បរទេស៖ គេហទំព័រឃ្លាំមើលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងដោយផ្អែកតាមរូបភាពពីប្រព័ន្ធផ្កាយរណបថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងបន្តប្រតិបត្តិការ នៃម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ ផលិតធាតុផ្លុយតានីញ៉ូម នៅឯអគារសំខាន់ Yongbyon របស់ខ្លួន ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា វែបសាយឈ្មោះ 38 North បានរាយការណ៍កាលពីថ្ងៃពុធថា...
ភ្នំពេញ ៖ គម្រោងដ៏អស្ចារ្យរបស់ក្រុមហ៊ុន Wonder Development MESONG ដែលជាខុនដូដ៏ប្រណីត និងខ្ពស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីចាប់រង្វាន់ ដើម្បីអបអរសាទរទិវា 11.11 Singles’ Day រួមជាមួយ ពិធីបុណ្យអុំទូក ដើម្បីអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្ម ។ ការលក់ខុនដូដ៏ពិសេសរបស់ MESONG ក្នុងទីក្រុងភ្នំពេញបានបើកឳកាសសម្រាប់អតិថិជនថ្មី ចូលរួមប្រើប្រាស់...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស៨នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង១៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់អត្តឃាតរថយន្តនៅទីនេះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។មន្ត្រីប៉ូលិសម្នាក់នៅកន្លែងកើតហេតុបានប្រាប់ស៊ិនហួថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅលើក្បួនរថយន្តដែលអមការពារកងកម្លាំងសន្តិសុខបរទេសនៅជិតសាលារៀនក្នុងស្រុកមួយក្នុងសង្កាត់ Hodan ក្នុងទីក្រុង Mogadishu ។ មន្ត្រីប៉ូលិសដែលមិនបញ្ចេញឈ្មោះបាននិយាយតាមទូរស័ព្ទថា “យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះនេះ។ ការបំផ្ទុះបានកើតឡើងនៅមុខសាលា Muasir ហើយក្មេងៗក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ” ។ ប៉ូលិសបានលើកឡើងថា...
លោក សុខ ឥសាន៖ គម្រោង សម រង្ស៊ី ជួលមេធាវី ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ដកសញ្ជាតិអាមេរិក ពីមន្រ្តី-អ្នកគាំទ្រ បក្សប្រជាជន គឺមិនអាចធ្វើបាន (Video)https://dap-news.com/national/2021/11/25/200983/ លោក គិន ភា ៖ លោក សម រង្ស៊ី កំពុងបំផ្លាញក្តីសុខ ពលរដ្ឋខ្មែរ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានប្រកាសថា ជនចំណាកស្រុកចំនួន៣១នាក់បានស្លាប់កាលពីថ្ងៃពុធ នៅគ្រាដែលទូករបស់ពួកគេបានលិចដែលចេញពីទីក្រុង Calais ភាគខាងជើងនៃប្រទេសបារាំង។ ទូកនោះបានចេញដំណើរឆ្លងកាត់ច្រកព្រំដែនទឹកឆ្ពោះទៅចក្រភពអង់គ្លេស ។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM)បានឲ្យដឹងថា វាជាការបាត់បង់ជីវិតដ៏ធំបំផុតតែមួយគត់នៅក្នុងតំបន់ចាប់តាំងពីបានចាប់ផ្តើមប្រមូលទិន្នន័យនៅក្នុងឆ្នាំ២២០១៤ ។ វិទ្យុបារាំង...
វ៉ាស៊ីនតោន៖ អង្គការណាសា បានបាញ់បង្ហោះយានអវកាស ដើម្បីសាកល្បងបច្ចេកវិជ្ជាផ្លាស់ប្តូរដំណើរនៃអាចម៍ផ្កាយ ដែលជាបេសកកម្មពេញលេញដំបូងគេរបស់ពិភពលោក ដើម្បីរៀបចំឱ្យកាន់តែប្រសើរឡើង សម្រាប់ការពារផែនដីប្រឆាំងនឹងវត្ថុគ្រោះថ្នាក់ក្នុងលំហ។ យានអវកាស Double Asteroid Redirection Test នេះកំពុងធ្វើដំណើរមួយផ្លូវទៅកាន់ប្រព័ន្ធអាចម៍ផ្កាយ Didymos ក្នុងគោលបំណងបុកដោយចេតនាជាមួយព្រះច័ន្ទ Dimorphos ដែលមានអង្កត់ផ្ចិតប្រហែល ១៦០ ម៉ែត្រនៅចន្លោះថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលាឆ្នាំក្រោយ។...
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការ ឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេឱ្យបានល្អប្រសើរ មួយកម្រិតទៀត ស្របពេលបើកប្រទេស ឲ្យប្រក្រតីភាពឡើងវិញ ។ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖សហភាពអារ៉ាប់ UAE កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការប្រកាសគូសបញ្ជាក់អំពីផែនការក្នុងការផ្តល់ជំនួយដល់កិច្ចការងារវិនិយោគនៅក្នុងប្រទេសតួកគីដែលនឹងមានទហំទឹកប្រាក់រហូតទៅដល់១០ពាន់លានដុល្លារខណៈដែលប្រទេសទាំងពីរក៏បានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផងដែរនៅក្នុងថ្ងៃដដែលនេះ។ កិច្ចព្រមព្រៀងជាច្រើនបួករួមទាំងកញ្ចប់ថវិកាជំនួយដ៏ធំនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃទស្សនកិច្ចថ្នាក់កំពូលដោយមេដឹកនាំរបស់សហភាពអារ៉ាប់ទៅកាន់ប្រទេសតួកគីដែលជាអតីតមិត្តភ័ក្តចាស់និងមិនធ្លាប់មានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលនិធីនេះត្រូវបានគេជឿជាក់ថានឹងយកទៅប្រើប្រាស់ផ្តោតសំខាន់ទៅលើវិស័យយុទ្ធសាស្ត្រមួយចំនួនដូចជាថាមពលចំណីអាហារនិងសុខភាពផងដែរខណៈដែលដំណើរទស្សនកិច្ចនេះក៏ត្រូវបានគេមើលឃើញថានឹងក្លាយទៅជាផលចំណេញដល់នយោបាយរបស់លោកប្រធានាធីបតីតួកគីដែលកំពុងតែធ្លាក់ចុះប្រជាប្រិយភាពប៉ុន្តែកាន់តែកៀកទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណិត្តថ្មីផងនោះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នាថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធអំពើមនុស្សឃាតដោយចេតនា ដោយ វាយសម្លាប់បុរសជនរងគ្រោះ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ដោយចោទថា ជនរងចេះអំពើអាបធ្មប់ ប្រព្រឹត្តនៅក្នុងភូមិ ត្រពាំងឈូក...