ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌនេស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅទូទំាងប្រទេសបានកើនឡើង ២០.៧០៩ នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ នំាឲ្យចំនួនអ្នកឆ្លងសរុបកើនឡើង ដល់៣.៦៨៦.៧៤០នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀត ១.៤៧៥នាក់ នាំឲ្យកើនដល់១០៨.៥៧១នាក់ ។ ក្រសួងបានឲ្យដឹងថា អ្នកជំងឺជាសះស្បើយបន្ថែមទៀតចំនួន៤៤.៩៥៩នាក់...
សកម្មភាពយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះអនុវត្តបម្រាមគោចរ តាមសេចក្តីសម្រេចលេខ ២៤៩/២១ សសរ របស់សាលារាជធានីភ្នំពេញ ដោយធ្វើការចេញល្បាត ត្រៀមអន្តរាគមន៍ និងត្រួតពិនិត្យគ្រប់គោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៩២នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧០នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១១០នាក់ថ្មី និងមានករណីស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៤៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៤នាក់ និងកំពុងសម្រាកព្យាបាល៩៥៨នាក់ ស្លាប់៧០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១៩នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២៣០នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៩៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៥៩០...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.២៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៨៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៣៨នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី និងមានកររណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៩៥នាក់ និងកំពុងសម្រាកព្យាបាល៣០៥នាក់ ស្លាប់៥១នាក់៕
វ៉ាស៊ីនតោន៖ វៀតណាមនៅតែជាទិសដៅ ទាក់ទាញសម្រាប់វិនិយោគិនអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមសិក្ខាសាលាមួយតាមអិនធ័រណិត ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយ The Asia Group។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានគោលបំណងចែករំលែកឱកាសអាជីវកម្ម និងបច្ចុប្បន្នភាព ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និងទស្សនវិស័យសេដ្ឋកិច្ចនៅវៀតណាម ដោយទាក់ទាញនាយកប្រតិបត្តិនិង...
បរទេស៖ ប្រទេសចិនបានដាក់ទណ្ឌកម្មលើមន្រ្តីជាច្រើនដែលបរាជ័យក្នុង ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបង្កឱ្យមានការឆ្លងរោគជិត ៩០០ ករណីនៅទូទាំងប្រទេសក្នុងរយៈពេលតិចជាងមួយខែដែលជាការកើតឡើងវិញដែលធ្វើឱ្យស្មុគស្មាញ ដល់យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការការពារមេរោគនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុង Yangzhou ស្ថិតនៅភាគខាងកើតប្រទេសចិន បានចេញការព្រមានដល់មន្រ្តី ៥ រូប ចំពោះការធ្វើតេស្តិ៍ទ្រង់ទ្រាយធំដោយមិនត្រឹមត្រូវដែលពួកគេនិយាយថា...