បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍នេះ បានធ្វើការជំរុញសហគមន៍អន្តរជាតិ ឲ្យធ្វើការកសាងឡើងនូវមហាកំផែងនៃភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃក្រុមប្រឹក្សារដ្ឋផងនោះ បាននិយាយប្រាប់វេទិកាសន្តិភាពពិភពលោកលើកទី៩ ដែលប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យ Tsinghua University ក្នុងរដ្ឋធានីចិនថា “យើងគួរតែប្រឈមមុខនឹងភាពលំបាកដែលជិតមកដល់ទាំងអស់គ្នា”។ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានមានប្រសាសន៍យ៉ាងដូច្នេះផងថា “អាទិភាពបន្ទាន់បំផុត...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃសុក្របានអបអរសាទរចំពោះការងើបឡើងវិញជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកពីវិបត្តិ Covid-19 នៅពេលសេដ្ឋកិច្ចអាមេរិកទទួលបានការងារថ្មីចំនួន ៨៥០ ០០០ កន្លែង នៅក្នុងខែមិថុនា ដែលនេះជាភស្តុតាងនៃការងើបឡើងវិញយ៉ាងទូលំទូលាយ។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការងារអាមេរិក បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែដែលបានឃ្លាំមើលយ៉ាងដិតដល់ថា ការកើនឡើងនេះគឺប្រសើរជាងការរំពឹងទុកនិងបានកើតឡើងបន្ទាប់ពីលទ្ធផលខកចិត្តអស់រយៈពេល...
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ...
New York៖ រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបាននិយាយថា យន្ដហោះដឹកទំនិញប៊ូអ៊ីង ៧៣៧ ដែលមាននាវិកពីរនាក់ជិះនៅលើនោះ បានបង្ខំឱ្យចុះចតបន្ទាន់នៅលើទឹក នៃកោះ Honolulu កាលពីថ្ងៃសុក្រ បន្ទាប់ពីអ្នកបើកយន្តហោះ បានរាយការណ៍ពីបញ្ហាម៉ាស៊ីន។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិកបានរាយការណ៍ថា អ្នកទាំងពីរនាក់ដែលស្ថិតនៅលើយន្តហោះ គឺក្នុងស្ថានភាពធ្ងន់ធ្ងរ។...
កាណាដា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃចំនួនជាង១៣០កន្លែង ត្រូវបានឆេះដោយរន្ទះបាញ់កំពុងឆេះពាសពេញប្រទេសកាណាដា នៅភាគខាងលិច បន្ទាប់ពីមានកម្តៅកើនឡើងខ្លាំង ។ រដ្ឋាភិបាលសហព័ន្ធកាណាដា បានឲ្យដឹងថា ខ្លួននឹងបញ្ជូនយន្តហោះយោធាដើម្បីជួយដល់សេវាកម្មបន្ទាន់នៅក្នុងទីក្រុងកូឡុំបៀ ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងអគ្គិភ័យ ។ គួររំលឹកថាកាលពីដើមសប្តាហ៍នេះប្រជាជនត្រូវភៀសខ្លួនចេញពីភូមិ Lytton ក្នុងខេត្តខាងលើ ។ ទីក្រុង...
TOP NEWS ៖ ឯកសារការពារជាតិ សម្ងាត់របស់អង់គ្លេស ពាក់ព័ន្ធនឹងរុស្ស៊ី ត្រូវបានគេរកឃើញ នៅចំណតរថយន្តក្រុង បរទេស ៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតអំពីរបៀប ដែលឯកសារ ការពារជាតិ សម្ងាត់ដោយបញ្ជាក់ពីចលនានៃនាវាចម្បាំង ដែលនាំឱ្យរុស្ស៊ីបាញ់ព្រមាន នាវាចម្បាំងអង់គ្លេស នៅឆ្នេរសមុទ្រតំបន់ Crimean ដែលសារសំខាន់នោះ...
កំពង់ចាម ៖ ដោយសារតែវិបត្តិ នៃជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលទៅលើប្រជាពលរដ្ឋជាបន្តបន្ទាប់ ទើបអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួន ចាប់ពីខ្លួនឯងម្នាក់ៗ ដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ១៩ ក្នុងគ្រួសារ និងក្នុងសហគមន៍។ ការថ្លែងក្រើនរំលឹកដូច្នេះ លោកអភិបាលខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី ០៣ ខែកក្កដា...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ទូរទស្សន៍ CTV បានផ្សាយថា ពលរដ្ឋចំនួន៧នាក់ ក្នុងនោះរាប់ទាំងកុមារចំនួន៤នាក់បានស្លាប់ នៅក្នុងពេលមានអគ្គីភ័យមួយបានឆាបឆេះផ្ទះមួយខ្នង នៅក្រុង Chestermere ប្រទេសកាណដា កាលពីថ្ងៃសុក្រ ។ អគ្គីភ័យបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ នៅក្នុងទីក្រុង ចម្ងាយប្រមាណ១៦គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុង Calgary ខេត្ត...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ វាយប្រហារមកលើដែនកោះ ហ្វីជី (Fiji) ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានអង្រួននៅតំបន់ ហ្វីជី នៅវេលាម៉ោង២០និង១៤នាទី ម៉ោងសកល កាលពីថ្ងៃសុក្រ ។...
មៃអាមី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារដួលរលំអគារស្នាក់នៅ នៅរដ្ឋផ្លរីដា គិតត្រឹមថ្ងៃសុក្រ បានកើនឡើងដល់២២នាក់ បន្ទាប់ពីរកឃើញជនរងគ្រោះបន្ថែមទៀតដែលទាញចេញពីគំនរអគារបាក់បែកចំនួន៤នាក់ ។ មន្ត្រីក្នុងស្រុកបានបញ្ជាឲ្យជម្លៀសពលរដ្ឋរស់នៅទីនោះជាលើកទី២ បន្ទាប់ពីដឹងថា មិនមានសុវត្ថិភាព ។ លោក Arthur Sorey អ្នកគ្រប់គ្រងទីក្រុងប្រចាំឆ្នេរសមុទ្រមៃអាមី...