ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា “ខ្មែរមិនអាចខ្វះចិន ហើយចិនមិនអាចខ្វះខ្មែរបាន ម្តេចបានជាអ្នកឯងមករករឿងខ្មែរខ្លាំងម្ល៉េស? ឈ្នានីសចំពោះខ្មែរខ្លាំងពេកហើយ” ។ លោក សយ សុភាព បន្តថា អ្នកមើលងាយខ្មែរប៉ុណ្ណា អ្នកក៏ទទួលរងការស្អប់ពីអ្នកផ្សេងដែរ។ កុំភ្លេចថាពិភពលោកបច្ចុប្បន្ន មិនមែនសម្រាប់អ្នកឯងធ្វើអីស្រេចក្បាលចិត្តទេ។ លោកថា មិនមែនឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អ្នកឯងល្អឥតខ្ចោះទេ...
ភ្នំពេញ ៖ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានថ្លែងថា មានប្រទេសខ្លះដែលបានតាំងខ្លួនឯង ជាប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរួមគ្នាឈ្លានពានអាហ្វហ្កានីស្ថានមិនព្រមអនុញ្ញាតឲ្យជនជាតិអាហ្វហ្កានីស្ថានបានចូលប្រទេសខ្លួនភ្លាមៗទេ ដោយទុកឲ្យបំពេញបែបបទទៀត ខណៈពួកគេកំពុងត្រូវការជំនួយក្នុងការផ្តល់ទីជម្រកជាបន្ទាន់ ។ លោក ជិន ម៉ាលីន តាមបណ្តាញតេឡេក្រាម នាថ្ងៃ៣០ សីហា បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ...
ភ្នំពេញ ៖ លោក ស សុខា កូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា វត្តមានសម្តេច ស ខេងទៅប្រទេសបារាំង ក្នុងរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Chanel News Asia បានផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា លោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅថ្ងៃអាទិត្យទី ២៩ ខែសីហានេះថា ពលរដ្ឋចំនួន៨០ភាគរយ នៃប្រទេសសិង្ហបុរី បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូស ។...
ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ...
វៀតណាម ដាក់ពង្រាយទ័ពដើម្បីអនុវត្តគោលការណ៍ បិទក្រុងហូជីមិញ បរទេស៖នៅថ្ងៃចន្ទនេះប្រទេសវៀតណាមបានធ្វើការដាក់ពង្រាយយោធារបស់ខ្លួនជាច្រើននៅតាមផ្លូវនានារបស់ក្រុងហូជីមិញដើម្បីជួយដល់កិច្ចការងារ បិទក្រុងឲ្យកាន់តែ មានប្រសិទ្ធភាពខណៈដែលការរាតត្បាតនៅតែបន្តស្ថានភាពកាន់តែអាក្រក់នៅឡើយ។ បន្ទាប់ពីបានធ្វើការគ្រប់គ្រងបានយ៉ាងល្អទៅលើការរាតត្បាតនៃវិរុសកូវីដកាលពីឆ្នាំទៅប៉ុន្តែនៅពេលនេះប្រទេសវៀតណាមកំពុងប្រឈមមុខទៅ នឹងការរីករាលដាលដ៏អាក្រក់មួយ ក្នុងតំបន់ដោយអ្នកឆ្លងសរុបមានទៅដល់៣៤៨០០០និងចំនួនអ្នកបាត់បង់ជីវិតគឺមានទៅដល់៨២០០នាក់។ គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃចន្ទនេះក្រសួងសុខាភិបាលបានប្រកាសថាករណីថ្មីកូវីដគឺមានរហូតទៅដល់ ១០២៦៦នាក់ ខណៈដែលអ្នកបាត់បង់ជីវិតកើនឡើងទៅដល់៣៨៩នាក់ក្នុងមួយថ្ងៃ។ ករណីដែលឆ្លងច្រើនបំផុតគឺត្រូវបានគេមើលឃើញថាមានវត្តមាននៅក្នុងទីក្រុងហូជីមិញនិងបណ្តាលខេត្តដែលនៅជុំវិញទីក្រុងផងដែរដែលវិរុសពូជថ្មីកំពុងធ្វើចរាចរយ៉ាងខ្លាំងក្លាគិតចាប់តាំងតែពីខែមេសាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី បាញ់ប្រហារគ្នា នៅព្រលានយន្តហោះ កាប៊ុល ស្លាប់ទាហានអាហ្វហ្គានីស្ថានម្នាក់ និង៣នាក់ទៀតរបួស បរទេស៖ កាសែត Bundeswehr...
សម្តេចតេជោ យល់ព្រមឲ្យ រថយន្តពាក់ស្លាកលេខ ខ.ម និងន.ប បង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខ ក្រសួងស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប...
បាងកក៖ ប្រទេសថៃ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបន្ធូរបន្ថយការរឹតត្បិតលើជំងឺកូវីដ -១៩ នៅទីក្រុងបាងកក និងខេត្តមួយចំនួនទៀតនៅខែក្រោយ ដោយសារអត្រាឆ្លង និងស្លាប់បានធ្លាក់ចុះ ខណៈការចាក់វ៉ាក់សាំងកើនឡើងក្នុងល្បឿនលឿន ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅភោជនីយដ្ឋាន ដែលមានម៉ាស៊ីនត្រជាក់ នឹងអនុញ្ញាតឱ្យបន្តសេវាកម្មទទួលទានអាហាររហូតដល់ម៉ោង ៨ យប់ រហូតដល់ ៥០ ភាគរយនៃសមត្ថភាពរបស់ពួកគេ ចំណែកឯភោជនីយដ្ឋានបើកចំហអាចទទួលបានអតិថិជនរហូតដល់ ៧៥...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន ហៅកាត់ (DOH)បានរាយការណ៍ថា ចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩គិតត្រឹមថ្ងៃសុក្រនេះចំនួន ១៧.៤៤៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៩១៦.៤៦១នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ។ នៅថ្ងៃសុក្រនេះ ជាករណីឆ្លងច្រើនបំផុតប្រចាំថ្ងៃជាថ្ងៃទី២ ហើយចាប់តំាងពីចាប់ផ្តើមផ្ទុះជំងឺ។ នាយកដ្ឋានបានរាយការណ៍ឲ្យដឹងថា ករណីស្លាប់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណ គឺមាន១១៣នាក់ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនឡើងដល់៣២.៨៤១នាក់ ។ ប្រទេសហ្វីលីពីន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុង ស្រុក បានរាយការណ៍នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង២នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពី មានគ្រោះបាក់ដីដែលបានវាយប្រហារមកលើផ្ទះជាច្រើនខ្នង នៅខេត្ត North Sumatra ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីរាត្រីព្រហស្បតិ៍ ។ ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងស្រុក Karo ខេត្តខាងលើ...