ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច ធ្វើចត្តាឡីស័កលើកនេះ ចំពេលបាល់ទាត់អឺរ៉ុប ហើយយប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណ។ សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងៃទី៣...
ភ្នំពេញៈ វិនិយោគិនវ័យក្មេងក្នុងស្រុក២រូប ដោយទទួលបានជោគជ័យជាមួយគម្រោងវិនិយោគជាបន្តបន្ទាប់ និងមានការមានគាំទ្រ បានសម្រេចចិត្តចាប់ផ្តើមបោះទុនបន្ថែមលើគំរោងថ្មីមួយ ដើម្បីសាងសង់ផ្ទះវីឡា និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណៈតំបន់នេះកំពុងបង្ហាញសក្តានុពលទាក់ទាញការវិនិយោគ ដោយសារកំណើនប្រជាពលរដ្ឋ។ អគ្គនាយកក្រុមហ៊ុនShow Up Real Estate លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា លោក និងក្រុមការងារដៃគូ បានសម្រេចវិនិយោគគំរោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន Show Up Land និង...
ភ្នំពេញថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១៖ មិនធម្មតាទេ…ស្មាតហ្វូនស៊េរី A ឆ្នាំ 2021 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ទទួលបានការគាំទ្រ ពេញនិយម និងលក់ដាច់ខ្លាំងបំផុតពុំនឹកស្មានដល់ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងការស្រឡាញ់គាំទ្រដ៏ច្រើនបែបនេះ ក្រុមហ៊ុនក៏បានផ្តល់ជូននូវភាពសប្បាយរីករាយ និងរំភើបជាមួយប្រូម៉ូសិនថែមជូនដ៏អស្ចារ្យសម្រាប់រដូវភ្លៀងនេះដល់អតិថិជនទាំងអស់ដែលបានជាវស្មាតហ្វូន A02s, A02, A12, A22 5G...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ធ្វេីជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវ អាជីវកម្មលក់ដូរនៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដែលគិតចាប់តាំងពីថ្ងៃទី២៤ មិថុនា ដល់ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។
ភ្នពេញ ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបោះចោលសំរាមដោយមានសណ្តាប់ធ្នាប់ ដើម្បីទប់ស្កាត់ការស្ទះលូដោយសារការចោលសំរាម គ្មានសណ្ដាប់ធ្នាប់។ តាមរយៈវិដេអូជាង២នាទី របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ លើកឡើងថា រដូវ ស្សាបានចូលមកដល់ហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៦០នាក់បន្ថែមទៀត ដែលជាករណីនាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៨៧...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦៣នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានករណីស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ននិងមានករណីជាសះស្បើយចំនួន៤នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩៣នាក់ថ្មី និងករណីជាសះស្បើយ ចំនួន ០៨នាក់។