បរទេស៖អនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសរុស្ស៊ី បានធ្វើការព្រមានដល់ឯកអគ្គរដ្ឋទូតបរទេសនានា អំពីភាពមានហានិភ័យខ្ពស់នៃជម្លោះរវាងរុស្ស៊ីនិងប្រទេសជិតខាង គឺប្រទេសអ៊ុយក្រែន ក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានគម្រាមធ្វើការឆ្លើយតបដោយយោធានិងបច្ចេកទេសផ្សេងៗ ប្រសិនបើលោកខាងលិចមិនដោះស្រាយក្តីព្រួយបារម្ភដែលលោកលើកឡើងទេ។ សារដ៏ថ្មីបំផុតពីទីក្រុងមូស្គូនេះ គឺជាប្រភេទសារដែលធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីលោកខាងលិចផ្សេងទៀតគិតថា លោក ពូទីន នឹងចាប់ផ្តើមធ្វើការវាយប្រហារមួយទៅលើប្រទេសអ៊ុយក្រែន បើទោះជាក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើការព្រមានលោក ពូទីន ថាការធ្វើដូច្នោះនឹងនាំមកនូវការពិន័យយ៉ាងធ្ងន់ធ្ងរ។...
បរទេស៖យោងតាមការបញ្ជាក់ដោយ ក្រុមប្រឹក្សាជាតិសន្តិសុខរបស់ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថា សហរដ្ឋអាមេរិកនិងប្រទេសរុស្សីនឹង ជួបគ្នាសាជាថ្មីពិភាក្សាពីបញ្ហាសន្តិសុខ នាថ្ងៃទី១០ ខែមករាខាងមុខនេះ។ ដោយឡែកជំនួបមួយផ្សេងទៀត រវាងរុស្សីនិងអង្គការណាតូនឹង ប្រព្រឹត្តទៅនាថ្ងៃទី១២ខែមករាហើយមួយថ្ងៃបន្ទាប់រុស្សីនឹងត្រូវបន្ត ជួបជាមួយនឹងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់អ៊ឺរ៉ុបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យដាក់បញ្ជូលទិវាបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្ដែមិនអនុញ្ញាតឲ្យឈប់សម្រាកឡើយ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ប៉ុន្មានឆ្នាំខាងមុខទៀត សម្តេចនឹងក្លាយជាឪនាយករដ្ឋមន្រ្តី និងប៉ុន្មានឆ្នាំទៅមុខទៀត នឹងក្លាយជីតានាយករដ្ឋមន្រ្តី ។ ដោយសម្តេចបានឲ្យចៅរៀនយកបណ្ឌិតពីស្រុកគេ ដើម្បីប្រកួតយកតំណែងយកជានាយករដ្ឋមន្រ្តី៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មុនពេលសម្តេច ចាក់ចេញពីនាយករដ្ឋមន្រ្តី នឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តីដោយយកត្រឹមអាយុ៧០ឆ្នាំ ព្រោះអ្នកស្នើមានអាយុ៧៣ហើយ ។ សូមបញ្ជាក់ថា លោក សម រង្ស៊ីថ្មីៗនេះ បានលើកឡើងពីការធ្វើច្បាប់កំណត់នាយករដ្ឋមន្រ្តី ៕
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បើមេទ័ព មេប៉ូលីស ណាមិនធ្វើសកម្មភាពបង្ក្រាបបដិវត្តពណ៌ដកក្រវាត់ចោលតែម្តង ព្រោះមនុស្សមួយចំនួននៅតែមានគំនិតបន្តធ្វើសកម្មភាពធ្វើបដិវត្តន៍ពណ៌ ។ សម្តេចថា “បើពួកគេចង់ផ្តួលរំលំយើង យើងត្រូវទប់ស្កាត់គេវិញ”។ សម្តេចតេជោបញ្ជាក់ទៀតថា បដិវត្តន៍ពណ៌មកដល់ពេលនេះ អត់ចប់ទេ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យជាតិបាត់ដំបង ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារដែរ? ។ ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន ក្រោយពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានស្នើសុំមកកាន់សម្តេចតេជោ លុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល...
ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃ បញ្ចប់ដោយរលូន គ្មានផ្ទុះកូវីដ-១៩ ក្នុងមណ្ឌលប្រឡងhttps://dap-news.com/national/2021/12/28/209854/ ផ្កាយ២ ភ្លន់ តារា ឆ្លើយដោះសារ យករួចខ្លួន និងទម្លាក់កំហុស ដាក់អ្នកដទៃ ពាក់ព័ន្ធករណី កាន់កាប់ដីព្រៃលិចទឹកhttps://dap-news.com/national/2021/12/28/209839/ អ្នកទន្រ្ទានកាន់កាប់ដីព្រៃលិចទឹក តំបន់៣ក្នុងខេត្តបន្ទាយមានជ័យ ២នាក់ត្រូវបានឃាត់ខ្លួនhttps://dap-news.com/national/2021/12/28/209835/ ACU រកឃើញថា ស្នងការរងខេត្តកំពង់ឆ្នាំង ស៊ុំ សុជាតិ...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះអ៊ីស្រាអ៊ែលបានប្រកាសអនុញ្ញាតិឲ្យមន្ទីរពេទ្យមួយកន្លែងក្នុងការចាប់ផ្តើមការងារចាក់វ៉ាក់សាំងលើកទី៤ទៅលើក្រុមកម្មករដែលជាអ្វីអ៊ីស្រាអ៊ែល ហៅថាជាការសិក្សាដ៏សំខាន់មួយថាតើវ៉ាក់សាំងជម្រុញលើកទី២នឹងអាចប្រឆាំងទៅនឹងការរាលដាលនៃមេរោគអូមីក្រុងឬយ៉ាងណា៊ លទ្ធផលនៃការធ្វើតេស្តនឹងក្លាយទៅជាអ្វីដែលអន្តរជាតិនឹងតាមដានខ្លាំងហើយវានឹងត្រូវដាក់ជូនទៅកាន់ក្រសួងសុខាភិបាលក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះបើយោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យនៃមន្ទីរពេទ្យ Sheba Medical Center ក្បែរទៅនឹងទីក្រុង Tel Aviv។ គួរឲ្យដឹងដែរថាប្រទេសអ៊ីស្រាអ៊ែលគឺជាប្រទេសដែលមានល្បឿននៃការចាក់វ៉ាក់សាំងលឿនបំផុតរបស់សកលលោកដោយគិតតាំងតែពីពេលខ្លួនបានចាប់ផ្តើមដំបូងកាលពីឆ្នាំទៅនិងក៏ជាប្រទេសដំបូងគេដែលបានអនុវត្តវ៉ាក់សាំងដូសជម្រុញឬដូសទី៣ផងដែរ។ យោងតាមការទិន្នន័យចុងក្រោយបានបង្ហាញថាពលរដ្ឋអ៊ីស្រាអ៊ែល៦៣ភាគរយនៃចំនួនសរុប៩,៤លាននាក់បានទទួលវ៉ាក់សាំងលើកទី២រូចរាល់ហើយប្រមាណជា៤៥ភាគរយបានទទួលវ៉ាក់សាំងដូស ជម្រុញលើកដំបូងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី