ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើមឈើចាំស្នេហ៍ និងសិលាបណ្ដាសារ គឺចង់សំដៅទៅលើអ្នកណាដែលប្រព្រឹត្តអាក្រក់ លើតំបន់នេះ នឹងត្រូវទទួលក្ដីវិនាស ។ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ធ្នូនេះ សម្ដេចតេជោ...
ព្រះសីហនុ ៖ បន្ទាប់បានផ្តល់រថយន្ត៣គ្រឿងវ៉ាក់សាំង៥០ម៉ឺនដូស និងថវិកាចំនួន១៣លានដុល្លារ ទៅប្រទេសឡាវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសសន្យាផ្តល់រថយន្តចំនួន១០គ្រឿង ក្នុងចំណោម៣០គ្រឿងដែលបញ្ជាទិញទៅដល់ភាគីឡាវ ។ការផ្តល់ជាជំនួយនេះ ត្រូវបានសម្តេចតេជោ ថ្លែងថា មានអ្នកខ្លះមកជេររិះគន់ សម្តេចរឿងជួយឡាវ ខណៈកម្ពុជាមានពលរដ្ឋខ្វះខាតជាច្រើននៅតាមជនបទ ។ សម្តេចថា មានវិទ្យុខ្លះដើរសំភាសន៍ពលរដ្ឋដែលមានជីវភាពខ្វះខាត ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា នាយករដ្ឋមន្រ្តីប្រទេសណាក៏ត្រូវការពង្រឹងអំណាច ដូច្នេះបើធ្វើនាយករដ្ឋមន្រ្តី មិនពង្រឹងអំណាច គឺមិនមែននាយករដ្ឋមន្រ្តី សូមស្តាប់ឲ្យបាន។
ភ្នំពេញ ៖ សម្តេចតេជោបានថ្លែងថា សម្តេចនឹងគាំទ្រកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវធ្វើការបោះឆ្នោត ។ សម្តេចតេជោបន្តថា “ខ្ញុំប្រកាសតែម្តង គឺគាំទ្រហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី។កូនអ្នកដទៃធ្វើបាន រឿងអីកូនហ៊ុន សែន ធ្វើមិនបាន”។ សម្តេចថា ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងចំណោមបេក្ខជនផ្សេងទៀត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨- ២ធ្នូ ២០២១ ។ យោងតាមបណ្តាញសង្គមសម្តេចតេជោបានបញ្ជាក់ថា “បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ» ។ សម្តេចលើកឡើងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចនឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា ហើយសម្តេចនឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ នាពេលខាងមុខ ក្នុងនាមជានាយករដ្ឋមន្រ្តី ។ ការធ្វើដំណើរនេះ ក្រោយពីប្រទេសជាសមាជិកអាស៊ាន មិនអនុញ្ញាតឲ្យមីយ៉ាន់ម៉ា ចូលប្រជុំអាស៊ាន។ សម្តេចថា ធម្មតាប្រជុំអាស៊ានត្រូវតែមាន១០ប្រទេស តែឥឡូវប្រជុំ៩ប្រទេសវិញ៕
ភ្នំពេញ ៖ នារាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះ មាន ករណី អគ្គិភ័យ មួយ បាន ឆាបឆេះ ក្លិប ក្រោម ដី មួយកន្លែង មាន ឈ្មោះ ថា “ELITE CLUB PARY...
អភិបាលខេត្តកំពង់ឆ្នាំង ៖ យើងបានដកហូតករណីទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកមកវិញជិត ២០០០ហិកតា (Video)https://dap-news.com/national/2021/12/01/202698/ សម្ដេចតេជោ ឲ្យអាជ្ញាធរស្វែងរក អ្នកកើតអេដស៍ដែលបាត់មុខ មិនទាន់មកទទួលសេវាព្យបាល (Video)https://dap-news.com/national/2021/12/01/202741/ សម្តេចតេជោ ៖ អ្នកមុជទឹកសមុទ្រ នៅព្រះសីហនុ មិនរងហានិភ័យ កើតរមាស់ និងក្លិនស្អុយhttps://dap-news.com/national/2021/12/01/202911/ សម្ដេចតេជោ ៖ ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍...
ភ្នំពេញ៖ លោកប្រធានាធិបតីចិន Xi Jinping នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះបានថ្វាយសារចូលរួមរំលែកនូវព្រះមរណទុក្ខនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងជាព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា។ លោកប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាសមាជិកដ៏សំខាន់នៃព្រះរាជវង្សានុវង្សកម្ពុជា...
បរទេស៖អ្នកដំណើរតាមអាកាសទៅកាន់សហរដ្ឋអាមេរិក នឹងប្រឈមមុខច្បាប់តេស្តជម្ងឺកូវីដ១៩កាន់តែតឹងរឹងខ្លាំងឡើង ស្របពេលដែលប្រទេសផ្សេងទៀត បានធ្វើការរឹតបន្តឹងការគ្រប់គ្រងព្រំដែននៅថ្ងៃពុធនេះ ដើម្បីព្យាយាមបន្ថយល្បឿនការរាលដាលនៃជម្ងឺកូវីដ១៩ប្រភេទថ្មី អូមីក្រុង ដែលប្រទេសនីហ្សេរីយ៉ានិយាយថា ដែលកំពុងតែរីករាលដាល លឿនជាងការគិត។ មជ្ឈមណ្ឌលគ្រប់គ្រង់និងទប់ស្កាត់ជម្ងឺឆ្លង បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងតែងាកទៅរកការតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ដែលចូលក្នុងប្រទេសខ្លួន បង្ហាញពីការតេស្តអវិជ្ជមានកូវីដ១៩ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃនៃការចេញដំណើរ។នាពេលបច្ចុប្បន្ននេះ អ្នកដំណើរអន្តរជាតិដែលបានចាក់ថ្នាំវ៉ាក់សាំងហើយ អាចបង្ហាញលទ្ធផលអវិជ្ជមាន ដែលទទួលបានក្នុងរយៈពេល៣ថ្ងៃពីថ្ងៃពួកគេចេញដំណើរ ហើយការតម្រូវយកការតេស្តក្នុងរយៈពេល១ថ្ងៃថ្មីនេះ នឹងអនុវត្តចំពោះប្រជាជនសហរដ្ឋអាមេរិក ក៏ដូចជាជនជាតិបរទេសនានាផងដែរ។...