សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុលក្នុងសំណុំរឿង អនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុល បានលើកដៃសំពះសុំឲ្យ លោក កើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍និង មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ផ្អាកការអនុវត្តនិង បន្តដោះស្រាយគោលនយោបាយមនុស្សធម៌ស្របតាមចំណាររបស់លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌នាពេលកន្លងមក។ ការដៃសំពះសុំឲ្យឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ជួយធ្វើកិច្ចអន្តរាគមន៍នេះបានកើតឡើង...
ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនត្រូវបានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបន្តទៅប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីដើម្បីសម្រួលដោះស្រាយការលំបាក ខណៈរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងពិធីប្រគល់ និងទទួលអំណោយនាថ្ងៃទី២៣ ខែសីហា...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានអំពាវនាវឲ្យប្រទេសជាមិត្តដែលកំពុងនៅកម្ពុជា និងក្រៅប្រទេស ចូលរួមសហការ ក្នុងការវិនិច្ឆ័យទោសលោក រ៉ុង ឈុន ទាំងអស់គ្នា ។ លោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្ស២នាក់ទៀត កាលពីថ្ងៃ១៨ សីហា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងបទ “ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខ ក្រសួងស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពី គយ ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ផ្ញើជូន...
បរទេស៖ សេវាកម្មស៊ើបការណ៍សម្ងាត់អាមេរិក និងមន្ទីរបញ្ចកោណ បានបង្ហាញពីពេលវេលាដ៏ទូលំទូលាយបំផុតចំពោះការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមានរយៈពេលពីពីរខែទៅពីរឆ្នាំ។ ការដួលរលំទីក្រុងកាប៊ុលចំពោះពួកតាលីបង់នោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានកើតឡើងដែលជាការភ្ញាក់ផ្អើលមួយដល់មនុស្សជាច្រើន នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី “This Week.” ជាមួយទូរទស្សន៍...
បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងជំរុញប្រធានាធិបតីអាមេរិកលោកចូបៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិត G7 នៅថ្ងៃអង្គារនេះ ដើម្បីពន្យាពេលការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពសំខាន់មួយរបស់ការិយាល័យនាយករដ្ឋមន្រ្តី Downing Street បានប្រាប់កាសែតកាលពីថ្ងៃអាទិត្យថា “ ការផ្តោតសំខាន់របស់ G7...
ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមការងារប្រចាំខេត្តរតនគីរី នៃអង្គការ BirdLife សហការជាមួយ មជ្ឈមណ្ឌលអង្គរសម្រាប់ការ អភិរក្សជីវៈចម្រុះ (ACCB) បានចុះជួយសង្រ្គោះសត្វក្រៀលមួយក្បាល ក្រោយទទួលព័ត៌មានពីអាជ្ញាធរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ថា មានសត្វក្រៀលមួយក្បាលបានជាប់មងរបស់ប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អង្គការសត្វស្លាប នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣...
បរទេស៖ប្រជាជនអាហ្វហ្គានីស្ថាន ដែលគ្រោងធ្វើដំណើរថ្មើរជើងរយៈពេលមួយសប្ដាហ៍ ឆ្លងកាត់តាមប្រទេសអ៊ីរ៉ង់ សំដៅទៅកាន់ព្រំដែនតួកគី នឹងប្រឈមមុខជាមួយជញ្ជាំងរបបកម្ពស់៣ម៉ែត្រ ប្រឡាយ និងរបងលួស ស្របពេលដែលអាជ្ញាធរតួកគី បង្កើនកិច្ចប្រឹងប្រែងរារាំងជនភៀសខ្លួនមិនឲ្យចូលមកក្នុងប្រទេសខ្លួន។ ការពង្រឹងវិធានការការពារព្រំដែននៅក្នុងប្រទេសតួកគី ដែលបានទទួលរួចហើយនូវជនភៀសខ្លួនស៊ីរី៤លាននាក់ និងជាចំណុចដំណាក់កាលមួយ សម្រាប់ជនអន្តោប្រវេសន៍ជាច្រើន ដែលព្យាយាមចូលទៅកាន់អឺរ៉ុបនោះ បានចាប់ផ្តើម ស្របពេលដែលពួកតាលីបង់ បានចាប់ផ្តើមវាយសម្រុកនៅអាហ្វហ្គានីស្ថាន និងកាន់កាប់បានទីក្រុងកាប៊ុល កាលពីសប្ដាហ៍មុន។ តាមសេចក្តីរាយការណ៍ អាជ្ញាធរតួកគី គ្រោងបន្ថែមជញ្ជាំងរបងព្រំដែនប្រវែង៦៤គីឡូម៉ែត្រទៀត...
នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ត្រីខកំប៉ុង ចំនួន៤០០កេស រួមនឹងថវិការ២០លានរៀល ពី អ្នកនាង ចន ច័ន្ទលក្ខិណា តំណាងឲ្យ អ្នកឧកញ៉ា...
បរទេស៖សមាជិករដ្ឋសភាចិន នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់ ដែលដាក់ការរឹតបន្តឹងកាន់តែខ្លាំង លើការដែលក្រុមហ៊ុនឯកជន អាចប្រមូលនិងគ្រប់គ្រងទៅលើទិន្នន័យឯកជនផ្ទាល់ខ្លួនរបស់អតិថិជន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មី ដែលនឹងមានសុពលភាពចាប់ផ្តើមអនុវត្តនៅក្នុងខែវិច្ឆិកានោះ នឹងធ្វើវាឲ្យលំបាកកាន់តែខ្លាំង និងចំណាយកាន់តែច្រើនឡើង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសចិន ដើម្បីចូលទៅប្រើប្រាស់ព័ត៌មានរបស់អតិថិជន។ ច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់ទីក្រុងប៉េកាំងនេះ គឺជាក្រុមច្បាប់ដំបូងជុំវិញរឿងការប្រមូលទិន្នន័យ ដែលត្រូវបានអនុម័តឡើងនៅក្នុងប្រទេសចិន...