ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៨៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៥៦នាក់ និងស្លាប់ម្នាកើ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៦៥៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៣៥១នាក់ និងកំពុងសម្រាកព្យាបាល១.២២១នាក់និងស្លាប់៨១នាក់៕
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីប៉ូលីសម្នាក់ ត្រូវបានគេដឹងថាបាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាមួយ នៅក្បែរទៅនឹងអគារនៃមន្ទីរបញ្ចកោណ របស់អាមេរិក។ ទីភ្នាក់ងារនៃកងកម្លាំងការពាររបស់ប៉ង់តាហ្គោន ដែលជាអ្នកទទួលខុសត្រូវលើកិច្ចការងារ សន្តិសុខទូទៅសម្រាប់អគារប៉ង់តាហ្គោនបានអះអាងថា ពិតជាមានហេតុការណ៍បាញ់ស្លាប់មន្ត្រីប៉ូលីសម្នាក់ពិតមែន កាលពីថ្ងៃអង្គារពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍នេះ ត្រូវបានគេរាយការណ៍។ ទោះបីជាយ៉ាងណាក្តីស្ថានភាព និងរឿងរ៉ាវលំអិតនៃការបាញ់ប្រហារនេះនៅមិនទាន់អាច បញ្ជាក់បាននៅឡើយទេហើយមន្ត្រីប៉ង់តាហ្គោនបានផ្តល់នូវព័ត៌មាន តិចតួចបំផុតនៅអំឡុងពេលធ្វើសន្និសិទកាសែតជាមួយ នឹងក្រុមអ្នកកាសែតនៅល្ងាចថ្ងៃកើតហេតុនោះ។ គួរឲ្យដឹងដែរថាការរឹតបន្តឹងត្រូវបានដកចេញខណៈដែលអគារប៉ង់តាហ្គោនត្រូវបាន អនុញ្ញាតិឲ្យបើកទ្វានៅតាមច្រកមួយចំនួននដូចជាច្រកទី២ ខណៈដែលច្រកធំនៅតែបន្តបិទនៅឡើយ រីឯច្រកទី៣គឺបើកសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿងដែលមានទង់ជាតិប៉ាណាម៉ា ត្រូវបានចូលប្លន់ដោយក្រុមប្រដាប់អាវុធមួយក្រុមនៅត្រង់ចំណុច ឈូងសមុទ្រ Gulf នៃប្រទេសអូម៉ង់ដែលវាត្រូវបានគេដឹងថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយបញ្ជាផងដែរ។ នាវាដឹកប្រេងដែលមានឈ្មោះថា MV Asphalt Princess ត្រូបានគេដឹងថា កំពុងធ្វើដំណើរត្រង់ទៅកាន់ច្រក Hormuz ហើយមកដល់ពេលនេះនៅមិនទាន់ មានអ្នកណាហ៊ានអះអាងថាតើអ្នកណាដែលជាអ្នកនៅពីក្រោយ ផែនការប្លន់នេះនៅឡើយទេ ប៉ុន្តែអ្នកវិភាគមួយចំនួនបានទស្សទាយថាគឺជា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះគឺបានកើនឡើងនូវចំនួនរថយន្តអគ្គិសនីនៅ លើដងផ្លូវដល់ទៅ១លានគ្រឿងហើយគឺតាមផែនការដែល ត្រូវបានដាក់ដោយរដ្ឋាភិបាល។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនេះ បាននិយាយថាជាមួយនឹងរថយន្តអគ្គិសនីប្រមាណជា ១លានគ្រឿងនៅលើដងផ្លូវនៅពេលនេះគឺជាអ្វីដែលយើង បានសម្រេចចិត្តអស់រយៈពេលជាយូរមកហើយ ហើយជឿជាក់ថាប្រព័ន្ធដឹកជញ្ជូននិងធ្វើដំណើររបស់យើងនឹងឈានទៅដល់ការប្រើប្រាស់ថាមពលកើតឡើងវិញ ទាំងស្រុងនាពេលអនាគត។ តួលេខជាផ្លុវការដែលត្រូវបានបង្ហាញ នៅក្នុងសប្តាហ៍នេះបានរកឃើញថាចំនួនរថយន្តអគ្គិសនីថ្មីដែលបានចុះឈ្មោះសម្រាប់ដំណើរការត្រឹមខែ កក្កដាគឺមានរហូតទៅដល់ ៥៧០០០ គ្រឿងហើយ តាមផែនការមេអាល្លឺម៉ង់រំពឹងទុកថានឹងអាចមានវត្តមានរថយន្តអគ្គិសនីយ៉ាងហោចណាស់ ១៤លានគ្រឿងនៅចុងបញ្ចប់ នៃឆ្នាំ២០៣០ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ អតីតសត្រូវអាមេរិក គឺវៀតណាម បានលេចមុខជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏ខ្លាំងក្លានៃការទាមទារទឹកដីរបស់ចិន នៅសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងអំឡុងពេលដំណើររបស់នាងទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងរបស់លោកស្រី...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ថ្មី ក្នុងនោះ (៣៦ករណី សហគមន៍ និង០៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥០ នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញ សេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ករណី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោម៣៦នាក់ថ្មីនេះ មានបុគ្គលិកសុខាភិបាល៨នាក់ អ្នកភូមិក្នុងសហគមន៍ចំនួន២៨នាក់ ។ ចាប់តាំងពីថ្ងៃ៣១ មីនា ដល់៣សីហានេះ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ប្រភេទដែលតា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន១០៧នាក់ថ្មី ក្នុងនោះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៣៩នាក់ លើពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន៦៨នាក់ ខណៈមានករណីជាសះស្បើយ៤នាក់ និងស្លាប់ម្នាក់។ ករណីស្លាប់ដោយសារជំងឺកូវីដ១៩ លើស្រ្តីជនជាតិខ្មែរ ឈ្មោះ ភិត...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៥៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ ដោយមានការកែប្រែកម្មវិធី វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជា នៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១វិញ។ នេះបើយោងតាម ការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...