បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ត្រូវបានគេសង្ស័យថាប្រហែលជាកំពុងដំណើររោងចក្រនុយក្លេអ៊ែរ Yongbyon របស់ខ្លួនសាជាថ្មីក្រោយ ការខកខានមួយរយៈមកហើយ។ ប្រភពដដែលបានឲ្យដឹងដែរទៀតសារធាតុ Plutonium នឹងត្រូវប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានទីភ្នាក់ងារអាតូមិកអន្តរជាតិឬ IAEA សង្ស័យថាកំពុងត្រូវបាន រោងចក្រនេះដំណើរការផលិតម្តងទៀតហើយតាមរយៈការឃ្លាំមើលដោយផ្កាយរណប នាពេលចុងក្រោយនេះ។ គួរឲ្យដឹងដែរថា IAEA ត្រូវបានកូរ៉េខាងជើងបណ្តេញចេញពីប្រទេសកាលពីឆ្នាំ២០០៩ មកម្ល៉េះហើយរោងចក្រ Yongbyon ដែលជារោងចក្រសំខាន់បំផុត របស់កូរ៉េខាងជើងដែលមានថាមពល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាន ចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លារ (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩...
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ នេះនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែ ឆ្នាំ២០២១ នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី...
បរទេស៖ ចំនួនសាច់ញាតិនៃអ្នកស្លាប់ទាំងនោះ បានប្រាប់ CNN ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលបានកំណត់គោលដៅយានយន្តមួយនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៩ នាក់ហើយ ដែលជាសមាជិកទាំងអស់នៃគ្រួសារតែមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បងប្រុសម្នាក់របស់គ្រួសារអ្នកស្លាប់ បានប្រាប់អ្នកកាសែតដែលធ្វើការជាមួយ CNN កាលពីថ្ងៃអាទិត្យថា...
ប៉េកាំង៖ ក្រុមអ្នកជំនាញបរទេស បានបដិសេធរបាយការណ៍របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ស្តីពីដើមកំណើតនៃជំងឺកូវីដ-១៩ ដោយលើកឡើងថា វិធីសាស្រ្តដែលមិនផ្អែកលើវិទ្យាសាស្ត្រ និងមានគោលបំណងបោកប្រាស់ប្រទេសចិន នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ការវាយតម្លៃរបស់សហគមន៍ចារកម្មអាមេរិក អំពីដើមកំណើតនៃជំងឺកូវីដ -១៩ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ មិនបានច្រានចោលទាំងការប៉ះពាល់ធម្មជាតិ ឬគ្រោះថ្នាក់នៅមន្ទីរពិសោធន៍ឡើយ ហើយបានអះអាងមិនពិតថាចិនបន្តរារាំងការស៊ើបអង្កេតជាសកលទប់ទល់នឹងការចែករំលែកព័ត៌មាន និងស្តីបន្ទោសប្រទេសផ្សេងទៀត” ។ ទោះយ៉ាងណារបាយការណ៍ ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក សម្រាប់គោលបំណងនយោបាយផ្ទាល់របស់ខ្លួន បានបង្កឱ្យមានប្រតិកម្មពីអ្នកជំនាញនៅទូទាំងពិភពលោក។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមផ្លូវពីរគន្លងថា ចំពោះអ្នកបើកបរយឺតៗ ត្រូវប្រកាន់ខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់ ដោយច្បាប់ បើកខាងឆ្វេង ដើម្បីកុំឲ្យស្ទះចរាចរណ៍។ ក្នុងនោះដែរ ក្រសួងសាធារណការ កំពុងពិចារណា ដើម្បីផាកពិន័យរថយន្ដធ្ងន់ៗ ដែលបើកល្បឿនយឺតៗ នៅខាងឆ្វេង ចំពោះផ្លូវពីរគន្លងទៅ...
ភ្នំពេញ ៖ លោក មុត ចន្ថា ដែលតែងតែជាអ្នកចេញមុខ វាយប្រហារលោក សម រង្ស៊ីដោយចំៗនោះ បានចេញមករិះគន់ចំពោះការអំពាវនាវរបស់លោក សម រង្ស៊ីជាថ្មីម្តងទៀតហើយ ក្រោយពីលោកបានបានស្នើទៅអ្នកគាំទ្រ ឲ្យបញ្ឈប់ការវាយប្រហារគ្នា ជាលក្ខណៈបុគ្គល ហើយងាកមកគិតពីប្រយោជន៍ដើម្បីពង្រឹងផ្ទៃក្នុងបក្ស ។ លោក មុត ចន្ថា ថា ការអំពាវនាវនេះ...
វ៉ាស៊ីនតោន៖ ទីបញ្ជាការកណ្តាលអាមេរិកបានឲ្យដឹងថា កម្លាំងយោធាអាមេរិក បានធ្វើការវាយប្រហារតាមអាកាស នៅទីក្រុងកាប៊ុលប្រឆាំងនឹងរថយន្តសង្ស័យជាកម្មសិទ្ធិរបស់ក្រុម ISIS-K ដែលអាចបង្កការគំរាមកំហែងដល់ព្រលានយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិកលោក Bill Urban បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសនេះបានលុបបំបាត់“ ការគំរាមកំហែង របស់ក្រុម ISIS-K ដែលនឹងមកដល់ព្រលានយន្តហោះអន្តរជាតិ Hamad Karzai របស់ប្រទេសអាហ្វហ្គានីស្ថាន” ។ លោក...
ប៉េកាំង៖ មន្រ្តីសុខាភិបាលជាន់ខ្ពស់ចិន បានលើកឡើងថា ការតាមដានប្រភពដើមនៃមេរោគកូរ៉ូណា មិនគួរត្រូវបានប្រើជាឧបករណ៍ងាយស្រួល សម្រាប់ការបោកប្រាស់ឡើយ ហើយក៏មិនគួរត្រូវបានគេប្រើ ដើម្បីគោលបំណងនយោបាយដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យលោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិ បានកត់សម្គាល់ថា ការប៉ុនប៉ងរបស់អាមេរិកក្នុងការធ្វើនយោបាយតាមដានប្រភពដើមត្រូវបានបង្ហាញដោយការពិត ដែលថារបាយការណ៍នេះត្រូវបានផលិតឡើងដោយសហគមន៍ស៊ើបការណ៍សម្ងាត់របស់ខ្លួន ជំនួសឱ្យស្ថាប័នវេជ្ជសាស្ត្រវិជ្ជាជីវៈណាមួយ។ លោក Zeng បានលើកឡើងថា ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតាមដានប្រភពដើមជាមួយអង្គការសុខភាពពិភពលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០៨នាក់ទៀត ជាសះស្បើយចំនួន៣២៤នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣១៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៩០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩២ ៦១៦នាក់ អ្នកជាសះស្បើយចំនួន៨៨ ៤៤៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៩២នាក់៕