បរទេស៖ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិន នៅជិតកោះតៃវ៉ាន់ គឺមានគោលដៅផ្តោត លើកម្លាំងដែលលើកម្ពស់ភាពឯករាជ្យផ្លូវការរបស់តៃវ៉ាន់ និងត្រឹមតែជាសកម្មភាពការពារសន្តិភាពនិងស្ថិរភាពប៉ុណ្ណោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិននេះ ក៏បាននិយាយផងដែរថា សមយុទ្ធយោធាទាំងនោះ ផ្តោតគោលដៅលើការជ្រៀតជ្រែកធ្វើឡើងដោយកម្លាំងពីខាងក្រៅ។ ថ្លែងប្រាប់សន្និសីទកាសែតមួយក្នុងទីក្រុងបកាំង លោក Ma...
បរទេស៖ប្រេសិតសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឡើងវិញ លោក Enrique Mora នឹងធ្វើដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលកាលបរិច្ឆេទ នៅតែត្រូវកំណត់ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដែលជាប់គាំងជាថ្មី នេះបើតាមសម្តីក្រសួងការបរទេសអ៊ីរ៉ង់។ លោក Saeed Khatibzadeh មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា “ដំណើរទស្សនកិច្ចលោក Mora នេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ វាធ្វើឡើងក្រោយកិច្ចប្រឹក្សាគ្នា រវាងភាគីទាំងពីរ...
បរទេស៖រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ នឹងដកការរឹតបន្តឹងលើការធ្វើដំណើរនៅតាមព្រំដែនជាប់កាណាដានិងម៉ិកស៊ិក ចាប់ពីក្នុងខែវិច្ឆិកា សម្រាប់អ្នកបានចាប់វ៉ាក់សាំងរួចទាំងស្រុង ជាការបើកទ្វារអាមេរិកជាថ្មីទទួលភ្ញៀវទេសចរ និងសមាជិកគ្រួសារតែដែលនៅបែកគ្នា ក្នុងអំឡុងពេលរាតត្បាតនៃជម្ងឺកូវីដ១៩។ អ្នកដំណើរបរទេស ដែលផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំង និងចង់ទៅសួរសុខទុក្ខគ្រួសារ ឬក៏មិត្តភក្តិ ឬក៏ទិញឥវ៉ាន់នៅសហរដ្ឋអាមេរិក នឹងត្រូវអនុញ្ញាតឲ្យចូល នេះបើតាមសម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក នៅថ្ងៃអង្គារ ត្រឹមតែមួយសប្ដាហ៍ក្រោយរដ្ឋបាលលោក បៃដិន និយាយថា ខ្លួននឹងដកការរឹតបន្តឹងដូចគ្នានេះ លើជនបរទេសដែលសម្លឹងធ្វើដំណើរមកពីបរទេស។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ នូវការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ខណៈ រាល់សំណង់អគារបេតិកភណ្ឌ ដែលត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ យោងតាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី១២ តុលា បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្ម បណ្តាលឲ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ...
នារសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលថវិកា ចំនួន៥០០០ដុល្លារ និង ទឹកសុទ្ធចំនួន៥០០យួរ របស់ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង...
ភ្នំពេញ ៖ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានឲ្យដឹងថា ចិននឹងបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យ រហូតដល់កម្ពុជា យកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុង។ នាឱកាសជួបពិភាក្សាការងារជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក...
កម្មវិធីផ្សាយផ្ទាល់នៃគម្រោង Sharing of Smile ដែលនឹងពិភាក្សាលេីប្រធានបទ៖ “ថែរក្សាមាត់ធ្មេញ ចំណេញមួយចប់” សូមអញ្ជើញបងៗទាំងអស់ ចូលរួមស្តាប់វេទិកាចែករំលែក អំពីប្រធានបទនេះ ជាមួយវាគ្មិនជំនាញ Dr. Nam Chamnan កាលបរិច្ឆេទ៖ ថ្ងៃទី15 ខែតុលា ឆ្នាំ២០២១ម៉ោង៖ 10:00-12:00 ព្រឹកតាមរយៈ៖ Zoom https://us02web.zoom.us/j/84996777067?pwd=ckFjMU93TWx0SFcvd3ZVa3VzUksxZz09...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថារាល់ ការសន្ទនាណាមួយទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ត្រូវតែនាំឱ្យមានការដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ជាមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Mohammad Baqer Qalibaf បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Andreas Aebi ដែលបានដកស្រង់សម្តីថា“ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងសម័យលោក ត្រាំ ហើយវាគួរឱ្យភ្ញាក់ផ្អើល ដែលពិភពលោកមិនមានប្រតិកម្ម...
ហ្សឺណែវ៖ អ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ថា ការបង្កើនកម្រិតវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ឬហៅថា ដូសជំរុញ គួរតែត្រូវបានផ្តល់ជូនប្រជាជន ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្ងន់ធ្ងរ។ បន្ទាប់ពីការពិភាក្សាអស់រយៈពេល ៤ ថ្ងៃកាលពីសប្តាហ៍មុន ក្រុមអ្នកជំនាញយុទ្ធសាស្រ្តរបស់អង្គការសុខភាពពិភពលោក ស្តីពីការចាក់ថ្នាំបង្ការរោគ បានផ្តល់អនុសាសន៍ថា មនុស្សបែបនេះគួរតែទទួលបានវ៉ាក់សាំងទី ៣ នៅលើបញ្ជីឈ្មោះសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក ព្រោះពួកគេមិនសូវឆ្លើយតបគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំងតាមស៊េរីវ៉ាក់សាំងបឋម...