កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ២៧.៣៤ គីឡូម៉ែត្រ ភ្ជាប់គ្នា ៣ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា...
ទីក្រុងស៊ីដនី បរាជ័យក្នុងការទប់ស្កាត់ការឆ្លងវីរុស ទោះបីក្រុងនេះបានបិទខ្ទប់អស់រយៈពេល ៣សប្តាហ៍ហើយក្តី បរទេស៖ ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីករណីផ្ទុះការឆ្លងថ្មីនៃជំងឺវីរុសកូរ៉ូណា នៅថ្ងៃច័ន្ទ ដោយសារតែការបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ បានបរាជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃករណីឆ្លងយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ១១២ ករណី នៅស៊ីដនីក្នុ ងរយៈពេល...
កុមារតូចៗ មិនត្រូវបានអនុញ្ញាតឲ្យព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញកំពុងដាក់ដំណើរការនីតិវិធីឲ្យអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅតាមផ្ទះ ខណៈកុមារតូចៗមិនត្រូវបានអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនោះទេ។ ការមិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនេះ ព្រោះក្មេងតូចៗបានចាប់ចូលជាប្រភេទអ្នកជំងឺដែលត្រូវការថែទាំងដិតដល់ និងមានហានិភ័យ។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមាន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធាន និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) ជាអនុប្រធាន ព្រមទាំង មានសមាជិកមួយចំនួនទៀត។...
ញូវដេលី៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹងថា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះរលកទី ៣ នៃជំងឺកូវីដ-១៩ ដែលទំនងជានឹងផ្ទុះឡើង នៅក្នុងប្រទេស ហើយអំឡុងពេល ១០០ ទៅ ១២៥ ថ្ងៃទៀត គឺសំខាន់ណាស់។ ការព្រមាននេះត្រូវបានផ្តល់ឱ្យដោយលោក V K Paul ដែលជាសមាជិកម្នាក់ (ផ្នែកសុខភាព) នៃវិទ្យាស្ថានជាតិ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា “យើងត្រូវតែធ្វើសកម្មភាពរួមគ្នាចូលរួមកម្លាំង” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាករបស់វា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានឲ្យដឹងខណៈកំពុងលើកឡើងអំពីការដកថយរបស់មេដឹកនាំសេដ្ឋកិច្ចក្រៅផ្លូវការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិកតាមរយៈវីដេអូ អំពីបញ្ហាភាពងាយស្រួល និងការចែកចាយឧបករណ៍តេស្ដ វ៉ាក់សាំង ថ្នាំ និងឧបករណ៍ការពារផ្ទាល់ខ្លួន មិនត្រូវបានដោះស្រាយនោះទេ។ លោកបានលើកឡើងថា“ ដោយមើលឃើញពីហានិភ័យខ្ពស់...
ឡុងដ៌៖ យោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយឲ្យដឹងថា ចក្រភពអង់គ្លេស បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួនជាង ៥ ម៉ឺនករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីពាក់កណ្តាលខែមករាមក។ យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១,៨៧០ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនករណីឆ្លងវីរុសនេះសរុបកើនឡើងដល់ ៥,៣៣២,៣៧១ ករណី។ ចក្រភពអង់គ្លេស បាននិងកំពុងរងគ្រោះដោយសារ...
ហ្សឺណែវ៖ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា បញ្ជីនៃឧក្រិដ្ឋកម្មសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក ទាំងក្នុង និងក្រៅប្រទេស គឺអូសបន្លាយពេលយូរហើយសហរដ្ឋអាមេរិកគួរតែប្រឈមមុខ និងដោះស្រាយការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មុនដែលចេញដោយបេសកម្មអាមេរិក នៅទីក្រុងហ្សឺណែវ ដែលបានរិះគន់ប្រទេសចិន អំពីបញ្ហាសិទ្ធិមនុស្ស បេសកកម្មចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងលេងល្បែងមួយ គឺចោរដែលកំពុងស្រែកថា “បញ្ឈប់ចោរ”...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៤ ករណី បន្ថែមទៀត ក្នុងនោះ (០២ករណី សហគមន៍ និង១៨២ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០៨ នាក់ បន្ថែមទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៣នាក់ ។