បរទេស៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានបង្ហាញការគាំទ្រដល់ ប្រទេសបារំាង ដោយមានការខឹងសម្បារ ជុំវិញរឿងកិច្ចព្រមព្រៀង នាវាមុជទឹករាប់ពាន់លានដុល្លារជាមួយអូស្ត្រាលី ដែលត្រូវបានលុបចោល នៅពេលទីក្រុងកង់ប៉េរ៉ាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខអាស៊ីប៉ាស៊ីហ្វិកត្រីភាគីមួយ ជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេស។កិច្ចព្រមព្រៀងសន្តិសុខ ឈ្មោះ AUKUS នោះ រួមបញ្ចូលទាំងការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ទៅឲ្យប្រទេសអូស្ត្រាលី និងបានធ្វើឲ្យជាប់គាំងចំណងមិត្តភាព រវាងបណ្ដាប្រទេសលោកខាងលិច នៅមុនចាប់ផ្តើមជួបជុំគ្នាប្រចំាឆ្នាំរបស់ថ្នាក់ដឹកនាំពិភពលោក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ។ ថ្លែងក្រោយកិច្ចប្រជុំសម្ងាត់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជា ចង់បានកិច្ចសហការ ប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ (UN) នោះ គឺជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខ លើបញ្ហាសិទ្ធិមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែកញ្ញា...
បរទេស៖ ដែនអាកាសរបស់ Big Apple ត្រូវបានរឹតត្បិតសម្រាប់រយៈពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារជាមួយនឹងសប្តាហ៍កម្រិតខ្ពស់ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ២៧ ខែកញ្ញា។ មេដឹកនាំពិភពលោកប្រហែល ១០០ នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែលត្រូវបានរៀបចំឡើងក្នុងទម្រង់កូនកាត់ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងបានជួបនឹងយន្តហោះម៉ាស៊ីនតូចមួយគ្រឿង នៅលើអាកាសលើទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ...
អ្អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ ចាប់ពី៤ខែឡើងទៅ អាចចាក់វ៉ាក់សាំងបាន
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PhnomPenh ) មានក្តីសោមនស្ស សូមគោរពអញ្ជើញសាមាជិក សមាជិការរបស់ JCI Cambodia ព្រមទាំងសាធារណជនដែលមានបំណងចង់ស្វែងយល់ឱ្យកាន់តែស៊ីជំរៅ អំពីប្រវត្តិ សកម្មភាព បេសកកម្មរបស់ JCI ជាពិសេសចង់ដឹងថាតើ JCI បានចូលរួមបង្កើតអ្នកដឹកនាំជាច្រើនជំនាន់ ប្រកបដោយសមត្ថិភាពតាមរបៀបណានោះ សូមចូលរួមកម្មវិធីបណ្តុះបណ្តាល “JCI Discover...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបិទខ្ទប់ភូមិសាស្ត្រ ភូមិសាមគ្គី ភូមិស្ទឹងកំបុត ភូមិព្រៃសំបួរ ភូមិទួលសាំងក ភូមិទួលសាំងខ ឃុំអង្គរបូរី និងបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិ ធ្លកយុល ភូមិអំពិល ឃុំពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក ក្នុងស្រុកអង្គរបូរី ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបិទផ្សារបន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដោយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ រហូតមានការចេញសេចក្ដីសម្រេចថ្មី។
ខេត្តបន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងតាមគោលដៅឈរជើងរបស់កម្លាំងនគរបាល រួមទាំងវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ ។ ជាមួយគ្នានេះដែល លោកក៏បានដាក់បទបញ្ជាឱ្យកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងសម្ភារៈ កងកម្លាំងដើម្បីត្រៀមចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង។...
បរទេស៖នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងមិនពិភាក្សាជាមួយប្រធានាធិបតីបារាំង នៅអង្គការសហប្រជាជាតិ ក្នុងសប្ដាហ៍នេះទេ បើទោះជាការខឹងរបស់បារាំង ចំពោះការលុបចោលកុងត្រាការពារជាតិ៤០ពាន់លានដុល្លារ អាចគម្រាមដល់កិច្ចព្រមព្រៀងជំនួញអូស្ត្រាលី-សហភាពអឺរ៉ុបក៏ដោយ។ ប្រទេសអូស្ត្រាលី កាលពីសប្ដាហ៍មុន បានលុបចោលកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបារំាង Naval Group ក្នុងការបង្កើតកងនាវាមុជទឹកធម្មតា ហើយនឹងជំនួសមកវិញ នូវការកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែតិចបំផុត៨គ្រឿង ជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិកនិងអង់គ្លេស ក្រោយចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគី ជាមួយប្រទេសទាំងពីរនោះ។...
បរទេស៖ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ កំពុងធ្វើការគាំទ្រចំពោះភាពជាដៃគូការពារជាតិថ្មីមួយ រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយសង្ឃឹមថា វានឹងអាចរក្សាតុល្យភាពអំណាច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទស្សនៈមួយ ដែលខុសគ្នាជាខ្លាំងជាមួយនឹងប្រទេសជិតខាងខ្លះ។ សម្ពន្ធភាពថ្មី ដែលមានឈ្មោះថា AUKUS នឹងឃើញប្រទេសអូស្ត្រាលី ទទួលបានបច្ចេកវិទ្យាប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលមានបំណងឆ្លើយតបទៅនឹងអំណាចរបស់ចិនកំពុងតែកើនខ្លាំងឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro...