ប៉េកាំង៖ ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរវាងមហាអំណាចពិភពលោកចិន-អាមេរិក អ្នកជំនាញនៅបរទេសបានលើកឡើងថា ទំនាក់ទំនងនេះមានប្រយោជន៍ច្រើន សម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងពិភពលោក។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានជំនួបនិម្មិតជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារ។ ភាគីទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងហ្មត់ចត់ និងស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋានដែលបង្កើតការអភិវឌ្ឍន៍នៃប្រទេសចិន-អាមេរិក លើទំនាក់ទំនង និងបញ្ហាសំខាន់ៗដែលមានផលប្រយោជន៍ទៅវិញទៅមក។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
បរទេស៖ក្រសួងការបរទេសតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ នឹងគោរពលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសហុងឌូរ៉ាស់ ប៉ុន្តែប្រទេសនេះ គួរតែភ្ញាក់ខ្លួនស្តីពីការត្រូវជាប់ក្នុងកិច្ចសន្យាមិនពិតរបស់ប្រទេសចិន។ ប្រទេសហុងឌូរ៉ាស់ គឺជាប្រទេសមួយក្នុងចំណោមប្រទេស១៥ ដែលនៅតែមានចំណងមិត្តភាពផ្លូវការជាំមួយកោះតៃវ៉ាន់ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិថាជាទឹកដីខ្លួន ហើយតៃវ៉ាន់និងហុងឌូរ៉ា គឺមានចំណងមិត្តភាពការទូត តាំងពីឆ្នាំ១៩៤១ នៅមុនរដ្ឋាភិបាលសាធារណរដ្ឋ ភៀសខ្លួនទៅកោះតៃវ៉ាន់ ក្រោយចាញ់សង្គ្រាមស៊ីវិលចិន។ ប៉ុន្តែលោកស្រី Xiomara Castro ជាប្រធានគណបក្សប្រឆាំង បាននិយាយថា...
បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett នៅថ្ងៃអង្គារនេះ បានបង្ហាញនូវការត្រៀមលក្ខណៈ ដើម្បីបង្កើនការប្រឈមមុខរបស់អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ និងបានលើកឡើងជាថ្មីថា ប្រទេសរបស់លោក នឹងមិនត្រូវបានចងដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ថ្មីណាមួយនោះទេ។ កិច្ចចរចាគ្នាដោយប្រយោល នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែវិច្ឆិកា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញ ដោយចាត់ទុកវាថាមានលក្ខណៈមិនគ្រប់គ្រាន់ ដើម្បីបិទគម្រោងនៃការផលិតនុយក្លេអ៊ែ...
ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ នឹងអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រុមការងារអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានធ្វើការបែងចែកផ្លែតាង៉ែនប៉ៃលិន ចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកស្រី តៅ តឿន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់បណ្ដាកងឯកភាព មួយចំនួន ចំណុះក្រសួងការពារជាតិ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកប្រឆាំងថា បើគិតតែរអ៊ូរឿងសាំងឡើងថ្លៃ កុំជិះឡាន ម៉ូតូ ជិះកង់ តែគួរដើរវិញទៅ ព្រោះសាំងឡើងថ្លៃពេញពិភពលោក មិនមែនមាននៅកម្ពុជាមួយនោះទេ ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ដោយសារមានអាខោនហ្វេសប៊ុកម្នាក់បានចូលខំមិនក្នុងផេកហ្វេសប៊ុកសម្តេចថា សម្តេចសុំគិតថ្លៃសាំងផង កុំគិតតែវ៉ាក់សាំង ។ សម្តេចតេជោបញ្ជាក់ថា «មានមួយនោះ...
បរទេស៖នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេដឹងថាបានដាក់ពាក្យស្នើសុំ ចូលរួមប្រកួត ប្រជែងតំណែងជាប្រធានាធិបតីទោះបីជា វាជាសកម្មភាពដែលខុសពីច្បាប់ ដែលបានចែងនាពេលបច្ចុប្បន្នក្តី។ លោកនាយករដ្ឋមន្ត្រី Abdul Hamid Dbeibah តាមច្បាប់បានចែងថា លោកនឹងដឹកនាំប្រទេសរហូទដល់ពេល ដែលលីប៊ីបោះឆ្នោត ជ្រើសបានប្រធានាធិបតី ថ្មីនាថ្ងៃទី២៤ខែធ្នូ។ នេះមានន័យថាលោកបានក្លាយ ទៅជាបុគ្គលចុងក្រោយគេបំផុត ដែលបានដាក់ពាក្យ ស្នើសុំចូលរួមប្រកួតប្រជែងប្រធានាធិបតីដែល កាលកំណត់ នឹងបញ្ចប់ទៅនៅថ្ងៃទី២២...
ម៉ូស្គូ៖ ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចបានបន្តកើនឡើងជុំវិញជម្លោះទូលំទូលាយ ហើយសកម្មភាពជាក់ស្តែងមួយចំនួនត្រូវបានគេរំពឹងថានឹងបំបែកភាពជាប់គាំងនាពេលអនាគតដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រុស្ស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) មិនដែលខ្វះភាពផ្ទុយគ្នាទាក់ទងនឹងបញ្ហារ៉ាំរ៉ៃ រួមទាំងការគំរាមកំហែងផ្នែកយោធា អ៊ុយក្រែន និងការចោទប្រកាន់ថា ជ្រៀតជ្រែកក្នុងដំណើរការនយោបាយក្នុងស្រុករបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ការប្រេះឆាថ្មីកំពុងកើតឡើងជុំវិញវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនបេឡារុស្ស-សហភាពអឺរ៉ុប ការធ្វើតេស្តប្រឆាំងផ្កាយរណបរបស់រុស្ស៊ី ក៏ដូចជាវិធានការអរិភាពរបស់ FBI ចំពោះសមាជិកសហគមន៍រុស្ស៊ីនៅសហរដ្ឋអាមេរិក។ អ្នកវិភាគបានព្យាករណ៍ថា ទំនាក់ទំនងទូទៅរវាងរុស្ស៊ី...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទចំនួន ២ នាក់ ដែលត្រូវបានតុលាការដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារកំណត់ ម្នាក់ៗ កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្ម ដោយព្រួតគ្នាវាយសម្លាប់...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់បុរសជាប់ចោទ ម្នាក់ ដែលត្រូវបានសាលាដំបូងខេត្តព្រះវិហារកាត់ទោស ដាក់ពន្ធធានាគារ កំណត់៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំលាភសពសន្ថវ: កុមារីម្នាក់ ជាអនីតិជន ប្រព្រឹត្តនៅក្នុង ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ...