ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាន នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាម ស្ថានទូតចិន ប្រចាំកម្ពុជា។ កិច្ចព្រមព្រៀងខាងលើនេះ បានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ យោងតាមការរៀបចំ កិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញ ពាណិជ្ជកម្មនៃភាគីទាំងពីរ មានចំនួនជាង៩០%។ ការសន្យាបើកទីផ្សារសេវាកម្ម និងពាណិជ្ជកម្មបានបង្ហាញ...
ភ្នំពេញ៖ ចិននឹងផ្តល់គម្រោងវិនិយោគ សម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១,៥ ប៊ីលានដុល្លាអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ ការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមការបញ្ជាក់ពី លោក ស៊ី ជីនពីង ប្រធានាធិបតី...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយមួយ ខណៈលោកធ្វើជាប្រធានកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូ។ លោក ស៊ី ជីនពីង បានលើកឡើងថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់យើង...
ហាណូយ៖ ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩,៨៨៩ ករណី ដែលក្នុងនោះមាន ៩,៨៨២ ករណីឆ្លងក្នុងស្រុក និង ៧ នាក់ត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ។ ករណីសហគមន៍ភាគច្រើនត្រូវបាន រកឃើញនៅក្នុងមូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ១,២៦៥ ករណីនៅទីក្រុងហូជីមិញ ៦៨៣ករណីនៅខេត្តប៊ិញឌឿង និង ៦០៤ករណី នៅខេត្តដុងណៃ។ ក្រសួងបានឲ្យដឹងថា...
ថ្ងៃទី ២២ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាននៅក្រុងប៉េកាំង។ បន្ទាប់ពីរួមសហការគ្នាអស់រយៈពេល ៣០ ឆ្នាំ ទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ានបានទៅជាគំរូដ៏ជោគជ័យបំផុតនិងប្រកបដោយកម្លាំងរស់រវើកបំផុតនៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាគំរូនៃការជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ លោក Xi Jinping ប្រធានរដ្ឋចិនបានរួមជាមួយភាគីអាស៊ាន គ្រោងផែនការនិងចង្អុលបង្ហាញទិសដៅសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ៕
សម្ដេចតេជោ នឹង អញ្ជើញសម្ពោធស្ពាន មិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹក ស្អែកhttps://dap-news.com/national/2021/11/22/200292/ លោក សុខ ឥសាន ៖ ថៃ លែងជាទីសុវត្ថិភាព សម្រាប់អតីតសកម្មជន អតីតបក្សប្រឆាំង , អស់ទីជម្រកប្រឆាំង រាជរដ្ឋាភិបាលហើយ (Video)https://dap-news.com/national/2021/11/22/200134/ អ្នកនាំពាក្យស្នងការភ្នំពេញ ៖...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានប្ដេជ្ញារួមគ្នាបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន ព្រមទាំងពង្រីកវិសាលភាពផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា...
(ភ្នំពេញ) ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ គ្រាន់តែថតរូបសោះអាចឈ្នះមហារង្វាន់…? ឈ្នះមហារង្វាន់ពិតៗពី សាមសុង… កម្មវិធីកម្សាន្ត សប្បាយៗពី Galaxy Z Fold3 |Z Flip3 ដែលមិនធ្លាប់មានបានមកដល់ហើយ ដោយលោកអ្នកគ្រាន់តែថតរូបភាព ឬវីដេអូឡូយៗអមមកនឹងភាពច្នៃប្រឌិតជាមួយតារាទាំងពីរដួងនេះ ដែលកំពុងបង្ហាញវត្តមានដ៏ស្រស់សង្ហារបស់ខ្លួនជាសាធារណៈនៅសួនច្បារ NaGa World...
នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ អតីត មិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំគ្នាទៅសួរ សុខទុក្ខ លោក ជា សុខុន ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺដោយមិនដឹងខ្លួនគឺ...
នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាចិន-អាស៊ាននៅក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។ លោក Xi Jinping បានគូសបញ្ជាក់ថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរបានឆ្លងកាត់ដំណើរដ៏វិសេសវិសាល ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ មានការអភិវឌ្ឍដ៏ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការវិវត្តន៍យ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មអន្តរជាតិគឺរយៈពេល ៣០ ឆ្នាំដែលប្រទេសចិននិងអាស៊ានក្តាប់ជាប់ឱកាសនៃយុគសម័យនិងសម្រេចបាននូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបែបលោតផ្លោះ ។ យើងបានដើរតាមមហាវិថីមេត្រីភាពនិងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឆ្ពោះទៅកាន់ការកសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិ ៕ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ានជារៀងរហូត ។ ប្រទេសចិននឹងតម្កល់ទុកអាស៊ានជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំមិនងាករេនូវសាមគ្គីភាពអាស៊ាននិងការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះតួនាទីជាស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ៕