តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា នៅមុនកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ និងអ្នកវិភាគបានចោទសួរពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុង “ការព្យាយាមដឹកនាំលទ្ធិប្រជាធិបតេយ្យ” ខណៈដែលសកម្មភាពរបស់សហរដ្ឋអាមេរិក ជាច្រើនគឺផ្ទុយទៅនឹងនេះ ។ សព្វថ្ងៃនេះ ទោះបីជាសហរដ្ឋអាមេរិក បានអះអាងដើម្បីបង្ហាញពី “លទ្ធិប្រជាធិបតេយ្យខ្ពស់នៅក្នុងពិភពលោកក៏ដោយ ប៉ុន្តែមាន “ការយល់ដឹងកាន់តែច្រើនអំពីការពិត” នៅក្នុងប្រទេសក្នុងចំណោមប្រជាជននៃពិភពលោក និងសូម្បីតែនៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ...
ភ្នំពេញ: លោកស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ជនជាតិនីហ្សេរីយ៉ាចំនួន២ នាក់ ដោយសម្រេច ដាក់គុក ពួកគេ ក្នុងម្នាក់ៗ កំណត់...
ភ្នំពេញ៖ ដោយមានវត្តមាន អស់រយៈពេលជិត មួយសតវត្សរ៍ នៅក្នុងប្រទេសជាដៃគូ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ដែលជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះអ្នកបំពេញការងាររួមគ្នា ជាមួយទីភ្នាក់ងារ AFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នា ជាងពេលណាៗទាំងអស់។ ដើម្បីរម្លឹកខួបនេះ ទីភ្នាក់ងារ AFD នៅកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានរៀបចំពិធីជួបជុំមួយ ដែលជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍...
បច្ចុប្បន្នភាព សង្គ្រាមត្រជាក់រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាងកន្លះទសវត្សរ៍ចុងក្រោយនេះ ដោយភាគីទាំងពីរបានបោះសង្គ្រាមពាក្យសម្តីដាក់គ្នាកាន់តែខ្លាំងលើសំណុំរឿង របស់ប្រទេសអ៊ុយក្រែន ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី ។ កាលពីថ្ងៃអង្គារ ទី៧ ខែធ្នូនេះ ប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្វ្ល៉ាឌីមៀរ ពូទីន តាមវីដេអូរយៈពេលជាង២ម៉ោង...
ភ្នំពេញ៖ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ត្រូវបានដាក់ចេញ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់ កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើក កម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង។ ក្នុងការសម្រេចបាននូវគោលបំណងខាងលើ ក្របខណ្ឌគោលនយោបាយនេះ បានកំណត់យកនូវគោលដៅសំខាន់ចំនួន ៥ ជាគ្រឹះ និងសសរស្ដម្ភនៃក្រប ខណ្ឌគោលនយោបាយ ដែលមួយក្នុងចំណោមនោះ...
លទ្ធផលដំណើរ ទស្សនកិច្ចការងាររបស់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសនឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង...
បរទេស៖ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទបញ្ជូនរថក្រោះនិងក្រុមលបបាញ់បន្ថែមទៀត ទៅកាន់ទីជម្លោះជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឲ្យទាហានអ៊ុយក្រែនរបួស និងព្យាយាមឲ្យមានការបាញ់តបតវិញ។ ក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍នេះ នៅប៉ុន្មានម៉ោងមុនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងធ្វើកិច្ចពិភាក្សាគ្នាតាមវីដេអូខល ក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័៏ពនៅជិតព្រំដែនរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មដែលប្រភពមួយនិយាយថា អាចនឹងផ្តោតគោលដៅលើធនាគារដ៏ធំបំផុតរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូរប្រាក់រូបទៅជាប្រាក់ដុល្លារ និងរូបិយប័ណ្ណដទៃផ្សេងទៀតនោះ គឺត្រូវបានរៀបចំឡើង ដើម្បីបង្អាក់លោក ពូទីន មិនឲ្យប្រើប្រាស់កងទ័ពរាប់ពាន់នាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំង...