បរទេស៖ បុរសជនជាតិអូស្ត្រាលីម្នាក់និយាយថា គាត់ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសអ៊ីស្រាអែលដោយហេតុផលណាមួយរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ៩៩៩៩ លុះត្រាតែគាត់បង់ប្រាក់ឱ្យអតីតប្រពន្ធរបស់គាត់ចំនួន ២,៤ លានដុល្លារសម្រាប់ការចិញ្ចឹមកូននាពេលអនាគតក្រោមច្បាប់លែងលះរបស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Huppert បានប្រាប់ News.com.au ថា គាត់ត្រូវបាន “ចាក់សោរ”...
ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ ស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡា ម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូនគ្រឿងញៀន ប្រភេទកូកាអ៉ីន ចំនួនជិត១គីឡូកន្លះ ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តកាលពីអំឡុង ខែ កញ្ញា ឆ្នាំ...
បរទេស៖ ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក បានកាត់ក្តីដោយសម្រេចប្រឆាំងនឹងរដ្ឋាភិបាល Oklahoma និងទាហានមួយក្រុមនៅក្នុងពាក្យបណ្ដឹង ដែលជំទាស់នឹងតម្រូវការឱ្យចាក់វ៉ាក់សាំងទៅលើយោធា ដោយចៅក្រមក៏បានបដិសេធទៅលើការផ្អាកដែលបានស្នើសុំលើគោលនយោបាយសម្រាប់កងទ័ពឆ្មាំជាតិនៅក្នុងរដ្ឋផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ចៅក្រមអាមេរិក គឺ លោក Stephen Friot បាននិយាយថា លោកនឹងមិនផ្តល់ការបង្គាប់ឱ្យផ្អាកបណ្តោះអាសន្ន ប្រឆាំងនឹងវ៉ាក់សាំងកាតព្វកិច្ចនៅក្នុងការសម្រេចចិត្តមួយកាលពីថ្ងៃអង្គារ ដោយលើកហេតុផលថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា មុនពេលចាកចេញពី តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងអ្នកស្នើសុំ គឺធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះ សម្តេចក៏ផ្តាំដែរថា ទោះបីសម្តេចចប់អាណត្តិជានាយករដ្ឋមន្រ្តីក៏ដោយ ក៏សម្តេចនៅតែបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជាដដែលទេ ។ ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារព្រមានទុកជាមុនទៅក្រុមមនុស្សដែលនៅតែប៉ុនប៉ង់មានគំនិតអាក្រក់លើកម្ពុជាជាពិសេសរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្គថា អ្នកណាក៏ដោយឲ្យតែប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនឹងចាត់ការកម្ទេចចោលភ្លាមៗ មិនទុកយូរទេ ហើយក៏មិនអនុញ្ញាតឲ្យបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ។ សម្តេចតេជោជាថ្មីម្តងទៀត ក៏បានបញ្ជាឲ្យមេទ័ព មេប៉ូលីស ត្រូវធ្វើការបង្ក្រាបរាល់សកម្មភាពណា របស់ក្រុមប្រឆាំងដែលនៅតែមានមហិច្ចតាចង់ធ្វើបដិវត្តន៍ ហើយថា បើមេទ័ព និងមេប៉ូលីសបង្ក្រាបមិនបានទេ ដកក្រវាត់ចោលតែម្តង ។...
បរទេស៖ លោកគីមជុងអ៊ុន ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនទាំងសម្រាប់ “កិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ទ្វារនៃកិច្ចពិភាក្សារំសាយនុយក្លេអ៊ែរនៅតែបើកចំហ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ឬ ការធ្វើតេស្តនុយក្លេអ៊ែរ នៅមុនពេលពាក់កណ្តាលខែវិច្ឆិកា នៅសហរដ្ឋអាមេរិក...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ នូវសេចក្តីព្រាងច្បាប់ការពារជាតិមានទំហំទឹកប្រាក់៧៧០ពាន់លានដុល្លារ ដែលលោកធ្លាប់បានរិះគន់សម្រាប់ការមានរួមបញ្ចូលបទបញ្ញត្តិ មានប្រសិទ្ធភាពធ្វើឲ្យវាមិនអាចទៅរួចសម្រាប់លោក ដើម្បីបិទនូវមន្ទីរឃុំឃាំងអាមេរិក នៅឈូងសមុទ្រ Guantánamo Bay ប្រទេសគុយបា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានមានប្រសាសន៍ថា ស្របពេលដែលលោកអនុម័តវិធានការទាំងស្រុងនោះ លោកមានការមិនសប្បាយចិត្ត ចំពោះការដាក់កំហិតផ្លូវច្បាប់ជាច្រើន ដោយរួមបញ្ចូលទាំងប្រការដែលមានបំណងរារាំងដល់កិច្ចប្រឹងប្រែងបិទមន្ទីរឃុំឃាំ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចមិនដែលទៅដណ្ដើមយកស្នាដៃអ្នកណាទេ តែក៏កុំមកដណ្ដើមស្នាដៃ របស់សម្ដេចដែលខិតខំប្រឹងប្រែង តស៊ូបានមកដោយលំបាករហូតមកដល់បច្ចុប្បន្ន ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ធ្នូនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ដើម្បីបង្កើតអង្គការចាត់តាំងនយោបាយ និងយោធា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា សម្តេចសង្កេត ឃើញថា សព្វថ្ងៃមានកងទ័ពដុះក្បាលពោះជាង៥០ភាគរយ តែសម្តេចថា នេះជារឿងធម្មតាព្រោះ ដល់វ័យ។ ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីសម្តេចផ្ទាល់ថា សម្តេចក៏មានក្បាលពោះដែរ ដោយពាក់ឯកសណ្ឋានជាមេទ័ពកំពូលនេះ ក៏តឹងក្បាលពោះដែរ ៕
បរទេស៖ ផ្កាយរណបតូចរបស់ប្រទេសចិន ថតរូបនៃតំបន់ដ៏ធំធេងនៅជុំវិញ ទីក្រុងអាមេរិកក្នុងរយៈពេលត្រឹម ៤២វិនាទី ដែលនេះត្រូវបានគេនិយាយថា មានល្បឿនលឿន ជាងផ្កាយរណបពាណិជ្ជកម្មធម្មតាជាច្រើន ហើយរូបថតដែលបានថតបានប្រែក្លាយទៅជាមុតស្រួចគ្រប់គ្រាន់ដើម្បីកំណត់យានយន្តនៅតាមផ្លូវ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...