ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទីតាំង ធានាគារ ផ្សារទំនើប ភោជនីយដ្ឋាន យានដ្ឋាន ហាងលក់សម្លៀកបំពាក់ មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះទីតាំង និងកាលបរិច្ឆេទ នៃការដែលអ្នកវិជ្ជមានជំងឺកូវីដ១៩បានទៅ ជាបន្តបន្ទាប់ដូចខាងក្រោម៖...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៦៩នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺ កូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឡុងដ៌៖ ការស្លាប់ដែលទាក់ទងនឹង ជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៤ លាននាក់ហើយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសជាច្រើនកំពុងព្យាយាម ទិញវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ថ្នាំបង្ការរោគដល់ប្រជាជនរបស់ពួកគេ។ ខណៈពេលដែលចំនួនករណីឆ្លងថ្មី និងការស្លាប់បានថយចុះ នៅក្នុងបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស ប្រទេសជាច្រើន មានការខ្វះខាតវ៉ាក់សាំង នៅពេលដែលមេរោគឆ្លង បានក្លាយជាភាពលេចធ្លោទូទាំងពិភពលោក។ វាចំណាយពេលជាងមួយឆ្នាំ សម្រាប់ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន កម្ពុជា បានលើកឡើងថា ដែនដីប្រទេសមួយ បើបាត់បង់ទៅជាតិសាសន៍ ដទៃហើយ គឺដែនដីនោះមិន កើតមកវិញទេ ដូច្នេះជាតិសាសន៍ខ្មែរ យើងគ្រប់និន្នាការ នយោបាយទាំងអស់ ត្រូវរួមគ្នា ការពារទឹកដីជាតិសាសន៍ ខ្មែរយើងឲ្យនៅគង់វង្សជានិរន្ត បើមិនបានពង្រីកទឹកដីទេ សូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់បន្ថែមទៀតចំនួន ២,៣១១ នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួន អ្នកស្លាប់ជាតិកើនឡើងដល់ ៤៩៦,០០៤ នាក់។ យោងតាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ការឆ្លងថ្មីចំនួន ៧៤,០៤២ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ១៧,៧០២,៦៣០...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើឲ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ។ ក្នុងឱកាសជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥នាក់ និងជាសះស្បើយ ចំនួន១១នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ទោះបីកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្ដែការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា មិនបានបញ្ឈប់ទេ គ្រាន់តែយឺតយ៉ាវបន្តិចប៉ុណ្ណោះ។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ (Stakeholder Consultation) ស្តីពីការរៀបចំផែនការមេស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» នាថ្ងៃទី១៨ ខែមិថុនា...