ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមរយៈVideo Conference របស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យវត្តនីមួយៗ ត្រូវបាញ់អាកុលនិងវាស់កំដៅ នៅមុខក្លោងទ្វារដើម្បីការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះអោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិស៊ីរី តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ចប្រទេសហ្សកដានី ដើម្បីពិភាក្សាពីស្ថិរភាព នៅលើព្រំដែនរបស់ប្រទេសទាំងពីរ ហើយនេះជាជំនួបបែបនេះដំបូង ចាប់តាំងពីជម្លោះស៊ីរីបានផ្ទុះឡើង កាលពីប្រមាណ១០មុន ជាពេលដែលប្រទេសជិតខាងគ្នាទំាងពីរ បានគាំទ្រដល់ភាគីផ្សេងគ្នា។ ជំនួបកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺត្រូវបានធ្វើឡើងក្រោយមានការវាយលុកដ៏ធំមួយរបស់កងទ័ព ដើម្បីដណ្ដើមយកបន្ទាយចុងក្រោយរបស់ពួកឧទ្ទាម នៅក្នុងប្រទេសស៊ីរីភាគខាងត្បូង និងក្រោយមានការបង្កើតឡើងវិញ នូវការគ្រប់គ្រងលើទីក្រុង Deraa ក្នុងខែនេះ ដែលជាទីក្រុងដ៏ធំមួយស្ថិតនៅខាងត្បូងទីក្រុងដាម៉ាស ក្នុងកិច្ចព្រមព្រៀងសម្របសម្រួលដោយរុស្ស៊ី។ កងទ័ពហ្សកដានីបាននិយាយថា ប្រមុខកងទ័ពហ្សកដានី...
បរទេស៖ក្រុមវិភាគយោធាកូរ៉េខាងជើងមួយ នៅថ្ងៃចន្ទនេះ បានធ្វើការចម្អកដល់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ដែលកូរ៉េខាងត្បូងបាញ់តេស្តថ្មីៗនេះ ថាគ្មានជំនាញច្បាស់លាស់ និងសាមញ្ញធម្ម ប៉ុន្តែបានព្រមានថា ការអភិវឌ្ឍវា នឹងបង្កឲ្យមានភាពតានតឹងឆ្លងព្រំដែន។ ទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង ដែលកំពុងតែធ្វើការអភិវឌ្ឍអាវុធកាន់តែទំនើបខ្លាំងឡើង ស្របពេលមានភាពជាប់គាំងក្នុងកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េនោះ នៅថ្ងៃពុធសប្ដាហ៍មុន បានធ្វើតេស្តមីស៊ីលផ្លោង។ លោក Jang Chang Ha ជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍និងផលិតអាវុធដំណើរការដោយរដ្ឋកូរ៉េខាងជើង...
(ភ្នំពេញ) ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១៖ ក្រុមហ៊ុន សាមសុង គឺពិតជាមិនធ្វើឱ្យអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ទូទាំងពិភពលោកជាពិសេសក្នុងប្រទេសកម្ពុជាមានអារម្មណ៍ថាស្មាតហ្វូនគ្មានអ្វីប្លែក…ដដែលៗ ឬញុំាសម្លដដែលៗ…រសជាតិដដែលៗនោះទេ…! និយាយរួមទៅគឺតែងតែផ្តល់នូវកំពូលបទពិសោធន៍ថ្មី ល្អផ្តាច់គេ ថ្មីជានិច្ច…! ជាក់ស្តែងដូចតារា 2 ដួងនេះចឹង Galaxy Z Fold3 5G និង Galaxy Z...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។ ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The...
អាមេរិក កំពុងពិចារណាលើសំណើរបស់តៃវ៉ាន់ ក្នុងការប្តូរឈ្មោះការិយាល័យតំណាងរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន វ៉ាស៊ីនតោន៖ កាសែត Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាយ៉ាងខ្លាំង ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលតៃវ៉ាន់ ផ្លាស់ប្តូរឈ្មោះការិយាល័យតំណាងរបស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចូលពាក្យថា តៃវ៉ាន់នៅក្នុងសកម្មភាពមួយ ដែលនឹងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ។ កាសែតនេះដោយដកស្រង់សម្តីមនុស្សជាច្រើន ដែលបានសង្ខេបអំពីការពិភាក្សាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា តៃវ៉ាន់ បានស្នើសុំកាលពីខែមីនា ឆ្នាំមុនថា...
ចិន បញ្ជូនអ្នកបច្ចេកទេស មកសិក្សា ផ្លូវជាតិលេខ៣ ដែលខូចខាតជាង ២០គីឡូម៉ែត្រ ភ្នំពេញ ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា នឹងបញ្ជូនអ្នកបច្ចេកទេស មកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង ២០ គីឡូម៉ែត្រ ព្រមទាំង ជំរុញការសាងសង់...
ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែសីហា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។ លោក រុន សិលា រស់នៅខេត្តបាត់ដំបងជាអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ខ្ញុំពិតជាសប្បាយចិត្តក្រៃលែងដែលបានឈ្នះរង្វាន់ធំពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ដំបូងខ្ញុំហាក់មិនជឿតែបន្ទាប់ពីបានស្តាប់ការពន្យល់ពីក្រុមការងារ ពិនិត្យលេខទូរស័ព្ទរបស់ក្រុមហ៊ុន...
ក្នុងបរិបទនៃការប្រើពាក្យគុណធម៌ ចំពោះសង្គមទូទៅ គេសំដៅដល់ លោកអ្នកដែលរក្សានូវ សច្ចធម៌ និងការដឹងគុណ (កត្តញ្ញូ សច្ចៈ ខន្តី) ចំពោះអ្នកជុំវិញខ្លួន។ កាលពីម្សិលមិញនេះ អតីតសិស្ស សាលាបាក់ទូក នាទសវត្សឆ្នាំ១៩៨០ មួយក្រុម ដែលផ្តួចផ្តើមបង្កើតឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មករួបរួមគ្នា ក្នុងគ្រាមជ្ឈឹមវ័យ បង្កើតគោលការណ៍ជួយគ្នាទៅវិញទៅមក និងតែងតែរំលឹកការដឹងគុណ...