កំពង់ចាម ៖ លោកស្រី ស៊ាង វណ្ណលក្ខិណា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការ ឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ភាគរយ ក្នុងរយៈពេល ១ឆ្នាំ និងគ្មានការលើកលែងឡើយ។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថាបន្ទាប់ពីខកខានមួយឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ ពិធីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ នឹងប្រារព្ធឡើងយ៉ាងអធិកអធម ចាប់ពីថ្ងៃទី៣០ រហូតដល់យប់រំលងអធ្រាតថ្ងៃទី៣១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការអក្ខរកម្មឌីជីថល ដែលមានកម្មវិធីពិភាក្សាលើប្រព័ន្ធអ៊ិនធឺណិត និងសៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល ក្នុងបំណងជួយឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតប្រកបដោយសុវត្ថិភាព ក៏ដូចជាជួយសិស្សសានុសិស្សឱ្យចេះប្រើប្រាស់មុខងារឌីជីថលកាន់តែប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្ររបស់ពួកគេ។ https://www.facebook.com/smartforcambodia/videos/1064471054405663 https://www.facebook.com/smartforcambodia/videos/905088553480430/ កម្មវិធី «សុវត្ថិភាពលើប្រព័ន្ធអ៊ិនធឺណិត និងការការពារក្មេងវ័យជំទង់ក្នុងយុគសម័យឌីជីថល» មានចាក់ផ្សាយភាគទីមួយ...
ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅលើដែនដីខេត្តកំពត Meas Development Group (Cambodia) មានមោទនភាពក្នុងការបង្ហាញនូវគម្រោងលំនៅដ្ឋាន និងផ្ទះអាជីវកម្ម ដែលនាំមកជូន សម្រាប់ទីផ្សារវិនិយោគអចលនទ្រព្យកម្ពុជា ដោយ បុរី ហ្គ្រីន កំពត។ ជាមួយនឹងភាពជោគជ័យជាង ១៥ ឆ្នាំលើវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ ខុនដូ ផ្សារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម ក្រុមហ៊ុន Meas...
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២១ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ បានប្រារព្ធពិធីអបអបបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសងអាគារទី២។ នៅព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២១ ផ្នែកចុងក្រោយនៃគម្រោងសាងសងអាគារទី២របស់មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ត្រូវបានសាងសងបញ្ចប់ជាស្ថាពរ។...
ក្លិបបាល់ទាត់ អាស៊ី អ៉ឺ រ៉ុប យូណាយធីត ចុះកុងត្រាលើ់កិច្ចសន្យាធ្វើជាម្ចាស់ដៃគូរឧបត្ថម្ភផ្លូវការជាមួយក្រុមហ៊ុន FAFABETS company ដើម្បីត្រៀមសម្រាប់រដូវកាល២០២២ខាងមុខនេះ លោក ផេង ចន្នា អ្នកចាត់ការទូទៅរបស់អាស៊ី អឺរ៉ុប យូណាយធីត Òថ្នាក់ដឹកនាំក្លិបទាំងអស់សប្បាយចិត្តក្នុងការចុះកុងត្រាជាមួយក្រុមហ៊ុន FAFABETS companyនេះ ហើយក៏ជាការសម្រួលបន្ទុកមួយយ៉ាងធំក្នុងការរៀបចំក្លិបត្រៀមប្រកួតពានរង្វាន់នាៗក្នុងរដូវកាល២០២២ Ó អ្នកចាត់ការទូទៅ ដ៏ដែលបានបញ្ជាក់ថា...
កុំភ្លេចស៊ុនស៊ីម៉ិចកូ រីករាយចុងឆ្នាំ ត្រៀមShopping ដើម្បីទិញញគ្រឿងអេឡិចត្រូនិចទំនើបៗសម្រាប់ឆ្នាំថ្មី អតិថិជន អាចទទួលបាននូវបទពិសោធដ៏រីករាយ និងមិនអាចបំភ្លេចបាន ក្នុងអំឡុងពេលលក់បញ្ចុះតម្លៃចុងឆ្នាំ ក៏ដូចជាក្នុងកម្មវិធីបុណ្យ ណូអែល ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ក៏មានបញ្ចុះតម្លៃទៅលើផលិតផលអេឡិចត្រូនិចជាច្រើនដូចជា៖ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមដី ម៉ាស៊ីនបោកខោអាវ ទូរទឹកកក មីក្រូវ៉េវ ម៉ស៊ីនលាងចាន ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបរិក្ខារផ្ទះបាយរាប់ពាន់មុខទៀត។...
Video : https://fb.watch/a5wGk4sEtW/ ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
បរទេស៖ប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃនេះបានធ្វើការប្រកាសជាផ្លូវការហើយថានឹងបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់ខ្លួនក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។ ច្បាប់របស់ប៊ែលហ្ស៊ិកបានដាក់ឲ្យអនុវត្តកិច្ចការងារបញ្ចប់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរទាំងនេះអស់រយៈពេលជាង ២ទសវត្សមកហើយ។ ប៉ុន្តែគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្រោយជំនួបពិភាក្សាគ្នារវាងរដ្ឋមន្ត្រីដែលពាក់ព័ន្ធទាំងអស់បានសម្រេចចិត្តក្នុងការបញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំង៧នៅរោងចក្រដែលនៅសល់ចុងក្រោយទាំង២កន្លែងដែលជាទីតាំងផលិតថាមពលអគ្គិសនីសម្រាប់ប្រទេសបានពាក់កណ្តាលនាពេលបច្ចុប្បន្ន។ ដោយឡែកបើក្រឡេកមើលទៅអ្នកជិតខាងវិញដូចជាបារាំងគឺកំពុងឈានទៅមុខបន្តិចក្នុងការប្រើប្រាស់ថាមពលបៃតង១០០ភាគរយ ខណៈដែលអាល្លឺម៉ង់នឹងបញ្ចប់ការប្រើប្រាស់រោងចក្រដើរដោយនុយក្លេអ៊ែរទាំងអស់នៅត្រឹមឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី