បរទេស៖ ព័ត៌មាននេះកើតឡើងចំពេល កិច្ចខិតខំប្រឹងប្រែងខ្លាំងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅណាតូ ក្នុងការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យកងកម្លាំងបរទេស។ មេដឹកនាំនៃក្រុមប្រទេស G7 បានដាក់សម្ពាធប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យពន្យាពេលការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ហួសពីថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា ដែលបានព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធ ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ១២,០៦៧ ករណីនៅថ្ងៃអង្គារនេះ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនដឡើងល់ ១,៨៦៩,៦៩១ ករណី ។ ក្រសួងសុខាភិបាលហ្វីលីពីនបានបន្ថែមថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣២,២៦៤ នាក់បន្ទាប់ពីអ្នកជំងឺ ៣០៣ នាក់ទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះបើយោងតាមការចុះផ្សាយ...
ហូជីមិញ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថាសមាជិកសភានៃទីក្រុងហូជីមិញភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានជ្រើសរើសលោក ផាន់ វ៉ាន់ម៉ៃ ជាប្រធានគណៈកម្មាធិការប្រជាជនក្រុងថ្មី សម្រាប់ឆ្នាំ ២០២១-២០២៦ ជំនួសលោកង្វៀន ថាញ់ភុង។ លោក ម៉ៃ អាយុ ៤៨ ឆ្នាំបានឈ្នះការបោះឆ្នោតដោយមានអត្រាយល់ព្រម ៩៧,៧៥ ភាគរយនៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយគណៈកម្មាធិការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយបង្ហាញពីផែនការសកម្មភាពរបស់លោក ក្នុងនោះលោក ម៉ៃ បានលើកឡើងថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានភ្លៀងបន្តធ្លាក់កម្រិតបង្គួរ ទៅខ្លាំង ក្នុងបរិមាណ ១២០ មីលីម៉ែត្រ បណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក។ សូមរំលឹកថា ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹង នៅរយៈពេលនេះនៅកម្ពុជា...
នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែនភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១...
បរទេស៖នៅថ្ងៃចន្ទនេះប្រទេសវៀតណាមបានធ្វើការដាក់ពង្រាយយោធារបស់ខ្លួនជាច្រើននៅតាមផ្លូវនានារបស់ក្រុងហូជីមិញដើម្បីជួយដល់កិច្ចការងារ បិទក្រុងឲ្យកាន់តែ មានប្រសិទ្ធភាពខណៈដែលការរាតត្បាតនៅតែបន្តស្ថានភាពកាន់តែអាក្រក់នៅឡើយ។ បន្ទាប់ពីបានធ្វើការគ្រប់គ្រងបានយ៉ាងល្អទៅលើការរាតត្បាតនៃវិរុសកូវីដកាលពីឆ្នាំទៅប៉ុន្តែនៅពេលនេះប្រទេសវៀតណាមកំពុងប្រឈមមុខទៅ នឹងការរីករាលដាលដ៏អាក្រក់មួយ ក្នុងតំបន់ដោយអ្នកឆ្លងសរុបមានទៅដល់៣៤៨០០០និងចំនួនអ្នកបាត់បង់ជីវិតគឺមានទៅដល់៨២០០នាក់។ គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃចន្ទនេះក្រសួងសុខាភិបាលបានប្រកាសថាករណីថ្មីកូវីដគឺមានរហូតទៅដល់ ១០២៦៦នាក់ ខណៈដែលអ្នកបាត់បង់ជីវិតកើនឡើងទៅដល់៣៨៩នាក់ក្នុងមួយថ្ងៃ។ ករណីដែលឆ្លងច្រើនបំផុតគឺត្រូវបានគេមើលឃើញថាមានវត្តមាននៅក្នុងទីក្រុងហូជីមិញនិងបណ្តាលខេត្តដែលនៅជុំវិញទីក្រុងផងដែរដែលវិរុសពូជថ្មីកំពុងធ្វើចរាចរយ៉ាងខ្លាំងក្លាគិតចាប់តាំងតែពីខែមេសាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ សារព័ត៌មាន The Guardian បានរាយការណ៍ថា ទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍វូហាន គឺនិយាយអំពីនយោបាយច្រើនជាងវិទ្យាសាស្ត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្វីក៏ដោយការពិនិត្យឡើងវិញរបស់លោក បៃដិន នៅសប្តាហ៍នេះអំពីប្រភពដើមនៃមេរោគរកឃើញមូលហេតុនៃការរីករាលដាល គឺស្ថិតនៅក្នុងការបំផ្លាញជម្រកសត្វ។ ចំពោះទ្រឹស្តី“ ការលេចធ្លាយមន្ទីរពិសោធន៍” នៃជំងឺ អ្នកវិទ្យាសាស្ត្រ បានបដិសេធគំនិតនេះ។ លោក Sir Jeremy Farrar ប្រធាន...
បរទេស៖ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវិន តាមសេចក្តីរាយការណ៍ ទើបបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដូសដំបូង ដែលផលិតនៅក្នុងស្រុក នាថ្ងៃចន្ទនេះ ស្របពេលដែលកោះលទ្ធិប្រជាធិប្រជាធិបតេយ្យននេះ បានចាប់ផ្តើមការចាក់ថ្នាំវ៉ាក់សាំង២ដូសរបស់ខ្លួន។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី ត្សៃ អ៊ីងវិន នៅកន្លែងហាត់ប្រាណក្នុងសាកលវិទ្យាល័យ Taiwan University Hospital ក្នុងទីក្រុងតៃប៉ិ បានទទួលដូសដំបូងនៃថ្នាំវ៉ាក់សាំង ផលិតឡើងដោយក្រុមហ៊ុន...
បរទេស៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានយល់ស្របជាមួយការពិតដែលថា សហរដ្ឋអាមេរិកត្រូវចរចាការជម្លៀសពលរដ្ឋអាមេរិក ជាមួយពួកតាលីបង់ ហើយឥឡូវនេះចលនានេះបានដណ្តើមគ្រប់គ្រងទីក្រុងកាប៊ុលហើយប្រធានាធិបតី បានរត់គេចពីប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយលេចមុខនៅលើកញ្ចក់ទូរទស្សន៍ CBS’s ក្នុងកម្មវិធី “Face the Nation” លោក...
បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលដាក់ទណ្ឌកម្មលើលោក Andriy Derkach ជាសមាជិករដ្ឋសភាអ៊ុយក្រែន ដែលអាមេរិកចោទពីបទធ្វើជាភ្នាក់ងារឲ្យរុស្ស៊ី និងជ្រៀតជ្រែកក្នុងការបោះឆ្នោត របស់អាមេរិក។ ទណ្ឌកម្មនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបង្កកទ្រព្យសម្បត្តិ ហាមឃាត់មិនឲ្យចាកចេញពីរដ្ឋធានី ដកអាជ្ញាប័ណ្ណរបស់លោក Derkach និងរឹតបន្តឹងលើរូបលោក ក្នុងការផ្ទេរទ្រព្យសម្បត្តិគ្រប់ប្រភេទទាំងអស់ និងចំណាត់ការផ្សេងៗ។...