បរទេស៖ក្នុងអំឡុងថ្លែងប្រាប់សមាជិករដ្ឋសភា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបោះបង់ចោលប្រទេសរបស់លោក ស្របពេលដែលពួកបះបោរតាលីបង់ បង្កើនកិច្ចប្រឹងប្រែង ដណ្ដើមគ្រប់គ្រងតំបន់មួយចំនួន។ នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់កិច្ចប្រជុំចម្រុះពិសេសមួយរបស់រដ្ឋសភា លោក Ashraf Ghani តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ចំពោះការដកកងកម្លាំងស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងលោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក រស់ សុខឡេង អនុប្រធានសមាគម ចលនាយុវជនកម្ពុជា(ក្រុម១៥៧)...
បន្ទាប់ពីសាលារាជធានីភ្នំពេញ បានដាក់បម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១មក នាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោកឧត្តមសេនីយ៍ឯក...
លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល)...
ភ្នំពេញ៖ លោក កៅ ថាច ប្រធានក្រុមចលនាយុវជនស្រុកខ្សាច់កណ្តាល និង អនុប្រធានក្រុមចលនាយុវជនស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយតំណាងយុវជន ស្រុក និង តំណាង យុវជនឃុំ ទាំង ១៨ តាមរយៈzoom បានណែនាំដល់យុវជនស្រុកចំនួន៤ចំណុច។ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលសាកសួរ សុខទុក្ខជាមួយតំណាងយុវជន ស្រុក...
វីរុស Delta អាចធ្វើឱ្យអ្នកឆ្លង មិនលេចចេញរោគសញ្ញា វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ ត្រឹមតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បរទេស ៖ យោងតាមក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឱ្យដឹងថា ជាមួយនឹងវីរុសដែលបំលែងខ្លួនថ្មីឈ្មោះ Delta ករណីជំងឺ ដែលមិនលេចចេញរោគសញ្ញា គឺ អាចប្រែជាធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានម៉ោង។ យោងតាមសារព័ត៌មាន VN Express...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា រយៈពេល ៨ឆ្នាំចុងក្រោយនេះ មន្ត្រីឧទ្យានុរក្ស ចំនួន២រូប គ្រោះថ្នាក់ដល់ជីវិត ដោយសារតែក្រុមជនល្មើសបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងអំឡុងបំពេញបេសកកម្ម។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា «ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើង នាថ្ងៃទី ៣១ ខែកក្កដា...
អាប់ឌីសអាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំ ទ្វីបអាហ្វ្រិក ហៅកាត់ (CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទ្វីបអាហ្វ្រិក បានកើនឡើងដល់៦.៦៣៥.៥២២នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ។ មជ្ឈមណ្ឌល Africa CDC ដែលមានទីភ្នាក់ងារថែទាំ ពិសេសនៃសហភាពអាហ្វ្រិក បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ សកម្មជនម្នាក់បានឲ្យដឹងថា សមាជិកសភាអាមេរិក ១៤រូប បានចុះហត្ថលេខាលើច្បាប់មួយ ដែលចង់បញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ និងបង្កើតការិយាល័យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ យោងតាមគណៈកម្មាធិការសកម្មភាពសាធារណៈអាមេរិកាំងកូរ៉េ ហៅកាត់ថា (KAPAC) បានឱ្យដឹងថា តំណាងរាស្រ្ត Dwight Evans (D-PA) បានចុះហត្ថលេខាលើច្បាប់“ សន្តិភាពនៅលើឧបទ្វីបកូរ៉េ” នៅសប្តាហ៍នេះ ដោយក្លាយជាសមាជិកសភាអាមេរិកទី ១៤ ដែលធ្វើដូច្នេះ។...