១/រាជរដ្ឋាភិបាល ដាក់ឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ ៣០០០០រៀលគំរូថ្មី (Video)https://dap-news.com/national/2021/10/18/191082/ ២/កម្ពុជា ចុះកិច្ចព្រមព្រៀង ពាណិជកម្មសេរីជាមួយចិន តែគ្រប់ទំនិញ ត្រូវបំពេញតាម លក្ខខណ្ឌស្ដង់ដារអនាម័យhttps://dap-news.com/national/2021/10/18/191313/ ៣/ស្មៀនឃុំ-សង្កាត់ ត្រូវនៅប្រចាំការដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតhttps://dap-news.com/national/2021/10/18/191302/ ៤/សម្ដេចតេជោ មិនចង់ឃើញ ពលរដ្ឋជឿលង់ តាមគំនិតអគតិ ហើយមិនព្រមចាក់វ៉ាក់សាំង...
ភ្នំពេញ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មីដែលត្រូវបានប្រជាពលរដ្ឋចាត់ទុកជាប៉ាវចិន ស្រុកខ្មែរ នាថ្ងៃទី១៨ តុលា បានបើកឆាកដំបូងជួបប្រជាពលរដ្ឋដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន តាមការស្នើសុំរបស់ពលរដ្ឋ ក្នុងវេទិកានាសាលាខេត្ត ក្រោយពីចូលកាន់តំណែងផ្លូវការ។ នេះបើយោងតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ។ សូមម្រាបថានេះ ជាលើកទី១ហើយដែលលោក ម៉ៅ ធនិន...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយថា ទោះបីកម្ពុជា ចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយចិន (CCFTA) រួចហើយក៏ដោយ ប៉ុន្តែទំនិញផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យ និងភូតគាមអនាម័យ ព្រមទាំង សុវត្ថិភាពចំណីអាហារ។ ការពន្យល់របស់ លោក វេង សាខុន...
ភ្នំពេញ៖ យោងតាមនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា លេខសម្ងាត់គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារគណនីអនឡាញរបស់អ្នកប្រើប្រាស់ ដូច្នេះក្នុងករណីដែលលេខសម្ងាត់ត្រូវបានបែកធ្លាយ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់នោះឱ្យបានឆាប់រហ័សបំផុតម្យ៉ាងវិញទៀតអ្នកប្រើប្រាស់គួរតែចៀសវាងប្រើលេខសម្ងាត់ដែលងាយនឹងស្មាន មានដូចជាលេខទូរសព្ទ និងថ្ងៃខែឆ្នាំកំណើតជាដើម។ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ iPhone ក្រុមហ៊ុន Apple ក៏មានមុខងារសម្រាប់តាមដានត្រួតពិនិត្យលេខសម្ងាត់ដែលត្រូវបានបែកធ្លាយ ដោយប្រើប្រព័ន្ធ iCloud Keychain ដើម្បីធ្វើការប្រៀបធៀបលេខសម្ងាត់ដែលលោកអ្នកបានផ្ទុកនៅក្នុងទូរសព្ទ ជាមួយនឹងបញ្ជីលេខសម្ងាត់ដែលបានបែកធ្លាយ។ ប្រសិនបើលេខសម្ងាត់របស់លោកអ្នកត្រូវបានរកឃើញនៅក្នុងបញ្ជីបែកធ្លាយនោះ ក្រុមហ៊ុននឹងធ្វើការជូនដំណឹង (Compromised Passwords)...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យស្មៀនឃុំ-សង្កាត់ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព។ សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្ដើមពីថ្ងៃទី១២ តុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF តាមរយៈយុទ្ធនាការទាមទារឲ្យមានវ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា បានបន្តអំពាវនាវដល់បណ្តាប្រទេសអ្នកមាននៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រី ខណៈពេលបច្ចុប្បន្ននេះនៅមិនទាន់ ទទួលបានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។ ការអំពាវនាវនេះ បានធ្វើឡើង នៅថ្ងៃទី១៨ ខែតុលា...
បរទេស ៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃចន្ទនេះ បានធ្វើការលើកឡើងថាទាំងប្រទេសរបស់លោកនិងប្រទេសហ្វីលីពីន គឺកំពុងមានក្តីព្រួយបារម្ភដូចគ្នាចំពោះការសម្រេចចិត្ត របស់អូស្ត្រាលីក្នុងការបញ្ជាទិញនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរទោះបីជាវាមិនស្ថិតនៅក្នុងផ្នែកមួយនៃផែនការ របស់រដ្ឋាភិបាលក្តី។ លោករដ្ឋមន្ត្រីបានលើកឡើងនេះ ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលមានឈ្មោះថា AUKUS គឺជាកិច្ចព្រមព្រៀងត្រីភាគីដែលធ្វើឡើងកាលពីខែមុនរវាង មហាអំណាចទាំង បីគឺអូស្ត្រាលីអាមេរិកនិងអង់គ្លេស។ លោករដ្ឋមន្ត្រី Saifuddin Abdullah បានបញ្ជាក់ទៀតដែរថាទាំងម៉ាឡេស៊ី និងហ្វីលីពីនគឺបានបង្ហាញនូវក្តីព្រយបារម្ភស្រដៀងគ្នាចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីកិច្ចព្រមព្រៀងនេះ។ លោកបន្តថាទាំងម៉ាឡេស៊ី និងហ្វីលីពីនបានធ្វើការលើកឡើងដូចគ្នាថាបញ្ហាចុងក្រោយនេះ...
បរទេស៖ ក្រុមមន្ត្រីការទូតនៃប្រទេសអ៊ីរ៉ង់ និងសហភាពអ៊ឺរ៉ុប នឹងត្រូវជួបគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាទៅលើប្រធានបទនៃការជាប់គាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ងនិងអាមេរិក។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian គឺជាអ្នកដែលបានថ្លែងប្រកាសប្រាប់អំពី ពេលវេលានៃជំនួបគ្នាលើកនេះទៅកាន់សមាជិកសភាជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ ជំនួបគ្នាលើកនេះត្រូវបាន គេមើលឃើញថាធ្វើឡើងនៅ ក្នុងរដ្ឋធានីនៃប្រទេសប៊ែលហ្ស៊ិក ទីក្រុងប្រ៊ូស៊ែលនៅក្រោយជំនួបគ្នាម្តងហើយរវាងមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ជាមួយនឹងប្រេសិត ពិសេសតំណាងឲ្យអ៊ឺរ៉ុបលោក Enrique Mora នៅក្នុងទីក្រុងតេហរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងមក។ គេជឿជាក់ថាប្រសិនបើកិច្ចព្រមព្រៀងឈាន...
រ៉ង់ហ្គូន៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បានលើកលែងទោស ដល់អ្នកទោសចំនួន ១,៣១៦ នាក់។ យោងតាមបទបញ្ជានេះអ្នកទោសចំនួន ១,៣១៦ នាក់ត្រូវបានលើកឡើងដោយផ្អែកលើ មូលដ្ឋានមនុស្សធម៌។ ក្រុមប្រឹក្សា ក៏បានបិទសំណុំរឿងប្រឆាំងនឹងមនុស្សចំនួន ៤,៣២០ នាក់ ដែលកំពុងត្រូវបានកាត់ទោសនៅតុលាការផ្សេងៗនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទន្ទឹមនឹងនេះដែរអគ្គមេបញ្ជាការនៃសេនាប្រមុខឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានឲ្យដឹងនៅក្នុងសាររបស់លោកទៅកាន់សាធារណជននៅថ្ងៃច័ន្ទនេះថា ការអនុវត្តកំពុងត្រូវបានធ្វើឡើងក្នុងគោលបំណងនាំមកនូវភាពរុងរឿងដល់ប្រទេសនិងការបង្កើតសហព័ន្ធសហព័ន្ធប្រជាធិបតេយ្យ។...
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នារសៀល ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន...