ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសតែងតាំង ថ្នាក់ដឹកនាំ២រូប រួមមាន១- លោក ហា រ៉ាវិន ២- លោក ណៃ សារុន ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជា ។...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន ៦២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ២៨នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧៩៥នាក់...
បរទេស៖ ប្រធានសុខភាពសាធារណៈខេត្តលោក Kusak Kukiatikoon បាននិយាយនៅថ្ងៃពុធថា អ្នកទេសចរផ្សេងទៀតដែលបានទៅដល់ក្រោមកម្មវិធី Sandbox ត្រូវបានគេរកឃើញថាបានឆ្លងមេរោគ Covid-19 កាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនភ្ញៀវទេសចរ ដែលឆ្លងវីរុសសរុបកើនដល់ ៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជា អោយកងកម្លាំងក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីអនុវត្តវិធានការ សុខាភិបាល អោយមានប្រសិទ្ធភាព ដេីម្បីជៀសផុត ពីការរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងអង្គភាព ។ ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីកន្លងមក...
បរទេស៖កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា សមយុទ្ធ Citadel Rumble 2021 ដែលជាសមយុទ្ធសមការឆ្លើយតបចំពោះគ្រោះរញ្ជួយដី រយៈពេល១សប្ដាហ៍ បានចាប់ផផ្តើមធ្វើនៅថ្ងៃចន្ទសប្ដាហ៍នេះ នៅមូលដ្ឋានទ័ពជើងទឹកថាសហរដ្ឋអាមេរិក នៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ ជាការតេស្តសាកល្បងសមត្ថភាពអង្គភាពទ័ពជើងទឹក ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយជាច្រើន ហើយសម្រាប់ឆ្នាំ២០២១នេះ សេណារីយ៉ូរយៈពេលមួយសប្ដាហ៍ គឺមានពាក់ព័ន្ធជាមួយរឿងគ្រោះរញ្ជួយដី ដែលបង្កឲ្យមានព្រឹត្តិការណ៍គ្រោះថ្នាក់ផ្សេងៗទៀត។ ក្រុមគ្រប់គ្រងភាពអាសន្នរបស់ទ័ពជើងទឹក នឹងចូលរួមជាដៃគូជាមួយទីភ្នាក់ងារជំនួយមិនមែនយោធា...
បរទេស៖នៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ប្រទេសជប៉ុន បាននិយាយប្រាប់ថា ភាពតានតឹងយោធាដែលកំពុងកើនឡើង ជុំវិញបញ្ហាតៃវ៉ាន់ ក៏ដូចជាការប្រជែងគ្នាផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងប្រទេសចិននិងសហរដ្ឋអាមេរិក គម្រាមកំហែងសន្តិភាព និងស្ថិរភាពនៅអាស៊ីបូព៌ា ស្របពេលដែលតុល្យភាពអំណាច ក្នុងតំបន់ផ្លាស់ប្តូរប្រែប្រួល។ នៅក្នុងជំពូកថ្មីស្តីពីកោះតៃវ៉ាន់ របាយការណ៍ប្រចាំឆ្នាំជប៉ុននោះ បាននិយាយយ៉ាងដូច្នេះថា “វាចាំបាច់ណាស់ ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះស្ថានភាព ដែលនឹងមានវិបត្តិខ្លាំងជាងពេលណាៗទាំងអស់ ហើយជាពិសេសនោះ ការប្រកួតប្រជែងគ្នានៅក្នុងវិស័យបច្ចេកវិទ្យា ទំនងជានឹងក្លាយជាតានតឹងខ្លាំងឡើង”។ តាមសេចក្តីរាយការណ៍...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃពុធថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៨៧ នាក់ទៀត និង បានរកឃើញអ្នកឆ្លងថ្មីចំនួន ៩ ៣១៧ នាក់ នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីនេះបានបង្កើនចំនួនអ្នកស្លាប់ដល់...
អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានកើនឡើងដល់ ៧នាក់ដោយសារអំពើហិង្សាបន្តកើតមានឡើង នៅទូទាំងប្រទេស បន្ទាប់ពីគេ បានចាប់លោក Jacob Zuma អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងដាក់ពន្ធនាគារ ។ ក្រុមមនុស្សជាច្រើន និងបានដុតឲ្យឆេះហាងទំនិញ និងប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅក្នុងក្រុងមួយចំនួនកាលពីថ្ងៃអង្គារ ។ ទូរទស្សន៍...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្ដោតលើសារៈសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព នូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។ សូមរំលឹកថា សហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងចែករំលែកជាចំណែកៗនៃវ៉ាក់សាំងសរុប ១៦លានដូស ដល់បណ្ដាប្រទេស នៅអាស៊ីទក្សិណនិងអាស៊ីអាគ្នេយ៍។ ប៉ុន្តែមន្ត្រីស្ថានទូតអាមេរិក នៅភ្នំពេញមិនទាន់អាចបញ្ជាក់នៅឡើយទេថាកម្ពុជានឹងទទួលបានប៉ុន្មានដូស។ ហើយជាក់ស្ដែង ឥឡូវនេះឃើញថា...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន ២៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៦៧នាក់ និងកំពុងសម្រាកព្យាបាល ៤៨៩នាក់ ស្លាប់២០នាក់៕