ភ្នំពេញ៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីតឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) តាំងពីឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីប្រកួតត្រេត Squid Game វគ្គផ្តាច់ព័្រត្រ ក្នុងនោះបានរកឃើញអ្នកឈ្នះចុងក្រោយចំនួន ៣ រូប ដោយអ្នកឈ្នះលេខ១ ទទួលបាន...
លោក សេង សារី ៖ លោក កឹម សុខា មាន៣ជម្រើស ក្រោយទទួលបានសេរីភាព និងនីតិសម្បទាននយោបាយឡើងវិញ (Video)https://dap-news.com/national/2021/12/21/207885/ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ៖ ករណីក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី កំពុងបន្តនីតិវិធីhttps://dap-news.com/national/2021/12/21/207835/ លោក ពេជ្រ ស្រស់...
បរទេស៖សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញសេចក្តីប្រកាសមួយដែលអាចបញ្ជាក់ថាបុរសដែលមិនទាន់បានចាក់វ៉ាក់សាំងម្នាក់នៅក្នុងតំបន់ Harris County រដ្ឋតិចសាស់ បានក្លាយទៅជាជនរងគ្រោះដំបូងគេដែលបានបាត់បង់ជីវិតដោយសារតែមេរោគថ្មីអូមីក្រុងក្នុងប្រទេស។ មន្ត្រីក្នុងតំបន់បានថ្លែងថាវាគឺជារឿងដ៏គួរឲ្យសោកសៅសម្រាប់ករណីលើកដំបូងមួយនេះហើយបុរសក្នុងវ័យ៥០ឆ្នាំរូបនេះត្រូវបានគេជឿជាក់ដែរថាមិនបានធ្វើការចាក់វ៉ាក់សាំងដូចគេឡើយ។ គួរឲ្យដឹងដែរថាអូមីក្រុងបានកំពុងបង្កបញ្ហាខ្លាំងមែនទែននៅអាមេរិកដោយក្នុងនោះករណីថ្មីដោយសារមេរោគថ្មីមានចំនួនដល់ទៅ៧៣ភាគរយនៃចំនួនករណីថ្មីទាំងអស់ប្រចាំថ្ងៃគិតត្រឹមថ្ងៃទី១៨ខែធ្នូ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាបនឹងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» របស់សហគមន៍ភូមិព្រះដាក់ រយៈពេល៣យប់៣ថ្ងៃ នៅក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅលើគេហទំព័រហ្វេសបុកផ្ទាល់ខ្លួនថា ដើម្បីបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ រៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយដៃអ្នកភូមិផ្ទាល់ នៅលើកំណាត់ផ្លូវកៅស៊ូឆ្លងកាត់ភូមិព្រះដាក់តែម្តង។ លោកបានបញ្ជាក់ថា ក្រុមការងារនឹងរៀបចំផ្លូវវាងសម្រាប់រំដោះចរាចរណ៍ និងមានត្រៀមចំណតយានយន្តត្រឹមត្រូវផងដែរ។...
បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden បានតេស្តឃើញលទ្ធផលអវិជ្ជមានកូវីដបន្ទាប់ពីបុគ្គលិកម្នាក់ របស់លោកបានឆ្លងវិរុសនេះ។ បុរសទាំងពីរនេះបានជួបប្រាស្រ័យគ្នាដោយផ្ទាល់អស់រយៈពេលកន្លះម៉ោងនៅលើយន្តហោះប្រធានាធិបតី Air ForceOne កាលពីថ្ងៃសុក្រហើយបុគ្គលិករូបនេះបានតេស្តឃើញវិជ្ជមាននៅព្រឹកថ្ងៃចន្ទម្សិលមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍ដោយអ្នកនាំពាក្យ Jen Psaki នៅថ្ងៃអង្គារនេះបានឲ្យដឹងដែរថាជាធម្មតាលោក Bidenតែងតែធ្វើតេស្តរកកូវីដរៀងរាល់ថ្ងៃអាទិត្យប៉ុន្តែក្រោយបានទទួលដំណឹងនេះលោកក៏បានធ្វើដំណើរទៅធ្វើតេស្ត PCR ភ្លាម៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna Inc. បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញការពារមេរោគឆ្លងវីរុសរបស់ខ្លួនត្រូវបានបង្ហាញនៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ ដើម្បីបង្កើនអង្គបដិប្រាណយ៉ាងសំខាន់ ដែលនឹងប្រឆាំងនឹងទម្រង់ថ្មីអូមីក្រុង ដែលអាចឆ្លងបានខ្ពស់។ សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក កំពុងមើលឃើញការកើនឡើងករណីឆ្លងមេរោគថ្មីមួយទៀត ដោយទម្រង់អូមីក្រុង Omicron មានចំនួនប្រហែល ២/៣ នៃការឆ្លងថ្មីកាលពីសប្តាហ៍មុន នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។ ទិន្នន័យបឋមពីការធ្វើតេស្តមន្ទីរពិសោធន៍នៅក្នុងការសិក្សារបស់ Moderna បានបង្ហាញថា វគ្គចាក់វ៉ាក់សាំងពីរដង...
នារសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការចូលរួមនៃពហុភាគីក្នុងការអភិវឌ្ឍបណ្ដុះថ្នាលឌីជីថលកសិកម្មកម្ពុជា» ដែលស្ថិតនៅក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម ហៅកាត់ថា SAAMBAT នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហែម វណ្ណឌី...
ប៉េកាំង៖ ប្រទេសចិន និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវភាពផ្ទុយគ្នា និងភាពខុសគ្នានៃដែនសមុទ្រ ការពារសន្តិសុខ និងស្ថិរភាពដែនសមុទ្រដោយស្មោះត្រង់ ហើយធ្វើឱ្យសមុទ្រចិនខាងកើតក្លាយជាសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងកិច្ចប្រជុំជុំទី១៣ នៃការពិគ្រោះយោបល់កម្រិតខ្ពស់ ស្តីពីកិច្ចការដែនសមុទ្រ ដែលបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគីទាំងពីរបានបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំក្រុមការងារចំនួន៣ ស្តីពីការការពារដែនសមុទ្រ ការអនុវត្តច្បាប់សមុទ្រ និងសន្តិសុខ និងសេដ្ឋកិច្ចសមុទ្រផងដែរ។ ភាគីទាំងពីរបានឯកភាពផ្តោតលើការកសាងទំនាក់ទំនងចិន-ជប៉ុន...
តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំល្បែងសង្រ្គាមទ្រង់ទ្រាយធំមួយ ដែលមានឈ្មោះកូដថា “The Great Prophet 17” នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមយុទ្ធដែលនឹងត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ពាក់ព័ន្ធនឹងអង្គភាព IRGC ដូចជាកងកម្លាំងអាកាសយានិក និងផ្នែកអេឡិចត្រូនិកតាមអ៊ីនធឺណិត លោក Abbas Nilforoushan អនុប្រធានប្រតិបត្តិការ...
បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៍លំបាកកន្លងមក ប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យចុងឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីជាយ៉ាងណាក៏ដោយការប្រារព្ធពិធីបុណ្យទាំងនេះនៅតែបន្តជួបការរំខានបន្ដិចបន្ដួចដូចដែលធ្លាប់បានដឹងរួចមកហើយ។ សម្រាប់រដូវកាលប្រារព្ធពិធីបុណ្យខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Heineken® ស្រាបៀរលេខ១លំដាប់ថ្នាក់ ពិភពលោក សូមអញ្ជើញអតិថិជនទាំងអស់សម្លឹងមើលនូវភាពអវិជ្ជមានទាំងនោះនៅ ក្នុងទស្សនៈ វិជ្ជមាន ហើយរីករាយជាមួយនឹងការពិតដែលបង្ហាញតាមរយៈភាពអវិជ្ជមានទាំងនោះដែលជាផ្នែកមួយ ក្នុងការបង្កើតបានការជួបជុំដ៏ល្អឥតខ្ចោះ! ក្នុងការបើកដំណើរការយុទ្ធនាការណ៍ជាសកលនេះ ក្រុមហ៊ុនស្រាបៀរ Heineken® បានចេញផ្សាយនូវវីដេអូពាណិជ្ជកម្មលើទូរទស្សន៍មួយបង្ហាញអំពី ការរំខានមួយចំនួន ដែលនាំទៅរកការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យមួយ! ក្នុងឱកាសនៃការប្រារព្ធពិធី បុណ្យផ្សេងៗនាពេលខាងមុខ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបង្ហាញវត្តមានតារាពិសេស របស់ខ្លួននោះគឺ Heineken®...