បរទេស៖រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ចូលប្រទេសក្រូអាតក្នុងកម្មវិធីលើកលែងទិដ្ឋាការ ដោយអនុញ្ញាតពលរដ្ឋប្រទេសនេះ ឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក បានរហូតដល់ទៅ៩០ថ្ងៃ ដោយមិនចាំបាច់មានឯកសារធ្វើដំណើរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិក បាននិយាយប្រាប់ថា ចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូទៅ ប្រព័ន្ធអេឡិកត្រូនិក សម្រាប់ការអនុញ្ញាតការធ្វើដំណើរ នឹងត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីអនុញ្ញាតឲ្យប្រជាជនក្រូអាតចូលទៅក្នុងសហរដ្ឋអាមេរិក សម្រាប់ជំនួញឬក៏ការធ្វើដំណើរកំសាន្ត បានរហូតដល់ទៅ៣ខែ។ ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិកបាននិយាយដច្នេះថា “ការកំណត់ឲ្យប្រទេសក្រូអាតចូលរួមក្នុងកម្មវិធី VWP...
បរទេស៖ បើយោងតាមប៉ូលីសបាងកក គឺថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលជារៀងរាល់ថ្ងៃ នឹងបន្ត ប៉ុន្តែនឹងថយចុះក្នុងពេលដែលក្រុមអ្នកតវ៉ាទាំងនោះ ប្រឈមមុខនឹងវិធានការច្បាប់តឹងរ៉ឹង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Piya Tavichai ស្នងការរងនៃស្នងការដ្ឋានប៉ូលីសក្រុងបាងកក បាននិយាយនៅថ្ងៃពុធនេះថា ក្រុម Thalu Fah...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទណ្ឌកម្មបុរសចំណាស់ ជនជាតិសិង្ហបុរីម្នាក់ ដោយដាក់គុក កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់, រក្សាទុក, ជួញដូរ និង ផលិតផល...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសុខចិន ដែលដឹកនាំដោយលោក ចាវ ឃើជឺ សមាជិក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ ក្នុងកិច្ចប្រជុំ...
បរទេស៖អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានធ្វើការច្រានចោលសំណើអាមេរិក ដែលសុំឲ្យមន្ត្រីត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ចូលទៅកន្លែងនុយក្លេអ៊ែ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន គ្មានគុណសម្បត្តិទាមទារឲ្យមានការត្រួតពិនិត្យ ដោយគ្មានការថ្កោលទោស ចំពោះការវាយប្រហារបំផ្លាញលើទីតាំងនោះទេ។ លោក Mohammad Eslami ជាប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងអំឡុងដំណើរទស្សនកិច្ចទីក្រុងមូស្គូដូច្នេះថា “ប្រទេសនានា ដែលមិនបានថ្កោលទោសចំពោះទង្វើភេរវកម្ម ទៅលើទីតាំងនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ គឺគ្មានគុណសម្បត្តិ ដើម្បីផ្តល់យោបល់ឲ្យមានការត្រួតពិនិត្យមើលទីនោះទេ”។ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ...
បរទេស៖ប្រទេសហុងគ្រីនិងប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានកោះហៅឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមក ជុំវិញការចុះហត្ថលេខារបស់ទីក្រុងប៊ុយដាប៉ែស លើកិច្ចព្រមព្រៀងឧស្ម័នរយៈពេលវែងថ្មីមួយ ជាមួយប្រទេសរុស្ស៊ី ដែលទីក្រុងគៀវគិតថា ជាការគម្រាមកំហែងមួយ ចំពោះសន្តិសុខជាតិខ្លួន។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសហុងគ្រី បានចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន កាលពីថ្ងៃចន្ទ បន្ទាប់ពីទីក្រុងគៀវបានរិះគន់ខ្លួន...
បរទេស៖សង្គ្រាមនុយក្លេអ៊ែ នឹងបង្កឲ្យមានបម្រែបម្រួលអាកាសធាតុនៅទូទាំងពិភពលោក និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលិតកម្មអាហារនិងសុខភាពមនុស្ស នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាសេណារីយ៉ូផ្សេងៗគ្នា ដោយប្រើទម្រង់អាកាសធាតុទំនើប។ លោក Alan Robock ជាសាស្ត្រាចារ្យវិទ្យាសាស្ត្របរិស្ថាន នៅសាកលវិទ្យាល័យ Rutgers University-New Brunswick បានមានប្រសាសន៍យ៉ាងដូច្នេះថា “បើទោះជាយើងសង្ស័យថា ស្រទាប់អូហ្សូន នឹងត្រូវបានបំផ្លាស់ ក្រោយសង្គ្រាមនុយក្លេអ៊ែ ហើយនោះនឹងបណ្ដាលឲ្យមានពន្លឺអ៊ុលត្រាវីយូឡេកាន់តែប្រសើរឡើង នៅលើផ្ទៃផែនដីក៏ដោយ...
បរទេស៖នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់បានបំពានលើបន្ទាត់ក្រហមទាំងអស់ ដែលមានបំណងទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន ប៉ុន្តែថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ ទទួលបានគ្រាប់បែកនុយក្លេអ៊ែនោះឡើយ។ នៅក្នុងសុន្ទរកថាដំបូងថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Bennett បានអះអាងថា សាធារណរដ្ឋឥស្លាម នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបោះជំហានទៅមុខដ៏ធំ ក្នុងសមត្ថភាពផលិតនុយក្លេអ៊ែរបស់ខ្លួន ដោយធ្វើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមថ្នាក់អាវុធ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ស្កគ្រាប់ ព្រមទាំង ម៉ាស់ និងជែលលាងដៃ ចែកជូនដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រួមនឹង អង្គភាពចំណុះ...
ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាលោក ហ្ស៊ូរ៉ាប ប៉ូឡូលីកាសវីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក នាឱកាសទិវាទេសចរណ៍ ពិភពលោកខួបលើកទី៤១ ឆ្នាំ២០២១ សុទ្ធតែបានគូសបញ្ជាក់ ពីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយបរិយាបន្ន ស្តារកំណើនទេសចរណ៍ និងបើកទទួលទេសចរណ៍ឡើងវិញ ក្នុងនោះប្រមុខអង្គការអន្តរជាតិទាំងពីរនេះ...