បរទេស៖ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃទី២៨ ខែមិថុនានេះថា ទីក្រុង តេអេរ៉ង់នៅពេលថ្មីៗនេះ នៅមិនទាន់ធ្វើការសម្រេចចិត្ត លើការបន្តកិច្ចព្រមព្រៀងមួយ ជាមួយទីភ្នាក់ងារឃ្លាំមើលអាតូមិកអង្គការសហប្រជាជាតិ ជុំវិញការផ្តល់ឲ្យនូវរូបភាពនៃទីតំាងនុយក្លេអ៊ែ របស់ខ្លួននៅឡើយនោះទេ។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “នៅមិនទាន់មានការសម្រេចចិត្តទាំងផ្នែកអវិជ្ជមាននិងផ្នែកវិជ្ជមាន ត្រូវបានធ្វើឡើងនៅឡើយនោះទេ មិនថាការបន្តកិច្ចព្រមព្រៀង ឬក៏លុបចោល (នូវទិន្នន័យ) នោះទេ...
បរទេស៖មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យោធាសហរដ្ឋអាេមរិក បានធ្វើការវាយប្រហារតាមអាកាស កាលពីល្ងាចថ្ងៃអាទិត្យ ទៅលើទីតាំងមួយចំនួន ដែលជារបស់កងជីវពលគាំទ្រ ដោយអ៊ីរ៉ង់ចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី តាមការណែនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសពីការវាយប្រហារនោះ និងបានពិពណ៌នាវាថា ជាការវាយប្រហារតាមអាកាសការពារខ្លួន ផ្តោតគោលដៅលើទីតាំងប្រតិបត្តិការដោយកងជីវពល Kata’ib...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថា ប្រទេសស្ថាបនិកឥណ្ឌូ-ប៉ាសុីហ្វិក ដែលមាន៤ប្រទេសជាក្បាលម៉ាស៊ីន (អាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា) គេទុកឥណ្ឌាមួយសម្រាប់ធ្វេីការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិវត្តន៍នៃនយោបាយ នាពេលអតីតកាល បច្ចុប្បន្ន និងទៅអនាគត ។ ការលើកឡើងរបស់...
ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយអំពីមរណៈភាពដោយសារកូវីដ-១៩ ចំនួន ៣នាក់។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ ពីហានិភ័យ ដ៏កាចសាហាវ ដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន ៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។ លោកអភិបាលខេត្តបានប្រកាសដូច្នេះ ក្នុងពេលចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទចំនួន ១០០ គ្រួសារ...
ម៉ូស្គូ៖ ទីក្រុងម៉ូស្គូបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួន ហើយអាហ្វ្រិកខាងត្បូង បានរៀបចំការរឹតត្បិតឡើងវិញ សម្រាប់រយៈពេលពីរសប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងទម្រង់ថ្មី ដែលមានការរាលដាលខ្លាំង។ ប្រទេសឥណ្ឌូនេស៊ី បានឃើញការឆ្លងជាង ២១,០០០ នាក់ក្នុងមួយថ្ងៃ ដែលប្រទេសនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានពង្រីក ឬដាក់កម្រិតឡើងវិញនូវការរឹតត្បិត ដើម្បីដោះស្រាយករណីឆ្លងថ្មីៗ ដែលកំពុងកើនឡើង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ទោះបីជាមានវ៉ាក់សាំង...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនប្រគល់កំណត់ត្រា នៃសកម្មភាព នុយក្លេអ៊ែរ របស់ខ្លួន ទៅឱ្យទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) នោះទេបន្ទាប់ពីមានការយល់យោគ ជាបណ្តោះអាសន្ន ដែលបានឈានដល់ក្នុងខែមករា បានផុតកំណត់។ ទីភ្នាក់ងារសារព័ត៌មាន សភាផ្លូវការប្រឹក្សា អ៊ីស្លាម បានដកស្រង់សម្តីលោក Mohammad Baqer...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិនបានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១១លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន...
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣នាក់ និងកំពុងសម្រាកព្យាបាល ១៤៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌ ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕