ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧១នាក់ និងករណីជាសះស្បើយ ចំនួន ១៩នាក់។
បរទេស៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក Lloyd Austin នឹងធ្វើដំណើរជាផ្លូវការទៅកាន់ ប្រទេសវៀតណាម នៅថ្ងៃទី ២៨-២៩ ខែកក្កដាខាងមុខ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមលោក ផានវ៉ុនកាង ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ឡេធី ធូហាង បានប្រកាសនៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២២...
បរទេស៖កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឈីលីបានប្រកាសផ្តល់ សិទ្ធក្នុងការប្រើប្រាស់វ៉ាក់សាំង របស់រុស្សី Sputnik V ក្នុងកម្រិតបន្ទាន់ហើយ នៅក្នុងប្រទេសរបស់ខ្លួន។ ប្រធានបណ្តោះអាសន្នវិទ្យាស្ថានជាតិសុខភាព សាធារណៈលោក Heriberto Garcia បានថ្លែងនៅក្នុងសន្និសិទកាសែតមួយថា លទ្ធផលនៅក្រោយការធ្វើតេស្តនិងសិក្សាបានបង្ហាញថាវ៉ាក់សាំងរុស្សីនេះមានគុណភាពល្អទាំងសុវត្ថិភាព និងប្រសិទ្ធភាពហើយឈីលីនឹង ប្រើប្រាស់វាទៅលើ ពលរដ្ឋរបស់ខ្លួន ដែលមានអាយុលើសពី១៨ឆ្នាំឡើង។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអង្គារ ពលរដ្ឋឈីលីសរុបប្រមាណជា១២ ៥២៩ ៧២០នាក់បានទទួលការចាក់វ៉ាក់សាំង...
បរទេស៖រដ្ឋមន្ត្រីការពារជាតិនៃប្រទេសហ្វីលីពីន លោក Delfin Lorenzana តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ចរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន នឹងត្រូវបានធ្វើការកែសម្រួល និងមិនលុបចោលនោះទេ។ ទម្រង់ការងារ ដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកនៅលើទឹកដីហ្វីលីពីន និងផ្តល់អន្តរប្រតិបត្តិការយោធា សន្តិសុខដែនសមុទ្រ ការយល់ដឹងពីដែនសមុទ្រ ការកសាងសមត្ថភាពនិងផលប្រយោជន៍សេដ្ឋកិច្ច ឲ្យប្រទេសម្ចាស់ផ្ទះនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាជាមួយលោកប្រធានាធិបតីនៃប្រទេសហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ។ គួរបញ្ជាក់ថា លោកប្រធានាធិបតីនៃប្រទេសហ្វីលីពីន...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញករណីអ្នកជំងឺកូវីដ១៩ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផ្សាររដ្ឋ-ទំនើប និងម៉ាត មូយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងនោះរួមមាន៖ +ផ្សារទំនេីបឡាក់គី (LUCKY SUPERMARKET) សាខាវិមានកូឡាប ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។ ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៧នាក់ថ្មី និងមានករណីជាសះស្បើយ ៤១នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,២០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,២៤៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៧នាក់ថ្មី និងមានករណី ជាសះស្បើយ ១៤៦នាក់ ផងដែរ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃ ដាច់ខាត។...
ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអ្នកតាមដានពីស្ថានការណ៍នយោបាយ ក្នុងនិងក្រៅតំបន់ បានផ្ដាំទៅកាន់ក្រុមអតីតបក្សប្រឆាំងថា «កុំដើរជាន់ដាន ប្រវត្តិសាស្ត្រ ចោទគេបែរជាខ្លួន ឯងលក់ឧត្តមគតិខ្លួនឯង»។ សូមរំលឹកថា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះ កង្វះខាតជីវភាពចំនួន ៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹង ការរាតត្បាតជម្ងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ ប៉ុណ្ណោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន...