បរទេស៖ មុននេះយន្តហោះយោធាហ្វីលីពីនមួយគ្រឿង ដែលមានមនុស្សយ៉ាងតិច ៨៥ នាក់នៅលើនោះ បានធ្លាក់នៅភាគខាងត្បូងនៃស្រុក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការយោធាហ្វីលីពីនលោកឧត្តមសេនីយ៍ William Gonzales បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារយន្តហោះធ្លាក់បានកើនឡើងដល់ ២៩ នាក់។ លោកបន្តថា “ នេះគឺជាថ្ងៃដ៏ក្រៀមក្រំមួយប៉ុន្តែយើងត្រូវតែនៅតែមានសង្ឃឹម”...
បរទេស៖ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានទាមទារឲ្យលោកប្រធានាធិបតី Mahmud Abbas លាលែងពីតំណែង នៅឯការតវ៉ានៅតំបន់ West Bank កាលពីថ្ងៃសៅរ៍ ដែលបណ្តាលមកពីការស្លាប់របស់សកម្មជនម្នាក់ នៅក្នុងមន្ទីរឃុំឃាំងកាលពីខែមុន។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សាច់ញាតិរបស់លោក Nizar Banat ដែលបានស្លាប់បន្ទាប់ពីកងកំលាំងសន្តិសុខបានវាយលុកផ្ទះរបស់គាត់...
បាងកក៖ ប្រទេសថៃនៅថ្ងៃសៅរ៍ម្សិលមិញនេះ បានរាយការណ៍ពីការកើនឡើងនូវអត្រាខ្ពស់បំផុតនៃករណីឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល ៤៧ ថ្ងៃដែលរយៈពេលត្រឹម ២៤ម៉ោង មានមានអ្នកឆ្លងចំនួន ៦,២៣០ នាក់ខណៈការស្លាប់កើនឡើងដល់ ៤១ នាក់។ ចំនួនឆ្លងសរុបនៃប្រទេសនេះ មានចំនួន ២៧៧,១៥១នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២,១៨២ នាក់នេះបើយោងតាមមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩ (CCSA) ។ ក្នុងចំណោមអ្នកឆ្លងថ្មីមាន...
បរទេស៖មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រគល់កុងត្រាមួយឲ្យទៅក្រុមហ៊ុនការពារជាតិ Raytheon មានទំហំជាទឹកប្រាក់រហូតដល់ទៅចំនួន២ពាន់លានដុល្លារ ដើម្បីឲ្យធ្វើការអភិវឌ្ឍមីស៊ីលសមត្ថភាពនុយក្លេអ៊ែថ្មីមួយ។ កុងត្រា ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នោះ ស្នើឲ្យធ្វើការអភិវឌ្ឍមីស៊ីលថ្មីនេះរហូតដល់ឆ្នាំ២០២៧ ជាពេលការតេស្តសាងល្បងការហោះហើររបស់វាដំបូងអាចនឹងកើតមានឡើង ហើយការសម្រេចចិត្តស្តីពីផលិតកម្មវា អាចនឹងត្រូវបានធ្វើឡើង។ គួរបញ្ជាក់ថា ស៊ែរីនៃអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ Long-Range Standoff ដែលបាញ់ចេញពីអាកាសនេះ នឹងយកមកប្រើជំនួសមីស៊ីលវាយប្រហារពីអាកាស AGM-86 ដែលដាក់ប្រើការដំបូងក្នុងឆ្នាំ១៩៨២។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកស្វែងរកបានរកឃើញសាកសព ២ នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកស្លាប់នៅក្នុងអគារដួលរលំអគារលំនៅស្ថាន នៅរដ្ឋផ្លរីដា កើនឡើងដល់ចំនួន ២៤ នាក់ ខណៈដែលការស្វែងរកជនរងគ្រោះត្រូវបានផ្អាកនៅពេលរសៀល ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការវាយកម្ទេចស្វែងរកនេះ បានកើតឡើងជាបន្ទាន់ នៅពេលព្យុះត្រូពិក...
បរទេស៖ ក្រុមមន្រ្តីបាននិយាយថា យន្តហោះ C-130 របស់កងទ័ពអាកាសហ្វីលីពីន ដែលដឹកទាហានបានធ្លាក់នៅក្នុងខេត្តមួយនៅភាគខាងត្បូង បន្ទាប់ពីបាត់ផ្លូវរត់នៅថ្ងៃអាទិត្យ ដោយបានសម្លាប់បុគ្គលិកយោធាយ៉ាងតិច ១៧ នាក់ ខណៈដែលយ៉ាងហោចណាស់ ៤០ នាក់ត្រូវបានជួយសង្គ្រោះពី បំណែកយន្តហោះដែលកំពុងឆេះនេះ។ យោងតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក...
ហាណូយ៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩២២ ករណី ដែលជាចំនួនកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃ ដោយភាគច្រើនត្រូវបានរកឃើញ នៅភាគខាងត្បូងទីក្រុងហូជីមិញ។ ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួននេះបានកើនលើសកំណត់ត្រា ៧៣៨ ករណីដែលបានចុះបញ្ជីនៅថ្ងៃទី២៦ ខែមិថុនា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើនដល់ ១៩,០៤៣ករណី ។ ក្នុងចំណោមករណីសហគមន៍ចំនួន ៩១៤ ករណីមាន ៧១៤...
បរទេស៖រោងចក្រថាមពលនុយក្លេអ៊ែអ៊ីរ៉ង់ Bushehr បានចាប់ផ្តើមបន្តប្រតិបត្តិការវិញ ក្រោយត្រូវបានបិទផ្អាកដំណើរការកាលពី២សប្ដាហ៍មុន សម្រាប់ការរុះរើជួសជុល នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ផ្សាយនៅថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យឲ្យក្រុមហ៊ុនថាមពលរដ្ឋ TAVANIR លោក Mostafa Rajabi Mashhadi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោយធ្វើការជួសជុល រោងចក្រថាមពល Bushehr បានវិលត្រឡប់មកដំណើរការវិញ ហើយអគ្គិសនី១០០០មេហ្គាវ៉ាត់ នឹងត្រូវបញ្ចូលទៅក្នុងបណ្ដាញចែកចាយរបស់ប្រទេស”។ តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានរិះគន់ពីការខ្វះការសុំទោសពីរដ្ឋាភិបាលសហរដ្ឋអាមេរិកអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ ចំពោះការទម្លាក់យន្តហោះអ៊ីរ៉ង់ក្នុងឆ្នាំ១៩៨៨ ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មឆនចិនស៊ិនហួបានឲ្យដឹងថា លោករូហានី បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវតែដឹងថា ខ្លួនបានប្រព្រឹត្តិបទឧក្រិដ្ឋដ៏ធំមួយ នៅក្នុងឈូងសមុទ្រ ក្នុងឆ្នាំ ១៩៨៨” ។...
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ ដូសចំនួន ២ ផ្តល់ការការពារប្រហែល ៩៨ ភាគរយពីការស្លាប់ដោយសារជំងឺនេះ ខណៈពេលមួយដូសផ្តល់សុវត្ថិភាពជិត ៩២ ភាគរយ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ព័ត៌មានលម្អិតត្រូវបានផ្តល់ជូនដោយលោក V K Paul សមាជិកសុខាភិបាល នៃវិទ្យាស្ថានជាតិសម្រាប់ការផ្លាស់ប្តូរឥណ្ឌា (NITI) ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវដែលី។ លោក...