ហ្សាកាតា៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះបាន កត់ត្រានូវករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥៦,៧៥៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ ដែលធ្វើឱ្យចំនួនសរុបកើនឡើង ដល់ ២,៧២៦,៨០៣ករណី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួដោយដកស្រង់ ប្រភពពីក្រសួងខាងលើក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ថ្មីចំនួន ៩៨២ នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នា ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់...
បរទេស៖ក្រុមសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យប្រទេសជប៉ុន លុបចោលគម្រោងអចលនទ្រព្យ ពាក់ព័ន្ធនឹងក្រសួងការពារជាតិរបស់ ប្រទេសមីយ៉ានម៉ា ដោយនិយាយថា គម្រោងនោះ មានជាប់ពាក់ព័ន្ធនឹងយោធា ដែលធ្វើការបង្រ្កាបយ៉ាងសាហាវ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈមក។ ក្រុមហ៊ុនឯកជនជប៉ុន និងអង្គភាពរដ្ឋមួយ តាមសេចក្តីរាយការណ៍ មានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍសណ្ឋាគារនិងការិយាល័យមានទំហំទឹកប្រាក់រាប់លានដុល្លារ នៅលើដីដែលកាន់កាប់ដោយ ក្រសួងការពារជាតិមីយ៉ានម៉ា។ យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Today World...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បាននិយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ចំនួន ៩៨ នាក់ ដោយសារជំងឺ Covid-១៩ និង មានករណីឆ្លងថ្មីចំនួន ៩ ១៨៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា...
បរទេស៖ការផលិតស្បៀងអាហារ កូរ៉េខាងជើង បានដល់កម្រិតទាបបំផុតរយៈពេល១០ឆ្នាំ នៅក្នុងឆ្នាំ២០១៨ ហើយទណ្ឌកម្មអន្តរជាតិ នឹងត្រូវរិះគន់សម្រាប់បញ្ហាដែលកំពុងតែកើតមាន នេះបើយោងតាមសម្តីរបស់ទីក្រុងព្យុង យ៉ាងនិយាយក្នុងរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ប្រគល់ឲ្យអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។ ប្រធានគណៈកម្មការផែនការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង លោក Pak Jong Gun បានមានប្រសាសន៍ក្នុងរបាយការណ៍៦៦ទំព័រ ដែលប្រគល់ឲ្យអង្គការសហប្រជាជាតិនោះថា កង្វះខាតស្បៀងអាហាររបស់ប្រទេស បានបន្តមានជាច្រើនឆ្នាំ ដោយសារតែការបន្តដាក់ទណ្ឌកម្ម និងការជាប់មានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ...
វ៉ាស៊ីនតោន៖ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានអំពាវនាវឱ្យដាក់សម្ពាធបន្ថែមទៀត លើប្រទេសចិន ដើម្បីទប់ស្កាត់ការអះអាងរបស់ខ្លួន ដូចជាតាមរយៈការពង្រឹងទំនាក់ទំនង ជាមួយកោះតៃវ៉ាន់ ដោយព្រមានថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបង្ហាញនូវភាពទន់ខ្សោយ ដោយបញ្ច្រាសគោលនយោបាយសំខាន់ៗរបស់អ្នកកាន់តំណែងមុន របស់លោក។ លោក Mike Pence ដែលកាន់តំណែងខ្ពស់បំផុតទី ២...
ហុងកុង៖ បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ខណៈដែលប្រទេសជាច្រើន កំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លង ដែលកើនឡើង ហើយមិនមានការខិតខំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះទេ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣០,៩៤៦,០៧៤ករណី នៅថ្ងៃពុធ ដោយចំនួនអ្នកស្លាប់មានដល់ ៤១១,៤០៨ នាក់។ ការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់ប្រទេសឥណ្ឌា បានចាប់ផ្តើមនៅថ្ងៃទី១៦...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងពីករណី រកឃើញអាជីវករ និងសន្តិសុខផ្សារច្បារអំពៅ ២០នាក់ វិជ្ជមានជំងឺកូវីដ១៩ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ក្រោយរកឃើញ ក្រុម សន្តិសុខ ផ្សារ ៣ នាក់ មាន វិជ្ជមានកូវីដ១៩ គណៈកម្មការ គ្រប់គ្រង ផ្សារ បានអំពាវនាវ...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា គណបក្សគ្មានការបែកបាក់អ្វីឡើយនៅតែរឹងមាំដដែល មិនដូចមនុស្សចំនួនបានលើកឡើងនោះទេ។ ការលើកឡើងរបស់លោកនេះ ក្រោយពេល ចលនានិស្សិតនៅក្រៅប្រទេសនិយាយថា “សម្តេចតេជោ ហ៊ុន សែន កំពុងប្រឈមមុខបញ្ហាធំៗដែលនាំឲ្យគណបក្សកាន់អំណាចប្រេះបែកជាពីរ” ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Dailly នាថ្ងៃ១៤ កក្កដា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថាថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៦៤នាក់ថ្មី ក្នុងនោះ (០៦ករណី សហគមន៍ និង៥៨ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៧ នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ស្ដីពីការបិទទីតាំងមួយចំនួន ជាបណ្តោះអាសន្ន នៅក្នុងស្រុកបារាយណ៍ ដូចជាតូបលក់បាយ យានដ្ឋានជួសជុលរថយន្ត ក្នុងភូមិទួលដំណាក់ ឃុំចុងដូង និងការដ្ឋានថ្ម ក្នុងភូមិវាលធំ ឃុំគគីធំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។