ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវីជ្ជមាន ជំងឺកូវីដ-១៩ ចំនួន២៨នាក់បន្ថែមទៀត ក្នុងនោះ ២ករណីជាករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភ: និង២៦ករណី ជាករណីនាំចូលពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន០១នាក់ ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្ដរមានជ័យមានអ្នកជំងឺកូវីត-១៩ចំនួន ៣៣៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី និងមានករណីជាសះស្បើយ១០២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១២០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧០នាក់ ស្លាប់១៣នាក់។
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មហាអំណាចពិភពលោកត្រូវតែធ្វើការសម្រេចចិត្តចុងក្រោយណាមួយ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញ បន្ទាប់ពីប្រទេសបារាំង និងសហរដ្ឋអាមេរិក បានលើកឡើងថា ពេលវេលាបានចប់ហើយ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ភាគីប្រឆាំង គឺជាអ្នកដែលត្រូវធ្វើការសម្រេចចិត្ត” ។ ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសបារាំងហ្សង់ – អ៊ីលឡេឌៀន និងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាបណ្តាប្រទេសនៅក្នុងប្លុកអ៊ឺរ៉ុបជាច្រើននឹងធ្វើការបញ្ចេញប្រាក់ វិនិយោគសរុប យ៉ាងហោចណាស់២០០ពាន់លានអ៊ឺរ៉ូនៅក្នុងគម្រោងបៃតងធំៗ ជាច្រើនដើម្បីក្នុងគោលបំណងជួយស្រោចស្រង់ សេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ។ ប្រធានគណកម្មការអ៊ឺរ៉ុបលោក Ursula von der Leyen ដែលបានធ្វើសេចក្តីថ្លែងការណ៍អំពីផែនការនេះបានបន្តទៀតថាជុំទី១នៃបណ្តាប្រទេសជាសមាជិក សរុប២៧បានចូលរួមនៅក្នុងផែនការវិនិយោគ ដ៏ធំដែលសំដៅទៅដល់កិច្ចការងារផលិតថាមពល បៃតងនិងជាពិសេសបង្កើនកិច្ចការងារ លើប្រព័ន្ធឌីជីថល។ គួរឲ្យដឹងដែរថាគម្រោងដែល EU ធ្លាប់បានសន្យាលើកមុន គឺមានទំហំរហូតទៅដល់ ៧៥០ពាន់លានអ៊ឺរ៉ូជាកញ្ចប់ថវិកាជំនួយ...
បរទេស៖ រដ្ឋ Maharashtra ដែលមានជាងគេបំផុត របស់ឥណ្ឌា បានរឹតបន្តឹងវិធានការកាលពីថ្ងៃសុក្រ ដោយលើកឡើងពីការភ័យខ្លាចនៃរលកទីបីដែល ធ្ងន់ធ្ងរជាងនេះ នៅពេលប្រទេសនេះបានកត់ត្រាការស្លាប់លើកទី ៣ របស់ខ្លួនដែលបណ្តាល មកពីវីរុសបំលែងខ្លួនថ្មី។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានហៅវីរុសបំលែងខ្លួនថ្មីទៀត Delta...
បរទេស៖ លោកប្រធានាធិបតីអាមេរិក លោក Biden មានប្រសាសន៍ថា “ លោកសូមសម្តែងនូវសមានទុក្ខ” ចំពោះក្រុមគ្រួសារ ដែលកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការធ្វើបច្ចុប្បន្នភាព នៅពេលក្រុមអ្នកជួយសង្គ្រោះស្វែងរក អ្នកដែលនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារ Champlain Towers ខាងត្បូងនៅ Surfside, Fla ។ យោងតាមសារព័ត៌មាន npr ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៥នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ៩នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥១នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងដល់ចំនួនសរុប ៣៦៤ នាក់ និងករណីស្លាប់កើនដល់ ២...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨នាក់ថ្មី និងមានករណីជាសះស្បើយ២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥នាក់ និងកំពុងសម្រាកព្យាបាល៣៩នាក់ ស្លាប់ម្នាក់។
ប្រទេសនូវែលសេឡង់ប្រកាសផ្អាកទទួលភ្ញៀវទេសចរ អូស្ត្រាលី ហើយដោយសារការកើនឡើងនៃ Covid១៩។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន AFP នៅមុនបន្តិច។