ករណីអតីត CNRP ៖ លោក សយ សុភាព ឯកភាពតាម លោក សាម អ៊ីន និយាយថា រឿងរំដួលទុកឲ្យរំដួលដោះស្រាយចុះ ភ្នំពេញ ៖ ក្រោយផ្តល់យោបល់ឲ្យអតីតគណបក្សសង្រ្គោះជាតិ (CNRP) បានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ មិនបានសម្រេច ដោយអតីតថ្នាក់ដឹកនាំបក្សនេះមិនអនុវត្តតាម ហើយខណៈការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិដែលនឹងឈានចូលមកដល់នាឆ្នាំ២០២២-២០២៣ ខាងមុខ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦៥ នាក់ថ្មី ក្នុងនោះ (១៣ករណី សហគមន៍ និង១៤៧ ករណីនាំចូលពីប្រទេសថៃ)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៦៥២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ករណីចាក់វ៉ាក់សាំង ២ដូសហើយ នៅតែឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មិនមែនមានតែកម្ពុជាទេ សូម្បីអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុប ក៏មានករណីដូចគ្នា ហើយសុទ្ធតែអួតថា វ៉ាក់សាំងរបស់ខ្លួនខ្លាំងៗទៀត។ ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca)...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៩៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ មកពីខេត្តស្វាយរៀង ចំនួន១នាក់ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៧នាក់ថ្មី និងករណីជាសះស្បើយជំ ចំនួន ១១១នាក់ ។
បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចតំបន់ស្វយ័តទីបេ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ហើយនេះគឺជាដំណើរទស្សនកិច្ចដំបូង របស់លោកទៅកាន់តំបន់នេះ ក្នុងនាមជាមេដឹកនាំជាតិ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចបែបនេះដំបូង ធ្វើឡើងដោយមេដឹកនាំកំពូលរបស់ប្រទេសចិន ក្នុងរយៈជាង៣ទសវត្សកន្លងមកនេះ។ នៅក្នុងរូបភាពមួយ ដែលចេញនៅថ្ងៃសុក្រនេះ...
បរទេស៖រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាស អំពីការស្វាគមណ៍របស់ខ្លួនចំពោះ ការសម្រេចចិត្តដោយក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធមនុស្សចំពោះការសម្រេចចិត្តក្នុងការបើកការស៊ើបអង្កេតមួយ ទៅលើករណីប្រើប្រាស់អំពើហិង្សាដោយ អ៊ីស្រាអ៊ែលមកលើជន ប៉ាឡេស្ទីន នាពេលកន្លងមក។ ក្រសួងការបរទេសរបស់ប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានឆ្លុះបញ្ចាំងអំពីការតស៊ូរបស់សហគមន៍អន្តរជាតិ ដើម្បីអនុវត្តច្បាប់អន្តរជាតិសម្រាប់សិទ្ធមនុស្សនៅ ប៉ាឡេស្ទីន។ គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ Nazhat Shameem Khan បានប្រកាសចាត់តាំងមនុស្ស៣នាក់ដែលមានដូចជាលោក...
បរទេស៖ អ្នកជំនាញខាងជំងឺផ្លូវដង្ហើម កាលពីម្សិលមិញ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ការទិញវ៉ាក់សាំងស៊ីណូវាក់ របស់ចិនរហូតដល់មានការចាក់ថ្នាំជំនាន់ថ្មី ដែលអាចការពារប្រឆាំងនឹងគ្រប់ប្រភេទវីរុសកូរ៉ូណាវ៉ា ត្រូវបានបង្កើតឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីនាពេលថ្មីៗនេះបានយល់ព្រមទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ចំនួន ១០,៩ លានដូសបន្ថែមទៀត ដែលមានតម្លៃ ៦,១ ពាន់លានបាត។...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរាយការណ៍ថា មានករណីឆ្លងថ្មីវីរុស Covid-១៩ ចំនួន ១៤.៥៧៥ ករណី និងមានអ្នកស្លាប់ចំនួន ១១៤ នាក់បន្ថែមទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១៤.៥៧៥ ករណីនោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណីរកឃើញអ្នក វិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី និងមានករណីជាសះស្បើយ ៩៨នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៣០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...