងការលប់ចោលនូវព្រឹត្តិការណ៍បាញ់ កាំជ្រួចនៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំថ្មីដើម្បី អាចបញ្ចៀសការជួបជុំគ្នាទ្រង់ទ្រាយធំនិងការធ្វើដំណើរក្នុងពេលដែលអូមីក្រុង កំពុងរីករាលដាលខ្លាំង។ យោងតាមការបញ្ជាក់ដោយមន្ត្រីសុខាភិបាលបានបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងអាចធ្វើឲ្យមានការប្រមូលផ្តុំគ្នារាប់ពាន់នាក់ នៅតំបន់ក្បែរមាត់ទន្លេដែលវា នឹងអាចក្លាយទៅជាព្រឹត្តិការណ៍ចម្លងដ៏ធំមួយនិងធ្វើឲ្យមានការកើនឡើងនៃអ្នកជំងឺនៅតាម មន្ទីរពេទ្យនិងបារម្ភថានឹងអាចធ្វើឲ្យមានបញ្ហាកង្វះខាតបុគ្គលិកពេទ្យនិងសំភារៈផងដែរនៅពេលនោះ។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា ៨៤ភាគរយមកហើយខណៈដែល៥៥ភាគរយបានទទួលវ៉ាក់សាំងលើកទី៣ឬជាវ៉ាក់សាំងជម្រុញរួចរាល់៕ ប្រែសម្រួល៖ស៊ុនលី
(ភ្នំពេញ) ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១៖ ព្រះអើយ…! គេថាសំណាងមើលមិនឃើញទេ……តែឥឡូវយើងបានរកឃើញអតិថិជនមហាសំណាងបំផុតនៅចុងឆ្នាំ 2021 នេះពី សាមសុង ហើយ…!! ពិតជាភ្ញាក់ផ្អើល និងកក្រើកតែម្តង…! នៅទីបំផុត អតិថិជនមហាសំណាងសម្រាប់កម្មវិធី“ចាប់ឆ្នោតមហារង្វាន់ចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស 2021” ដែលមានសំណាងបំផុតឈ្នះរថយន្ត SsangYong Rexton ស៊េរី ទំនើបឆ្នាំ 2021 របស់យើងគឺមានឈ្មោះ...
ក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផល ក្នុងស្រុក ដែលនឹងប្រព្រឹត្ដិទៅនៅរយៈពេល ២ខែទៀត ទាំងនៅខេត្ដសៀមរាប និងរាជធានីភ្នំពេញ ធ្វើការអញ្ជើញក្រុមហ៊ុនផលិតនូវផលិតផលខ្មែរទាំងអស់ «បង្ហាញនូវផលិតផលរបស់ខ្លួនប្រកបដោយមោទនភាព»។ ក្រុមហ៊ុន លើសពីអាជីវកម្មលក់រាយកម្ពុជា ឫ (Beyond Retail Business Cambodia) ដែលត្រូវបានចាត់តាំងដោយសហគ្រាសខ្មែរ ជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញក្រុមហ៊ុនផលិតផលខ្មែរទាំងអស់ចាប់ពីបរិក្ខាផ្ទះសម្បែង ហ្វាសសិន និងគ្រឿងតុបតែងនានា ចំណីអាហារ...
សម្តេចតេជោ ៖ មុនពេលខ្ញុំចាក់ចេញពីនាយករដ្ឋមន្រ្តី នឹងធ្វើច្បាប់កំណត់អាយុ នាយករដ្ឋមន្រ្តីhttps://dap-news.com/national/2021/12/29/209943/ សម្ដេច ទៀ បាញ់ ស្នើសម្ដេចតេជោ ហ៊ុន សែន លុបបំណុលថ្លៃភ្លើងអគ្គិសនី របស់ក្រសួងការពារជាតិជាង ៩ពាន់លានរៀល (Video)https://dap-news.com/national/2021/12/29/209924/ សម្តេចតេជោ ៖ កងទ័ពជាង៥០ ភាគរយ ដុះក្បាលពោះhttps://dap-news.com/national/2021/12/29/209964/ ព្រះមហាក្សត្រ តែងតាំងទីប្រឹក្សាឲ្យលោក...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ជាបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់បុរសជាប់ចោទជនជាតិអាមេរិកម្នាក់ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាមួយមួយកុមារាខ្មែរ ជាច្រើននាក់ និង ថតស្រាត និង រូបអាសអាភាសរបស់ពួកគេ ដើម្បីចែកចាយ ប្រព្រឹត្ដនៅ ខេត្តសៀមរាប នៅក្នុងឆ្នាំ២០១៩...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា តម្កល់ទោសបុរសជាប់ចោទចំនួន ២នាក់ អោយជាប់ក្នុង ពន្ធធានាគារ ក្នុងម្នាក់ៗ កំណត់ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងចាប់រំលោភសពសន្ថវ: ទៅលើក្មេងស្រីម្នាក់អាយុ ១៦ ឆ្នាំ បានសម្រេច ម្នាក់ម្តង...
បរទេស៖ ការិយាល័យស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋ របស់ប្រទេសកូរ៉េខាងត្បូង បានពិនិត្យមើលកំណត់ហេតុទូរស័ព្ទរបស់សមាជិកសភាចំនួន ៦០នាក់ របស់គណបក្សប្រឆាំងដ៏ធំ គឺគណបក្សអំណាចប្រជាជន (PPP) ដោយគណបក្សនេះនៅថ្ងៃពុធ គឺបានចោទប្រកាន់ភ្នាក់ងារស៊ើបអង្កេតដ៏មានឥទ្ធិពលនេះថា មានការឃ្លាំមើលខុសច្បាប់។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានរងការរិះគន់បន្ទាប់ពីមានការលាតត្រដាងថា ការិយាល័យនេះទទួលបានកំណត់ត្រាទូរស័ព្ទរបស់អ្នកកាសែត...