ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញវិញ្ញាបនបត្រអនុញ្ញាត ឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នូវវ៉ាក់សាំង Sputnik V. Sputnik-Light និង EpiVacCorona ចំនួន២ប្រភេទ ដែលផលិតនៅប្រទេសរុស្ស៊ី។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
តូក្យូ៖ សហរដ្ឋអាមេរិក ចិន និងជប៉ុន បានជជែកគ្នាពីបញ្ហាសន្តិសុខដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់កាលពីថ្ងៃពុធ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិត ជាលើកដំបូងចាប់តាំងពីមេដឹកនាំទាំងពីរឡើងកាន់តំណែង។ ការប្រមូលផ្តុំនិម្មិតនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានកើតឡើង ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បាននឹងកំពុងកាន់តែខ្លាំងនាពេលថ្មីៗនេះ ជុំវិញបញ្ហាជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាសមុទ្រចិនខាងត្បូង និងខាងកើត និងច្រកសមុទ្រតៃវ៉ាន់។ ការចូលរួមរបស់លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានឆ្លៀតពេលហាត់ប្រាណ ដោយការធាក់កង់ ក្រោយខកខាន ក្នុងអំឡុងចូលរួមកិច្ចប្រជុំអាស៊ាន៣ថ្ងៃ។ តាមរយៈ គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ប្រជុំអាស៊ាន៣ថ្ងៃ ជាប់គ្នាពុំមានពេល ហាត់ប្រាណសោះ។ ថ្ងៃនេះឆ្លៀតពេលហាត់ប្រាណ...
វ៉ាស៊ីនតោន៖ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក សម្រាប់ការពង្រឹង និងគាំទ្រកងកម្លាំង “ឯករាជ្យតៃវ៉ាន់” នឹងគ្មានប្រយោជន៍ ហើយនឹងត្រូវបរាជ័យ ដូចការប៉ុនប៉ងរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើត “ចិនតែមួយ តៃវ៉ាន់” ឬ “ចិនពីរ” នៅក្នុងអង្គការសហប្រជាជាតិ កាលពី ៥០ឆ្នាំមុន។ កាលពី ៥០ឆ្នាំមុន ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើត...
បរទេស៖ ឧត្តមសេនីយ ប្រាវីដ វង់ស៊ូវុន បានអន្តរាគមន៍ក្នុងនាមជាមេដឹកនាំគណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាចរបស់ប្រទេសថៃ ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងដែលពាក់ព័ន្ធនឹងឥស្សរជនដ៏ចម្រូងចម្រាស គឺលោក Thamanat Prompow ដោយធានា ថា លោក Thamanat បន្តធ្វើជាអគ្គលេខាធិការរបស់ខ្លួនដដែល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩...
បរទេស៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានស្តីបន្ទោសទៅលើនាយកប្រតិបត្តិរបស់ក្រុមហ៊ុម Facebook គឺ លោក Mark Zuckerberg នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់នាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមរូបនេះថាជា “ឧក្រិដ្ឋជន” ចំពោះការបរិច្ចាគថវិកាចំនួន ៤០០ លានដុល្លារដល់ការិយាល័យបោះឆ្នោតក្នុងតំបន់កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីវិលក្នុងប្រទេសលីបង់វិលត្រឡប់វិញ និងឲ្យពួកយោធាអត់ធ្មត់ពីការប្រព្រឹត្តអំពើហិង្សា ស្របពេលដែលចំនួនមនុស្សស្លាប់ក្រោយរដ្ឋប្រហារនេះ នៅតែបន្តកើនឡើង។ សេចក្តីថ្លែងការណ៍ពីលោក ចូ បៃដិន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ គឺជាការបន្ថែមទៅលើការថ្កោលទោសកំពុងកើនឡើងពីអន្តរជាតិ លើរដ្ឋប្រហារយោធារបស់ប្រទេសស៊ូដង់ និងការដែលយោធាធ្វើការរំលាយចោលរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស៊ីវិល កាលពីថ្ងៃចន្ទកន្លងទៅ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩...
ដោយសារដំណើរវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធនានា ត្រូវបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នាតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅ។ បង្កើនកិច្ចការបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញ ថ្នាក់ដឹកនាំប្រទេស អាស៊ាន ទាំងអស់សុទ្ធតែឯកភាពគ្នាលើវិធីភ្ជាប់ខ្លួនចំពោះបញ្ហាបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩...
(ភ្នំពេញ)÷ ថ្ងៃទី 29 ខែតុលា ឆ្នាំ២០២១ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M) បានរៀបចំកម្មវិធីសប្បុរសធម៌ក្រោមយុទ្ធនាការបេសកកម្មតែមួយ(One Mission Campaign) បន្តចែកអាហារចំនួន១០០០កញ្ចប់ ដោយការជិះស៊ីក្លូចែកអាហារ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមដងវិថីឆ្ពោះទៅកាន់វត្តភ្នំ ដើម្បីជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាដ៏លំបាកនៃជម្ងឺរាតត្បាតសកលCovid-19។ យោងតាមប្រភពពត៌មានបានឲ្យដឹងថាភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹមមានគោលបំណងបន្តចែកអាហារដល់ប្រជាពលរដ្ឋក្នុងរយៈពេល៤ខែជាប់ៗគ្នា រហូតដល់ ១០០០ កញ្ចប់...
(ភ្នំពេញ) ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១៖ មិននិយាយលេងទេ…ឥឡូវនេះ បរិបទថ្មីនេះស្មាតហ្វូននរណាក៏មានប្រើដែរ…តែបើនិយាយពីស្មាតហ្វូនដែលតម្រូវចិត្តអ្នកប្រើប្រាស់បានច្រើនសម្រាប់៖ ការងារប្រចាំថ្ងៃ…ការកម្សាន្ត(មើលកុន ឬលេងហ្គេម)…ថតរូប ឬវីដេអូស្អាតៗ…និងមានរាស្អាត…ទាន់សម័យ ទាក់ភ្នែកអ្នកជុំវិញខ្លួននោះ…គឺសូមជ្រើសរើស Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ចុះគឺពិតជាមិនខកបំណងនោះទេ…!...