ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ទាំង១០ និងដៃគូដទៃទៀត។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២...
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់...
ភនំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សា ក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានលេីកឡេីងថា «នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេស តភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត»។ រាជរដ្ឋាភិបាល គ្រោងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំនិងរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អនាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប។ នេះបេីយោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនូវកិច្ចខិតខំរបស់ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល...
សម្ដេចតេជោ ជំរុញឲ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាតមិនឲ្យមានឡានចង្កូតស្ដាំចរាចរលើផ្លូវhttps://dap-news.com/national/2021/12/15/206517/ សម្តេចតេជោ ៖ កុំបន្ទោសកម្ពុជា រឿងមីយ៉ាន់ម៉ា និងរឿងចេញ សេចក្តីថ្លែងការណ៍ (COC) មិនរួចhttps://dap-news.com/national/2021/12/15/206560/ សម្តេចតេជោ ៖ ដោយសារចោទអ៊ីរ៉ាក់ មានអាវុធប្រល័យលោក ទើបអ៊ីរ៉ាក់ខ្ទេចខ្ទី ស្លាប់ប្រជាជន និងប្រទេស (Video)https://dap-news.com/national/2021/12/15/206525/ រុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយស...
បរទេស៖សមាជិករដ្ឋសភារបស់ ប្រទេសអង់គ្លេស នៅពេលថ្មីៗនេះ បានចេញនូវរបាយការណ៍មួយ ស្តីពីការស្នើឲ្យធ្វើការចំណាយបន្ថែមទៀត ដើម្បីពង្រីកទំហំនិងធ្វើទំនើបកម្មលើសមត្ថភាពរបស់កងទ័ពជើងទឹក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ របាយការណ៍ ដែលមានចំណងជើងថា “យើងនឹងត្រូវការកងទ័ពជើងទឹកកាន់តែធំ” នោះ បានបង្ហាញនូវបញ្ហាមួយចំនួន ដែលបានកើតមានជាមួយអង្គភាពកងកម្លាំងប្រដាប់អាវុធដ៏ចំណាស់បំផុតរបស់ប្រទេស និងបានហៅទសវត្សខាងមុខថា ជាបញ្ហាប្រឈម។ ចាប់តាំងពីការមានចំនួននាវាដ៏តិចនិងនាវាមុជទឹកត្រឹមតែពីរបីគ្រឿង រហូតដល់កង្វះខាតនៃអាវុធជំនួសថ្មីនោះ របាយការណ៍របស់រដ្ឋសភាអង់គ្លេសនេះ ធ្វើការព្រមានថា ការបង្កើនការចំណាយ...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការសន្ទនាគ្នាតាមរយៈទូរស័ព្ទជាមួយនឹងអធិកាបតីអាល្លឺម៉ង់ថ្មីលោក Olaf Scholz និងព្រមទាំងបានអញ្ជើញលោកដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអ៊ែលផងដែរ។ កិច្ចពិភាក្សាគ្នារបស់មេដឹកនាំទាំងពីរត្រូវបានធ្វើឡើងក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកអធិកាបតី Scholz បានធ្វើសច្ចាប្រណិធានដើម្បីទទួលតំណែងថ្មីនេះហើយក្នុងពេលដែលអ៊ីស្រាអ៊ែលកំពុងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំពិភពលោកដើម្បីបញ្ចប់កិច្ចពិភាក្សានុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ផងដែរ។ នៅក្នុងសេចក្តីថ្លែងមួយដោយអ៊ីស្រាអ៊ែលបានបញ្ជាក់ថា៖លោក Bennett បានថ្លែងអំណគុណយ៉ាងខ្លាំងចំពោះលោកScholz ចំពោះការប្តេជ្ញាចិត្តរបស់លោកចំពោះអ៊ីស្រាអ៊ែល និងជាពិសេសបញ្ហាសន្តិសុខ។ មេដឹកនាំទាំងពីរក៏បានធ្វើការលើកសរសើរចំពោះទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរនាពេលកន្លងមកផងដែរហើយបានព្រមព្រៀងគ្នាចំពោះការបន្តកិច្ចសហប្រតិបត្តិការដែល មានផ្លែផ្កានិងក៏ដូចជាទៅលើប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋាភិបាលប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការប្រកាស នឹងបន្តដាក់ប្រទេសក្នុងកម្រិតប្រកាសអាសន្ន បន្ថែមទៀតរហូតដល់ទៅ៣ខែទៀតក្នុងពេលដែលស្ថានភាពកូវីដហាក់ដូចជា មិនទាន់មានភាពធូរស្រាល។ ការប្រកាសអាសន្នចុងក្រោយនេះ គឺមានសុពលភាពត្រឹមថ្ងៃទី៣១ខែធ្នូប៉ុណ្ណោះប៉ុន្តែ ជាការសម្រេចចិត្តថ្មីដែលប្រទេសនឹងបន្តស្ថិតក្នុង ការប្រកាសអាសន្នរហូតទៅដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០២២។ អនុក្រិតថ្មីនេះមានន័យថារដ្ឋាភិបាលនឹងអនុញ្ញាតិឲ្យច្បាប់រឹតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដដែលអ៊ីតាលីហៅថាជារលកវាយប្រហារ ទី៤ជាពិសេសសំដៅទៅថ្ងៃបុណ្យគ្រិស្តម៉ាកនិងបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ។ រំលឹកដែរថាការដាក់ប្រទេសក្នុងកម្រិតប្រកាសអាសន្នត្រូវបានធ្វើឡើងដំបូងតាំងតែពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០មកម្ល៉េះបន្ទាប់ពីករណីដំបូងនៃកូវីដ ត្រូវបានរកឃើញនៅក្នុងទីក្រុងរ៉ូមហើយការប្រកាសអាសន្នបានធ្វើឡើងរយៈពេល៦ខែនិងបន្តបន្ទាប់បន្ថែមពេលវេលារហូតមកជាច្រើនដង៕ ប្រែសម្រួល៖ស៊ុនលី