ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៨០នាក់ ស្លាប់៥៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៤នាក់ និងជាសះស្បើយចំនួន ១៤១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៨៥២នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦៨៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៩៤នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧១នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៣០នាក់ និងកំពុងសម្រាកព្យាបាល១.១២៥នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពាក្យ”ទិញពីកសិករ” សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែ...
ភ្នំពេញ៖ នាយរងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកជញ្ជូន អ្នកដំណើរនិងបញ្ញើឥវ៉ាន់ ដោយសង្ស័យថា មានបង្កប់សត្វព្រៃខុសច្បាប់ សត្វព្រៃខុសច្បាប់ គឺសត្វតុកែ។ រថយន្តដែលត្រូវឃាត់ខ្លួននោះ ពាក់ស្លាកលេខ ភ្នំពេញ៣F ៧២៣២ ដឹកទំនិញចេញពីខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តសៀមរាប។ មកដល់ស្រុកបន្ទាយស្រី ខាងរដ្ឋបាលព្រៃឈើ បានធ្វើការឃាត់ និងស្នើសុំពិនិត្យទំនិញលើរថយន្ត...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស ដោយត្រូវធ្វើតេស្តរហ័សលើកម្មករយ៉ាងតិច២ដងឲ្យបានមុនថ្ងៃ១០ កញ្ញា ខាងមុខ ៕
បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឲ្យដឹងថា សាកសពជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលកំពុងព្យាយាមរត់ គេចខ្លួនពីទីក្រុងកាប៊ុល ត្រូវបានរកឃើញនៅខាងក្នុងប្រអប់កង់ចុះចតរបស់យន្តហោះ C-17 របស់អាមេរិក។ យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា សាកសពនេះត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីយន្តហោះ C-17 របស់អាមេរិក បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ ហើយវាបានធ្វើឱ្យឧបករណ៍ចុះចត...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ទោះបីជាអត្រាចម្លងជំងឺកូវីដ-១៩ ហាក់បង្ហាញសញ្ញាថមថយបន្តិច តែករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតែមាននៅឡើយ ដែលទាមទារឲ្យពលរដ្ឋចូលរួមបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងថា...
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងពិធីអញ្ជើញចូលរួម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាល ប្រជាពលរដ្ឋក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវិរុសកូវិដ១៩” ថា ចំពោះគម្រោង ក្នុងបើផ្សារឲ្យចូល លក់ដូរឡើងវិញនេះ ខាងសាលាក្រុងបានប្រជុំគណៈកម្មកាដើម្បីកំណត់ថ្ងៃបើរួចរាល់ហើយ យើងរងចាំតែការពិនិត្យយកសំណាក់ ធ្វើតេស្តបងប្អូនមួយចំនួន បើមិនមានពាក់ព័ន្ធឆ្លងកូវិដ១៩បម្លែងថ្មី Detal...