កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកក្រុងសៀមរាប! ចាប់ពីពេលនេះ អ្នកខេត្តសៀមរាប កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ទឹកដីនៃប្រាសាទអង្គរវត្ត ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។ ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប...
ភ្នំពេញ៖លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)នាថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២១បានលើកឡើងថា ក្រុមការងារបោសសំអាតសំណល់គ្រឿងផ្ទុះពីសង្រ្គាមបានចុះដោះគ្រាប់បែកដៃដែលនៅលើដំបូលផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកពួក ខេត្ដសៀមរាប ។ លោក ហេង រតនា បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថា ហួសវាចាត្រូវថ្លែង គេដោះគ្រាប់មីនគ្រាប់បែកនៅហ្នឹងដី តែនេះដោះនៅក្នុងដំបូលផ្ទះ។ លោកបានបញ្ជាក់ថា គ្រាប់ដែលនៅលើដំបូលផ្ទះពលរដ្ឋនេះជាប្រភេទគ្រាប់បែកដៃទុកចោលក្នុងដំបូលផ្ទះ បានរកឃើញនៅពេលជាងរុះរេីផ្ទះ។...
ភ្នំពេញ ៖ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានស្នេីកម្ពុជា រៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ព្រមទាំង ពិភាក្សាគ្នារវាងប្រទេសទាំងពីរ ដើម្បីតំឡេីងច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាគ្នាជាមួយលោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១លោក Nguyen Minh...
ឡុងដ៌៖ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឲ្យដឹងថា មានករណីឆ្លងទម្រង់អូមីក្រុង ចំនួន ១២,១៣៣ករណីផ្សេងទៀតត្រូវបានកត់ត្រានៅក្នុងប្រទេសអង់គ្លេស ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីទម្រង់ឆ្លងនេះ ត្រូវបានរកឃើញនៅក្នុងប្រទេស ដោយធ្វើឱ្យករណីឆ្លងអូមីក្រុង សរុបដែលបានរកឃើញនៅក្នុងប្រទេសដល់ទៅ ៣៧,១០១ករណី។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសបានរាយការណ៍អំពីករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ៨២ ៨៨៦ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងមេរោគសរុបនៅក្នុងប្រទេសកើនឡើងដល់ ១១,៣៦១,៣៨៧ករណី...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) នឹងទទួលបានវ៉ាក់សាំង Pfizer-BioNTech បន្ថែមចំនួន ២០លានដូសបន្ថែមទៀតក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំក្រោយ ដើម្បីពន្លឿនល្បឿនប្រឆាំងនឹងទម្រង់ឆ្លងថ្មីអូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “គណៈកម្មាការថ្ងៃនេះបានយល់ព្រមជាមួយក្រុមហ៊ុន BioNTech-Pfizer ដើម្បីពន្លឿនការចែកចាយវ៉ាក់សាំង mRNA របស់ខ្លួនទៅកាន់រដ្ឋសមាជិក ដោយចាប់ផ្តើមក្នុងរយៈពេលពីរបីសប្តាហ៍” ។ ៥លានដូសនឹងត្រូវចែកចាយនៅខែមករា ៥លានទៀតក្នុងខែកុម្ភៈ និង...
សេអ៊ូល៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣១៨ករណីទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ បើធៀបនឹង ២៤ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៥៧០,៤១៧ករណី ។ ករណីឆ្លងជំងឺប្រចាំថ្ងៃបានធ្លាក់ចុះពី ៦៣១៣ករណី កាលពីថ្ងៃមុន ដោយសារការធ្វើតេស្តមេរោគតិចជាងកាលពីចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកើតឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងចង្កោមតូចៗ នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល។ ក្នុងចំណោមករណីថ្មី ១៨៩៥ករណី គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។...
បរទេស៖ឧត្តមសេនីយ៍ជាន់ខ្ពស់អង្គការណាតូមួយរូប នាពេលថ្មីៗនេះ បានលើកឡើងថា ណាតូគួរតែកសាងវត្តមានរបស់អង្គការសម្ពន្ធមិត្តយោធា នៅក្នុងប្រទេសរូម៉ានីនិងប៊ុលហ្គារី ក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់។ ប្រទេសរុស្ស៊ី ពីមុនបានអំពាវនាវឲ្យអង្គការណាតូ ដាក់កម្រិតប្រតិបត្តិការរបស់ពួកគេ នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត។ កាសែតអាល្លឺម៉ង់ Der Spiegel នោះបាននិយាយថា ផែនការធ្វើឡើងដោយមេបញ្ជាការសម្ពន្ធមិត្តជាន់ខ្ពស់ប្រចាំនៅអឺរ៉ុបរបស់អង្គការណាតូ លោក Tod Wolters នឹងពិតជាពង្រីកបេសកកម្ម “Enhanced Forward...
ភ្នំពេញៈ លោកស្រីយ៉ិច ឈាណាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជ ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ខែ ធ្នូ ឆ្នាំ ២០២១នេះ បើកសវនាការប្រកាសសាលក្រម និង បានសម្រេច កាត់ទោស កំបាំងមុខ ជនជាប់ចោទឈ្មោះ ទុត សុគន្ធារ៉ា ឬ ឌុត សុគន្ធារ៉ា...
ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ៖ ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ បានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យនៅកម្ពុជាចំនួន ១០ ដើម្បីផ្តល់វគ្គបង្រៀន បច្ចេកទេសអំពីអាជីវកម្មទើបបង្កើតថ្មីដែលពាក់ព័ន្ធជាមួយនឹងទីផ្សារនៅកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១...
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង ២ករណីបន្ថែមទៀត