បរទេស៖ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋគួរតែបង្កើនការតេស្តកូវីដ១៩ ស្របពេលដែលពិភពលោកប្រយុទ្ធនឹងមេរោគកូរ៉ូណាប្រភេទថ្មី អូមីក្រុង ក្នុងខណៈទីក្រុងមួយចំនួន បានពន្យាពេលការបើកសាលាឡើងវិញ ដែលនេះជាវិធានការការពារទុកមុន។ក្រៅពីនេះ ក្រសួងក៏បាននិយាយផងដែរថា មេរោគប្រភេទ អូមីក្រុង មិនគេចពីការតេស្ត RT-PCR និង RAT នោះទេ ជាការបន្ធូរក្តីព្រួយបារម្ភខ្លះៗ នៅក្នុងចំណោមបុគ្គលិកសុខាភិបាលក្នុងស្រុក ដែលថា ការផ្លាស់ប្តូរប្រូតេអ៊ីនរបស់មេរោគ អាចបណ្ដាលឲ្យការតេស្តធម្មតាបរាជ័យ មិនអាចរកមេរោគឃើញ។...
បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា ការប្រមូលផ្តុំកងកម្លាំងរបស់រុស្ស៊ី នៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន ទំនងជាមានបំណងធ្វើការពង្រឹងគោលជំហរតថ្លៃរបស់ខ្លួន នៅក្នុងជំនួបអនាគតរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច លោក Oleksiy Reznikov បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី គឺមានភាពតានតឹងខ្លាំងឡើង...
បរទេស៖ក្រុមអ្នកកាទូតដែលមានប្រភពមកពីសហភាពអ៊ឺរ៉ុប EU ប្រទេសរុស្សីនិងប្រទេសអ៊ីរ៉ង់កាពីថ្ងៃចន្ទបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំង ទៅលើកិច្ចពិភាក្សាគ្នាសាជាថ្មីចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់រានមានជីវិតឡើងវិញបន្ទាប់ពីបានជាប់គាំងដល់ជាង៥ខែមកហើយ។ លោក Enrique Mora អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការងារសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុបបាននិយាយថា៖ខ្ញុំមានអារម្មណ៍វិជ្ជមានខ្លាំងចំពោះអ្វីដែលយើងបានមើលឃើញនៅថ្ងៃនេះទាំងអស់គ្នា។ លោកបន្តថា៖យើងបានមើលឃើញផងដែរអំពីសេចក្តីចង់បានពិតប្រាកដរបស់ក្រុមគណប្រតិភូរបស់អ៊ីរ៉ង់ដើម្បីអាចនាំយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ JCPOAត្រឡប់មកដំណើរការឡើងវិញ។ ក្នុងនោះផងដែរលោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំនៅក្នុងទីក្រុង Vienna បានបញ្ជាក់ដែរថាក្រុមអ្នកចូលរួមគ្រប់ភាគីបានឈានទៅដល់ការយល់ព្រមគ្នាក្នុងការឈានមួយជំហានទៀតសម្រាប់កិច្ចប្រជុំជុំទី៧ដែលទើបតែបានបញ្ចប់ទៅនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ:តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣០ខែវិច្ឆិកានេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ភ្នំពេញហេីយដេីម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។
យោងតាមក្រុមហ៊ុន Httpool ជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់ពីក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា យុទ្ធសាស្ដ្រទីផ្សារ «អាជីវកម្មលក់ផលិតផលចម្រុះ» គឺជាជម្រើសដ៏ល្អសម្រាប់អ្នកលក់នៅលើបណ្ដាញសង្គម និងអ្នកធ្វើអាជីវកម្មខ្នាតតូច ជាពិសេស សម្រាប់អ្នកដែលមានវេបសាយផ្ទាល់ខ្លួន។ មុខងារសំខាន់ៗជាច្រើនរបស់ Facebook ចាប់ពី Facebook Shop រហូតដល់ Commerce Manager និងសូម្បីតែ Messenger...
សកម្មភាព អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព សម្រាប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!
(ភ្នំពេញ) ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១៖ លោកអ្នកដែលជាអតិថិជនរបស់ សាមសុង ទាំងអស់ ទូទាំងពិភពលោកប្រាកដជាបានដឹង និងកំពុងទន្ទឹងរង់ចាំនូវការធ្វើបច្ចុប្បន្នភាព (Update) One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុត ដែលមានលក្ខណៈពិសេសប្លែកដែលអាចផ្តល់ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង កាន់តែទទួលបាននូវអារម្មណ៍ប្លែក រំភើប រីករាយ និងកាន់តែអស្ចារ្យបន្ថែមទៀតទៅលើស្មាតហ្វូនរបស់ពួកគេ។ តើពេលណា...
ភ្នំពេញ ៖ លោក សយ សុភាព អ្នកតាមដានភូមិសាស្ដ្រនយោបាយ បានលើកឡើងថា គ្មានឈ្មោះ គណបក្សសង្រ្គោះជាតិទៀតទេ នៅប្រទេសខ្មែរ តែពួកភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) នៅបន្តញុះញ៉ង់ ឲ្យប្រើពាក្យនេះតទៅទៀត ដើម្បីបង្កើតបញ្ហាបង្ករឿងមិនចេះចប់ មិនចេះហើយ។ សម រង្ស៊ី-កឹម...
ភ្នំពេញ ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) នាថ្ងៃទី២៩ វិច្ឆិកា បានរៀបចំសិក្ខាសាលាស្ត្រី ស្តីពី «ផលប៉ះពាល់នៃគ្រឿងស្រវឹង» ។ ដោយបង្ហាញការព្រួយបារម្ភនៃផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង តាមរយៈការពិភាក្សារួមមួយ ក្រោមប្រធានបទ «ផលប៉ះពាល់នៃគ្រឿងស្រវឹង»។ បញ្ហាដែលត្រូវ បានលើកឡើងនោះ រួមមាន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃ១-៧ធ្នូ កម្ពុជានឹងចុះត្រជាក់ក្នុងសីតុណ្ហភាពពី១៥ទៅដល់២៩អង្សាសេ និងមានខ្យល់ខុសធម្មតាដែរ(ខ្យល់រដូវ) ៕