ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពូជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខ ជូនលោកស្រី Angela Merkel អធិកាបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅតែកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខ ជូនលោក Heiko Maas រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ ២០នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤៦៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៦២នាក់ និងកំពុងសម្រាកព្យាបាល...
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២១២នាក់ថ្មី ក្នុងនោះ (០៩ករណី សហគមន៍ និង២០៣ ករណីនាំចូលពីប្រទេសថៃ) និងមានជាសះស្បើយចំនួន១៦នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ ជឿថាប្រិយមិត្តទស្សនិកជន ប្រាកដជាបានទទួលជ្រាបរួចមកហើយថា គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោកពេជ្រ ស្រស់ ជាប្រធាន កន្លងមកតែងតែឈឺឆ្អាលរឿង អយុត្តិធម៍នៅក្នុងសង្គម ដូចជារឿងរ៉ាវទំនាស់ដីធ្លីជាដើម-ល-។ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ លោកឆុម ចាន់ថន អគ្គលេខាធិការ នៃគណបក្សយុវជនកម្ពុជា បានដឹកនាំក្រុមការងារ មន្ត្រីបក្សប្រចាំខេត្តកំពត បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅព្រលប់ថ្ងៃ១៩ កក្កដា បានប្រកាសពីអ្នកចាក់វ៉ាក់សាំងទី ៦លាននាក់ ដែលបានទៅលើស្ត្រីវ័យចំណាស់ឈ្មោះ ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ អ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទី៦លាននាក់ នេះស្មើនឹង ៦០ភាគរយ នៃប្រជាជន...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានស្នើសុំឱ្យមន្ទីរពេទ្យទូទាំងប្រទេសពង្រឹងសេវាពិនិត្យ និងព្យាបាល ដើម្បីធានាបាននូវធនធានគ្រប់គ្រាន់ សម្រាប់អ្នកជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្នើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ -១៩ បន្ទាប់ពីការកើនឡើងនៃករណីឆ្លងថ្មី និងអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ជាពិសេសក្នុងការឆ្លើយតបទៅនឹងស្ថានភាពធ្ងន់ធ្ងរ នៅតាមតំបន់មួយចំនួន។...
បរទេស÷ គណបក្សកាន់អំណាច របស់ប្រទេសហ្វីលីពីន បានបណ្តេញអ្នកប្រដាល់ ដែលត្រូវជាសមាជិកព្រឹទ្ធសភា គឺលោក Manny Pacquiao ត្រូវបានបណ្តេញចេញពីភាពជាអ្នកដឹកនាំរបស់ខ្លួន ដោយធ្វើឱ្យជម្លោះរបស់គាត់ កាន់តែស៊ីជម្រៅជាមួយប្រធានាធិបតី Rodrigo Duterte ខណៈដែលផែនការរបស់ពួកគេ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២២ ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា កំពុងតែប្រឈមទៅនឹងការដេីរហួសបន្ទាត់ក្រហម ប្រសិនបេីបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ក្នុងការពារខ្លួនពីជំងឺកូវីដ-១៩។ ការលេីកឡេីងរបស់ លោកស្រី ឱ វណ្ណឌីន ក្រោយមានប្រជាពលរដ្ឋមួយចំនួន មិនសូវប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ជាពិសេសនោះ មួយរយៈពេលចុងក្រោយនេះ មានអត្រាអ្នកឆ្លងជំងឺកូវីដ-១៩...
បរទេស៖នៅសប្តាហ៍នេះគណកម្មការទទួលបន្ទុក កិច្ចការងារសុវត្ថិភាពចំពោះអតិថិជន របស់អាមេរិកបានធ្វើការដាក់ពាក្យបណ្តឹងទៅលើ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ថាបានបន្តលក់ផលិតផលដែលអាចផ្តល់ផល គ្រោះថ្នាក់នៅលើវេបសាយរបស់ខ្លួន។ ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមផលិតផលទាំងនោះ ក៏មានទាំងឧបករណ៍ត្រួតពិនិត្យសារធាតុកាបូនម៉ូណូអុកស៊ីតដែលមិនដំណើរការ ផងព្រមទាំងខោអាវក្មេងៗជាច្រើនដែលអាចឆាបឆេះ និងជាពិសេសឧបករណ៍ផ្លំសក់ដល់ទៅជាង៤០ម៉ឺនគ្រឿងដែលអាចបង្កទៅជាការឆក់ដល់អ្នកប្រើប្រាស់ផងដែរ។ គណកម្មការដដែលបានបញ្ជាក់ដែរថា ពួកគេក៏ធ្លាប់បានបង្ខំឲ្យ Amazon ក្នុងការបញ្ចប់លក់ទំនិញនោះជច្រើនដងមកហើយនិងស្នើឲ្យក្រុមហ៊ុន ធ្វើការប្រមូលយកទំនិញដែល បានលក់ចេញមកវិញផងដែរជាមួយនឹងប្រាក់សំណងពេញលេង១០០ភាគរយ ប៉ុន្តែមិនបានទទួលលទ្ធផល៕ ប្រែសម្រួល៖ស៊ុនលី