បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានធ្វើកិច្ចពិភាក្សាដោយស្មោះត្រង់ និងបើកចំហ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ ដោយលើកឡើងពីក្តីព្រួយបារម្ភស្តីពីសិទ្ធិមនុស្ស និងករណីជនជាតិអាមេរិកនិងកាណាដា ដែលជាប់ឃុំនៅក្នុងប្រទេសចិន។ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីការគ្មានឆន្ទៈរបស់ប្រទេសចិន ក្នុងកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក ស្តីពីការស៊ើបអង្កេតដំណាក់កាលពីរ...
តូក្យូ៖អ្នករៀបចំការប្រកួត បាននិយាយនៅថ្ងៃច័ន្ទនេះថា មនុស្សចំនួន ១៦ នាក់ទៀតដែលទាក់ទងនឹងកីឡាអូឡាំពិកទីក្រុងតូក្យូបានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19 រួមទំាងអត្តពលិក ៣ នាក់មកពីបរទេសដែលធ្វើឲ្យចំនួនសរុបគិតចាប់ពីដើមខែនេះដល់ ១៤៨យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នករៀបចំការប្រកួតបាននិយាយថា អត្តពលិកទាំង ៣ នាក់មិនស្នាក់នៅក្នុងភូមិរបស់អត្តពលិកឡើយ។ អ្នកទាំង ១៣ គឺជាមន្ត្រីពាក់ព័ន្ធនឹងការប្រកួតចំនួន ៨ នាក់ដែលម្នាក់ក្នុងចំណោមពួកគេរស់នៅក្នុងភូមិអ្នកម៉ៅការ ៤ នាក់និងជាសមាជិកគណៈកម្មាធិការរៀបចំ ក្នុងចំណោម ១៦...
បរទេស៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kahdhimi នឹងទៅជួបលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅសេតវិមាន ដើម្បីពិភាក្សាគ្នាអំពីវត្តមាននៅបន្តរបស់កងទ័ពអាមេរិក លើទឹកដីនៃប្រទេសអ៊ីរ៉ាក់ និងភាពអាចផ្លាស់ប្តូរតួនាទីនៃ កងទ័ពទាំងនោះ។ វត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានតាំងពីអតីតប្រធានាធិបតី George W. Bush មកនោះ បានដល់ចំណុចផ្លូវបំបែកនៅក្នុងខែមករា ឆ្នាំ២០២០ ជាពេលដែលការវាយប្រហារតាមអាកាសរបស់អាមេរិក បានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់...
ដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៩នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១១នាក់។
ភ្នំពេញ៖ មានករណីស្ត្រីចំនួន ៣រូបត្រូវបានដាក់បង្ខាំង នៅក្នុងទីតាំងដូចបង្ហាញនៅក្នុងរូបភាពនេះដោយប៉ាស្ព័រ និងទូរស័ព្ទត្រូវបានដកហូតដោយបង្ខំ និងធ្ងន់ធ្ងរថែមទៀតនោះ គឺបង្អត់បាយ។ បុរសជាស្វាមី ស្រ្តីរងគ្រោះ ឈ្មោះ Murad Durak ជនជាតិTurkey បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា ភរិយារបស់គាត់ឈ្មោះ Jene Miras Martinez ជនជាតិហ្វីលីពីន បានស្វែងការធ្វើតាមរយ:ក្រុមហ៊ុន MVRF...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលថវិកា ចំនួន៥០០០ដុល្លារ និង ទឹកសុទ្ធចំនួន៥០០យួរ របស់ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ...
ភ្នំពេញ៖នារសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ក្រុមការងារ នាំយក សម្លៀកបំពាក់ ការពារមេរោគ ចំនួន១០០០កំប្លេ ប្រគល់ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង...
បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជា បានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមាន៖ រថយន្ត ខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត SUV រថយន្ត អាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick Up។ សម្រាប់កំណើននៃតម្រូវការម៉ូឌែលរថយន្ត Pick Up នោះគឺដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវ ហើយថែមទាំងអាចដឹក និងអូសសណ្តោងទំនិញធ្ងន់ៗបានផងដែរ ពោលគឺអាចប្រើប្រាស់ជាលក្ខណៈគ្រួសារ និងប្រើប្រាស់សម្រាប់គ្រប់ប្រភេទអាជីវកម្មតែម្តង។...
ក្រសួងសុខាភិបាល វៀតណាម ស្នើឱ្យមន្ទីរពេទ្យទូទាំងប្រទេស ត្រៀមខ្លួន ដើម្បីព្យាបាល អ្នកជំងឺកូវីដ-១៩ បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានស្នើសុំឱ្យមន្ទីរពេទ្យទូទាំងប្រទេសពង្រឹងសេវាពិនិត្យ និងព្យាបាល ដើម្បីធានាបាននូវធនធានគ្រប់គ្រាន់ សម្រាប់អ្នកជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្នើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង...
To close the digital divide and drive economic recovery during the pandemic, cross sectors collaboration are needed to lower the costs of...