ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យ ឲ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លងខ្ពស់ គឺជាវិធានការ ការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ និងចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ក្នុងបើកពិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២០ ខែសីហា...
រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta កើនឡើងដល់ ៨៣៦នាក់
រ៉ង់ហ្គូន៖ មីយ៉ាន់ម៉ាបានរាយការណ៍ពីការឆ្លងថ្មីនៃកូវីដ-១៩ ចំនួន ២,៥៩០ករណី ជាមួយនឹងការស្លាប់ចំនួន ១៥៩ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល។ ការចេញផ្សាយនេះបានឲ្យដឹងថា ចំនួននៃការឆ្លងមេរោគកូវីដ-១៩ សរុបបានកើនឡើងដល់ ៣៦៥,៧៥៩ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣,៩៤៥ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺសរុបចំនួន ៣,៨៩៤...
ឡុងដ៌៖ ខណៈដែលភាពវឹកវរនៅតែបន្ត នៅអាកាសយានដ្ឋាន ក្រុងកាប៊ុល ចំពេលមានការដកទ័ពអាមេរិក អង់គ្លេស និងណាតូ នៅអាហ្វហ្កានីស្ថាន និងការកាន់កាប់យ៉ាងលឿនរបស់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន ក្រុមអ្នកជំនាញនៅអង់គ្លេស បានបដិសេធការអន្តរាគមន៍យោធាដែលដឹកនាំដោយអាមេរិក នៅក្នុងប្រទេសអាស៊ីចាប់តាំងពីឆ្នាំ២០០១ ដោយហៅវាថា ជាកំហុស ដ៏ធំមួយ”។ លោក Paul Rogers សាស្រ្តាចារ្យល្បីឈ្មោះនៅសាកលវិទ្យាល័យ Bradford នៃចក្រភពអង់គ្លេស...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការស្ថានីយជញ្ជីងអចល័ត ព្រែកហូរ-រាជធានីភ្នំពេញ ស្ថិតនៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិបត្តាជី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរការសាកល្បងដំណើរការស្ថានីយជញ្ជីងអចល័តនេះ ចាប់ពីថ្ងៃទី ១៨-៣១ ខែសីហា ឆ្នាំ២០២១។ ដោយឡែក...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ល្បឿនការងារប្រមូលផលស្រូវស្រាល នាដើមរដូវវស្សាឆ្នាំ២០២១ បានចំនួន៣០២ ៣៣៧ហិកតា ដោយទទួលបានបរិមាណផល ចំនួន១ ២៦៧ ៧៩១ តោន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា លោក ហុង លឹម អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ចង់យកប្រទេសអូស្ត្រាលី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយ ទើបបានជាកាង មិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅក្នុងទឹកដីនេះ ។ លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ២០ សីហាថា “លោកហុង...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃឡង់ដ៏ គិតត្រឹមថ្ងៃសុក្រនេះបានកើនឡើងលើសពី១លាននាក់ ដោយបន្តការឆ្លងជំងឺ កើនឡើង ដែលករណីឆ្លងបន្តរាតត្បាតដោយវីរុសក្លាយពូជប្រភេទ Delta ។ ទិន្នន័យបានប្រកាសដោយ ក្រសួងសុខភាពសាធារណៈបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ករណីឆ្លងជំងឺប្រចាំថ្ងៃក្រោម២០.០០០គិតត្រឹម១០ថ្ងៃដំបូង ។ ជាមួយគ្នានេះមានករណីថ្មីចំនួន១៩.៨៥១នាក់ត្រូវបានរាយការណ៍ឲ្យដឹង និងសរុបអ្នកឆ្លងនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះកើនឡើងដល់១.០០៩.៧១០នាក់ ។ ក្រសួងក៏បានឲ្យដឹងថា ក៏ត្រូវបានរាយការណ៍ឲ្យដឹងដែលមានអ្នកស្លាប់...
អូតាវ៉ា៖ កងកម្លាំងប្រដាប់អាវុធកាណាដា បានបន្តការហោះហើរទៅកាន់អាហ្វហ្គានីស្ថាន នេះបើយោងតាមនាយករដ្ឋមន្រ្តីលោក Justin Trudeau ដែលការបន្ដហោះហើរនេះ ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ បានដណ្ដើមយកអំណាចពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានមកវិញជាស្ថាពរ។ លោក Trudeau បានលើកឡើងថា ទ្រព្យសម្បត្តិ និងបុគ្គលិករបស់កងកម្លាំងប្រដាប់អាវុធកាណាដាបានមកដល់មូលដ្ឋាននៅអាហ្វហ្គានីស្ថាន ដើម្បីសម្របសម្រួលនៅកម្រិតយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តដទៃទៀតដោយជួយ“ ធ្វើឱ្យជនជាតិកាណាដា អាហ្វហ្គានីស្ថាន និងគ្រួសាររបស់ពួកគេមានសុវត្ថិភាព” ។ លោក Trudeau...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដាក់ការសង្ស័យទៅលើលោក សម រង្ស៊ីអតីតប្រធានគណបក្សសង្រ្គោះជាតិដែលទៅអាមេរិក ដើម្បីជួបមន្រ្តីជាន់ខ្ពស់របស់អាមេរិកនោះ គឺទៅដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ ។ តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២០ សីហានេះ លោក សុខ ឥសាន ថ្លែងថា “ការដែលក្រុមឧទ្ទាមក្រៅច្បាប់(លោក សម រង្ស៊ី)ទៅរកជួបមន្ត្រីអាមេរិក...