មានករណីគ្រួសារមួយដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្រាប់តែស្ត្រីជាប្រពន្ធមានអារម្មណ៍រវើរវាយដោយមានកូនកាំបិតកាន់ជាប់នឹងដៃ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានដើរចុះឡើងនៅក្នុងមណ្ឌល បង្កការភ័យខ្លាចដល់អ្នកជំងឺផ្សេងទៀត រហូតភ្ញាក់ផ្អើលដល់ ក្រុមគ្រូពេទ្យចូលទៅព្យាយាមបញ្ចុះបញ្ចូលដើម្បីយកកាំបិតនោះចេញ តែអ្នកជំងឺនោះ នៅតែមិនព្រមសហការសោះឡើយ។ ដោយមានការស្នើរសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅខាងក្រៅទីតាំងនោះផ្ទាល់ បានរូតរះទាញសម្លៀកបំពាក់ការពារមេរោគ សូកពាក់លើខ្លួនយ៉ាងប្រញ៉ាប់ រួមនិងសម្ភារៈអន្តរាគមន៍ ចូលទៅសហការជាមួយក្រុមគ្រូពេទ្យ ធ្វើការបង្ខំ និងនាំខ្លួនប្តីប្រពន្ធទាំងពីរនាក់យកទៅមណ្ឌលផ្សេងមួយទៀត ដើម្បីព្យាបាលបន្ត។
បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីឧបករណ៍ចារកម្ម លក់ឲ្យដោយក្រុមហ៊ុនអ៊ីនធឺណេតអ៊ីស្រាអែល NSO ដែលគេចោទថា ត្រូវបានគេប្រើប្រាស់ផ្តោតគោលដៅលើប្រធានាធិបតីបារាំង លោក Emmanuel Macron។ យោងតាមការចេញផ្សាយដោយកាសែតបារាំង ឈ្មោះ Le Monde បានឲ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក Macron...
បរទេស៖យោងតាម ការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសចិននឹងបញ្ចេញខ្ទង់ចំណាយរាប់ពាន់លានយ័ន ពីមូលនិធីបម្រុងទុករបស់ខ្លួន ដើម្បីយកទៅជួយដល់ផលប៉ះពាល់ដ៏ខ្លាំងក្លា ដោយគ្រោះទឹកជំនន់ កន្លងទៅនេះ។ សេចក្តីថ្លែងការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នងពិធីសន្និសិទសារព័ត៌មានតាមអនឡាញ នៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីមេឃនៅតែបន្តភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា នៅតាមភាគកណ្តាលរបស់ប្រទេស។ លោក Li ក៏បានអំពាវនាវឲ្យអជ្ញាធរនៅក្នុងខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេដូចជា Henan...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២០នាក់ថ្មី និងមានករណីជាសះស្បើយ ២៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៧៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១០៦នាក់ និងកំពុងសម្រាកព្យាបាល៦០៥នាក់ ស្លាប់៣៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤០នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៥០នាក់ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី២៧ កក្កដានេះតាមរយៈលោកស្រី ឱ វណ្ណឌីន បានផ្តល់ថវិកាលើកទឹកចិត្ត ចំនួន៣លានរៀលជូនលោកតា ឯក ប៊ុន អាយុ១០៤ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរដែលបានស្ម័គ្រចិត្ត ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ កាលពីថ្ងៃ២៦ កក្កដា សម្តេចតេជោ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣.២៣៩នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លង ទូទាំងប្រទេសបានកើនឡើងដល់៦.១៤៩.៧៨០នាក់ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើងពី ២២៧នាក់ដល់១៥៤.៦០១នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើង ពី១៦.២០០នាក់ដល់៥.៥០៦.៨៣៤នាក់ ។ ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ...
ហ្វៃហ្សាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា សេចក្តីប្រកាសព័ត៌មានរបស់យោធាមួយច្បាប់ បានប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមសកម្មប្រយុទ្ធចំនួន១១ដែលគេបញ្ជាក់ថា បានស្លាប់ដោយសារយន្តហោះវាយប្រហារទៅលើទីតាំងប្រមូលផ្តុំគ្នាមួយរបស់ក្រុមតាលីបង់ នៅក្នុងស្រុក Argo ក្នុងខេត្ត Badakhshan ដែលស្ថិតនៅភាគខាងជើងអាហ្វហ្គានីស្ថាន ។ ក្នុងនោះបូករួមទាំងព្រឹកថ្ងៃសៅរ៍ផងដែរ ដែលបានរឹបអូសបានអាវុធទ្រង់ទ្រាយធំ និងឃ្លាំងគ្រាប់ ក្នុងមានកាំភ្លើងបាញ់ទម្លាក់យន្តហោះ ក៏ត្រូវបានកម្ទេចផងដែរ សេចក្តីប្រកាសបានដាក់ដូច្នេះ ។...
ភ្នំពេញ៖ ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ និងបានដកលិខិតឆ្លងដែន និងទូរស័ព្ទ ជនរងគ្រោះទុក នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានកម្លាំងសម្ថកិច្ចជួយអន្តរាគមន៍បង្ក្រាបបានហើយ ក្នុងនោះមនុស្សរហូតដល់ទៅ១១នាក់ ដែលត្រូវបានបង្ខាំងទុក។ ការរំដោះបាននេះ ក្រោយពីមជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិល បានធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីករណីជួញដូរខាងលើ នៅព្រឹកថ្ងៃដដែលនេះ ខណៈដែលនៅព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសម្ថកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ...