ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន២១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៧៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧៧នាក់ និងស្លាប់៨នាក់៕
ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យ អ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន ត្រូវធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបពិភាក្សាការងាររវាង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣០នាក់ថ្មី និងមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១១៣៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤០០នាក់ ស្លាប់១២នាក់។
បរទេស៖ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ របស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់ បានធ្វើកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ស្តីពីការឃ្លាំមើលសកម្មភាពអាតូមិករបស់ប្រទេសអ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រសិនបើវាមិន ត្រូវបានបន្តទៀតទេ កិច្ចចរចាកាន់តែធំស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ នឹងធ្លាក់ចូលក្នុងវិបត្តិ។ ដោយត្រូវបានធ្វើឡើង នៅថ្ងៃទី២១ ខែកុម្ភៈ កិច្ចព្រមព្រៀងឃ្លាំមើលបណ្ដោះអាសន្ននេះ បានមានសុពលភាពរយៈពេល៣ខែ ហើយបន្ទាប់មកបានបន្តរយៈពេលមួយខែទៀត កាលពីថ្ងៃទី២៤ ខែឧសភា។ ទីភ្នាក់ងារ IAEA បាននិយាយថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន១២នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៣នាក់ និងមានករណីជាសះស្បើយចំនួន១៣នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងលែងមើលឃើញកោះតៃវ៉ាន់ ជាបញ្ហាមួយក្នុងចំណោមមិត្តភាព ជាមួយប្រទេសចិន ប៉ុន្តែមើលឃើញថា ជាឱកាសមួយក្នុងការលើក កម្ពស់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកឲ្យមានភាពសេរីនិងបើកចំហ។ ដូចទៅនឹងប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក មិនមានចំណងមិត្តភាពការទូតផ្លូវការ ជាមួយកោះលទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិទេ ប៉ុន្តែវាជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ដែលជាហេតុធ្វើឲ្យចិនខឹង ហើយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Son Gwon តាមសេចក្តីរាយការណ៍ បានច្រានចោលភាពអាចកើតមាននៃកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលថា វានឹងមិនកើតមាននោះទេ។លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ បាននិយាយកាលពីល្ងាចថ្ងៃពុធ តាមរយៈទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA យ៉ាងដូច្នេះថា “យើងមិនពិចារណាពីភាពអាចទៅរួចនៃទំនាក់ទំនងគ្នាណាមួយជាមួយសហរដ្ឋអាមេរិកទេ ទុកឲ្យវាធ្វើតែឯង ដែលនឹងមិនផ្តល់ទីណាមួយឲ្យដល់យើងនោះទេ”។ លោក Ri Son Gwon...
សហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្មលើ វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចបេឡារុស្ស រួមមានជីប៉ូតាស្យូម ប្រេងឥន្ធនៈនិងផលិតផលថ្នាំជក់។ នេះបេីតាមសេចក្តីថ្លែងការណ៍ ដែលទីភ្នាក់ងារព័ត៌មាន បារាំងAFP ទទួលបាននៅមុននេះបន្តិច។
ភ្នំពេញ ៖ លោក ហេង វណ្ណដា ក្នុងនាមជាអ្នកតាមដានព្រឹត្តិការណ៍ជាតិនិងអន្តរជាតិបានលើកឡើងជាលក្ខណៈវិភាគថា កាលពីអតីតកាលដ៏យូរលុងមកហើយ មានប្រទេសជាច្រើនក្នុងពិភពលោកដោយសារតែចាត់ខ្លួនឯងថា ជាពូជអ្នកចម្បាំ ពូជជាអ្នកសង្គ្រាម និងធ្លាប់ធ្វើជាចក្រភព ប៉ុន្តែជាលទ្ធផល ត្រូវបានបាត់ឈ្មោះ ពីផែនទី ពិភពលោក ។ ប្រទេសទាំងនោះ ដូចជា ៖ ចក្រភពអូតូម៉ង់ ចក្រភពពែរ្ស ចក្រភពរ៉ូម….។ល។...
ភ្នំពេញ ៖ ដូចជាការគ្រោងទុក សមាជិករដ្ឋសភាជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចំនួន៨២រូបបានបើកសម័យប្រជុំពេញ អង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោកប្រាជ្ញ ចន្ទ ឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប)ថ្មីជំនួស លោក ស៊ិក ប៊ុនហុក លាលែងពីតំណែង និងរបៀបវារៈមួយចំនួនទៀត។ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី ៦ ធ្វើឡើងក្រោមអធិបតីភាព សម្តេច...