ភ្នំពេញ៖ ក្រោយពីទទួលបានដំណឹងថា មានករណីបុរសម្នាក់ បានបាត់ខ្លួន ពេលចុះងូតទឹកសមុទ្រ នៅឆ្នេរអូរត្រេះ នៅវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាដោយផ្ទាល់ ក្នុងប្រតិបត្តិការនៃការស្វែងនេះ។ សូមរំលឹកថា នៅវេលាម៉ោង៤កន្លះរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិអូរស្មាច់ ភូមិរួតចំប៉ី ភូមិអភិវឌ្ឍន៍ ភូមិគិរីមង្គល ភូមិដើមជ្រៃ និងភូមិ ចំការចេក នៃសង្កាត់អូរស្មាច់ ក្រុងសំរោង ជា “តំបន់ក្រហម” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តឧត្តរមានជ័យ។
អាជ្ញាធររាជធានី អនុញ្ញាតិ ឲ្យភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលធានាបាន វិធានការសុវត្ថិភាពផ្នែកសុខាភិបាល បើកដំណើរការជាប្រក្រតី
ភ្នំពេញ៖ វីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ Delta បាននឹងកំពុងធ្វើឱ្យពិភពលោក ទាំងមូល រួមទាំងកម្ពុជា មានការព្រួយបារម្ភជាថ្មី ដោយសារឥទ្ធិពល នៃការចម្លងរបស់វា លឿនរហ័ស ដែលនឹងស្មានមិនដល់។ ជាក់ស្ដែង ក្នុងរយៈពេលតែប៉ុន្មានថ្ងៃសោះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Delta នេះ រហូតដល់ជាង២៦០ករណី ទៅហើយ ក្នុងនោះក៏មាននៅភូមិសាស្រ្ត រាជធានីភ្នំពេញ ផងដែរ...
នៅថ្ងៃទី០២ ខែសីហា ហ៊្វេសប៊ុកផេករបស់ទឹកក្រូចអាយស៍ IZE ដែលជាភេសជ្ជៈដ៏ល្បី និងជាទីពេញនិយមសម្រាប់យុវវ័យ បានបង្ហោះវីដេអូ Teaser ខ្លីមួយ ហាក់ដូចជាកំពុងឲ្យតម្រុយរឿងប្រែមុខមាត់ថ្មី នេះបើផ្អែកតាមខ្លឹមសារដែលសរសេរនៅក្នុងវីដេអូ។ អមជាមួយភ្លេងដ៏ពិរោះ និងកន្ទ្រាក់អារម្មណ៍ វីដេអូរយៈពេល ៧ វិនាទីនេះ បានបង្ហាញគំនូសសញ្ញាត្រីកោណចំនួន ២ ហោះត្រួតស៊ីគ្នា ដោយមានពណ៌ផ្កាឈូក និងខៀវ មើលទៅពិតជាឡូយប្លែកភ្នែកខ្លាំងណាស់។...
ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ចំនួន ៤នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៧នាក់២- ស្រុកព្រះសេ្ដច ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.០៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.២៧០នាក់ និងកំពុងសម្រាកព្យាបាល ៧៤៧នាក់...
ភ្នំពេញ៖ ទោះបីជាមានការខិតខំពីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់នូវការចម្លងជំងឺកូវី១៩ យ៉ាងណាក្ដី ក៏មិនអាចទប់ស្កាត់បាន១០០%នោះដែរ ប្រសិនបើគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ជាក់ស្ដែងក្រោយពីរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនជាមួយភាគីថៃ កាលពីថ្មីៗនេះក្នុងគោលបំណងទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទDelta ចូលក្នុងសហគមន៍ យ៉ាងណាក៏ដោយ ប៉ុន្ដែវានៅតែលេចចេញមកតាមបណ្ដារាជធានី-ខេត្តមួយចំនួនរួចស្រេច ទៅហើយ។ ជាក់ស្ដែងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បើយោងតាមប្រភពពីរដ្ឋបាលរាជធានី-ខេត្តមួយចំនួន បានឱ្យដឹងថា...
បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ទៀត ដែលជាគោលដៅនៃអំពើហិង្សាពីពួកតាលីបង់ ដោយសារតែមានសម្ពន្ធភាពជាមួយអាមេរិក ប៉ុន្តែគ្មានសិទ្ធទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេសនោះ នឹងមានឱកាសទៅរស់នៅអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ស្របពេលមានការកើនឡើងនៃប្រយុទ្ធរបស់ពួកតាលីបង់នោះ រដ្ឋាភិបាលអាមេរិក កំពុងតែធ្វើការងារដើម្បីផ្តល់ឲ្យជនជាតិអាហ្វហ្គានីស្ថាន ដែលរួមមានទាំងអ្នកដែលបានធ្វើការងារជាមួយអាមេរិក នូវឱកាសសម្រាប់ការរស់នៅអាមេរិកជាជនភៀសខ្លួន”។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអាមេរិកបាននិយាយបន្តទៀតយ៉ាងដូច្នេះថា “ការសម្រេចបែបនេះ...
បរទេស៖ក្រោយអាមេរិក អង់គ្លេសនិងអ៊ីស្រាអែល ថ្កោលទោសទីក្រុងតេអេរ៉ង់ សម្រាប់ការវាយប្រហារមួយលើនាវាដឹកប្រេងដែលអ៊ីស្រាអែលគ្រប់គ្រង នៅក្បែរតំបន់ឆ្នេរអូម៉ង់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបភ្លាមៗ ចំពោះការគម្រាមកំហែងណាមួយ ចំពោះសន្តិសុខរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ តាមសេចក្តីរាយការណ៍ បានបដិសេធមិនបានពាក់ព័ន្ធណាមួយ ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នោះ ដែលបណ្ដាលឲ្យបុគ្គលិកលើនាវាពីររូបបានស្លាប់ គឺជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ សហរដ្ឋអាមេរិកនិងអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ពួកគេនឹងធ្វើការងារជាមួយដៃគូរបស់ខ្លួន ដើម្បីធ្វើការឆ្លើយតប ចំពោះការវាយប្រហារលើនាវា...