បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ដល់រដ្ឋមន្ត្រីការបរទេសចិនថា សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជារឿងសំខាន់ ទន្ទឹមនឹងការបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពនៅហុងកុងនិងតំបន់ស៊ីនជាំង។ ចំណងមិត្តភាពរវាង ប្រទេសជិតខាងគ្នាទាំងពីរនេះ មានភាពរអាក់រអួលម្តងម្កាល ជុំវិញជម្លោះទឹកដីនិងរឿងរ៉ាវ សង្គ្រាមលោកលើកទី២ ប៉ុន្តែលោក Yoshimasa Hayashi ដែលចូលកាន់តំណែងថ្មីក្នុងខែនេះ បាននិយាយថា ការកសាងចំណងមិត្តភាពប្រកបដោយស្ថិរភាពនិង អំណោយផលល្អ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់ អាហ្វ្រិកដែលបានពន្យាពេលជាយូរ ដើម្បីបង្ហាញការគាំទ្រចំពោះទ្វីបនេះ ស្របពេលកំពុងមានភាពអាសន្នផ្នែកសុខាភិបាល និងអំពើហិង្សាស៊ីវិល នៅក្នុងប្រទេសជាច្រើនក្នុងតំបន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Antony Blinken...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន នឹងយកការប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល នៅឆ្នាំក្រោយ ជាឱកាសមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព សុខភាពល្អ និងស្ថិរភាពនៃភាពជាដៃគូដ៏ទូលំទូលាយប្រកបដោយការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Isaac Herzog លោក ស៊ី បានលើកឡើងថា ប្រទេសចិនឱ្យតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល...
បរទេស៖ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការរីករាលដាល នៃមេរោគឆ្លង និង “វិបត្តិសុខភាពសាធារណៈដ៏មហន្តរាយ” បន្ទាប់ពីប្រទេសនានាជុំវិញពិភពលោក បានបន្ធូរបន្ថយច្បាប់កំចាត់មេរោគ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រលប់ទៅរកភាពប្រក្រតី មុនការរាតត្បាតជាបណ្តើរៗ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានីយ៍ផ្សាយវិទ្យុផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ថានភាពមេរោគស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ដោយលើកឡើងពីការសម្រេចចិត្ត “មុនកាលកំណត់”...
បរទេស៖ ចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែង អ្នកខ្លះមិនអាចទប់ទល់នឹងការប៉ាន់ស្មានថា លោកស្រី Harris អាចឆាប់ ឬក្រោយមក នឹងក្លាយជាប្រធានាធិបតីបន្ទាប់ ដោយសារសំណួរជុំវិញសមត្ថភាពរបស់លោក Biden ក្នុងការអនុវត្តភារកិច្ចរបស់គាត់។ ខណៈដែលលោកស្រីគឺជាស្ត្រីដំបូងដែលកាន់តំណែងនេះ ហើយក៏ជាស្ត្រីដែលមានពណ៌សម្បុរផងដែរ – សម្រាប់អ្នកខ្លះលោកស្រីហាក់ដូចជាមានប្រជាប្រិយភាពជាងប្រធានាធិបតីដែលកំពុងកាន់អំណាច។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក...
រាជរដ្ឋាភិបាល បង្កើតក្រុមការងារ ទទួលយកពលរដ្ឋ អាហ្វហ្កានីស្ថាន មកស្នាក់នៅកម្ពុជា បណ្ដោះអាសន្ន (Video)https://dap-news.com/international/2021/11/17/199285/ ក្រសួងមហាផ្ទៃ ៖ ពន្ធនាគារជាកន្លែងឃុំឃាំង អនុវត្តទោស មិនមែនកន្លែងរស់នៅស្រួល មានអាហារឆ្ងាញ់ ដូចខាងក្រៅទេ (Video)https://dap-news.com/national/2021/11/17/199291/ Full Story ៖ សម្តេចតេជោ ស្នើចិនឲ្យផ្តល់វត្ថុធាតុដើម និងបច្ចេកទេសផលិត វ៉ាក់សាំងកូវីដ១៩...
បរទេស៖ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបង្អួតគំរូយន្តហោះចម្បាំងជំនាន់ទី៥ថ្មីរបស់ខ្លួន នៅក្នុងពិធីពិព័រណ៍ដែនអាកាសឌូបៃ នៅថ្ងៃអាទិត្យ ស្របពេលដែលកិច្ចចរចារបស់សហភាពអឺរ៉ុបទិញយកយន្តហោះចម្បាំងអាមេរិក F-35 មានដំណើរវិវត្តន៍ទៅមុខយឺតយ៉ាវ។ នេះជាលើកទីមួយ ដែលយន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-75 Checkmate ដែលបានចេញបង្ហាញនៅក្នុងខែកក្កដានោះ ត្រូវបានតាំងបង្ហាញនៅក្រៅទឹកដីនៃប្រទេសរុស្ស៊ី ហើយបើយោងតាមែទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី យន្តហោះនេះត្រូវបានត្រូវបានទស្សនកិច្ចមើលដោយគណៈប្រតិភូសហភាពអារ៉ាប់រួម។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា វីដេអូឃ្លីជាភាសាអង់គ្លេសមួយ...
បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានហៅការតេស្តសាកល្បងមីស៊ីលបាញ់ ផ្កាយរណបរបសរុស្ស៊ី ថាជាទង្វើធ្វេសប្រហែសនិងគ្មានទំនួលខុសត្រូវ ក្រោយកម្ទេចពីការតេស្តមីស៊ីលនោះ បានបង្កគ្រោះថ្នាក់ដល់អវកាសយានិក ដែលកំពុងធ្វើការងារនៅលើស្ថានីយអវកាសអន្តរជាតិ។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អវកាសយានិកជាច្រើននាក់ ត្រូវបានបង្ខំចូលទៅជ្រកក្នុងបបន្ទប់អវកាសរបស់ខ្លួនភ្លាមៗ ស្របពេលដែលសំណល់ក្នុងលំហជាច្រើន អណ្តែតហោះសំដៅចូលមកក្នុងល្បឿនដ៏លឿន។ ក្នុងខណៈដែលកម្ទេចទំាងនោះ ហោះចេញទៅឆ្ងាយពីស្ថានីយអវកាសនោះ ការគ្រប់គ្រងបេសកកម្មរបស់ណាសា នៅក្នុងទីក្រុង បានណែនាំឲ្យអាកាសយានិកទីជ្រកពូន ដើម្បីគេចពីការប៉ុកប៉ះទង្គិច...
ព្យុងយ៉ាង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េ បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានទៅទស្សនាទីក្រុង Samjiyon ភាគខាងជើង ដើម្បីសិក្សាអំពីគម្រោងសាងសង់របស់ខ្លួន ។ របាយការណ៍បានដកស្រង់សម្តីលោក គីម ដែលបានថ្លែងនៅក្នុងអំឡុងពេលអធិការកិច្ចថា “ខ្ញុំរីករាយណាស់ដែលគិតថារឿងដ៏មោទនភាពមួយដែលត្រូវបានស្វាគមន៍ដោយប្រជាជនត្រូវបានធ្វើ។ ខ្ញុំពេញចិត្តខ្លាំងណាស់”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ពីសេចក្តីយោងជាក់ស្តែងរបស់លោកចំពោះកោះតៃវ៉ាន់ “ឯករាជ្យ” ដោយលើកឡើងថា ជំហររបស់សហរដ្ឋអាមេរិកលើអធិបតេយ្យភាពរបស់ចិនមិនបានផ្លាស់ប្តូរទេ។ ដំណឹងចុងក្រោយបង្អស់របស់លោក បៃដិន នៅក្នុងសារចម្រុះជាច្រើនអំពីកោះនេះ ដែលជាលទ្ធិប្រជាធិបតេយ្យនៅក្រៅការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ដែលប្រទេសចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលនិម្មិតជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ។ នៅពេលសួរថាតើពួកគេនឹងធ្វើឱ្យមានការវិវឌ្ឍលើកោះតៃវ៉ាន់ដែលមានទំនាក់ទំនងមិនផ្លូវការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដែរឬទេ លោក បៃដិន បានលើកឡើងថាលោក...