ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ១៨ខែមិថុនាឆ្នាំ ២០២១ នេះបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ស្ត្រីឈ្មោះ ដូង ចន្ធូ អាយុ ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រKing Maker រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង និងធ្លាប់ចេញចូលវត្តពោធិ៍ពិសី ស្ថិតនៅឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ គិតចាប់ពីយប់ថ្ងៃទី៣១ ខែឧសភា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមប្រេសិតពិសេសរបស់កូរ៉េខាងត្បូង លើកិច្ចការងារ នុយក្លេអ៊ែរនឹងបើកជំនួប ជាមួយនឹងភាគីខាងអាមេរិកនិងជប៉ុន នៅសប្តាហ៍ក្រោយ នេះហើយអំពីបញ្ហាឧបទ្វីបកូរ៉េ។ លោក Noh Kyu-duk តំណាងពិសេស របស់កូរ៉េខាងត្បូងសម្រាប់កិច្ចការងារ សន្តិភាពនៅឧបទ្វីបកូរ៉េនិងសន្តិភាពផងនឹងជួបពិភាក្សាទ្វេរភាគី ជាមួយនឹងលោក Sung Kimដែលជាតំណាងពិសេស ទើបតែងតាំងដោយកូរ៉េខាងជើង សម្រាប់កិច្ចការងារដូចគ្នានេះនាថ្ងៃចន្ទសប្តាហ៍ក្រោយ។ ដោយឡែកប្រេសិតពិសេសអាមេរិកនឹងបំពេញ ទស្សនកិច្ចរបស់ខ្លួននៅក្នុងទីក្រុង សេអ៊ូលជាលើកដំបូងរយៈពេល...
បរទេស៖ មន្ត្រីស្រុកជាន់ខ្ពស់ម្នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-19 កាលពីខែមេសា គឺបានស្លាប់កាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យដោយមាន ការរលាកសួតធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Wannee Khongthong អាយុ ៥៨ ឆ្នាំ ជាអនុប្រធានការិយាល័យចុះបញ្ជីស្រុក បានស្លាប់ពេលកំពុង...
បរទេស៖នៅថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអេហ្ស៊ីបលោក Sameh Shoukry បានធ្វើការថ្លែងការណ៍និងអំពាវនាវមួយទៅកាន់ រដ្ឋាភិបាលថ្មីនៃប្រទេសអ៊ីស្រាអ៊ែលក្នុងការសម្រេចចិត្តឲ្យក្លាហានដើម្បីអាចស្វែងរក សន្តិភាពជូនដល់បណ្តាប្រទេសក្នុងតំបន់បាន។ លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីស្រាអ៊ែលគឺជា តំណាងរបស់ពលរដ្ឋអ៊ីស្រាអ៊ែរ។អេហ្ស៊ីបបានរំពឹងទុកថា នឹងអាចបន្តធ្វើការងារជាមួយគ្នា នឹងរដ្ឋាភិបាលថ្មីនេះក្នុងការជុំរុញឲ្យដំណើរការសន្តិភាព ជាមួយនឹងប៉ាឡេស្ទីននិងក៏ដូចជា បង្កើតឯករាជ្យមួយជូនរដ្ឋប៉ាឡេស្ទីនផងដែរ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកសភាព នៃប្រទេសអ៊ីស្រាអ៊ែលបានឈានទៅដល់ការអនុម័តឲ្យរដ្ឋាភិបាលចម្រុះថ្មី របស់អ៊ីស្រាអ៊ែលកើតលេចរូបរាងឡើងហើយក្នុងនោះមេដឹកនាំបក្សជាតិនិយមលោក Naftali Bennett នឹងក្លាយទៅជានាយករដ្ឋមន្ត្រី២ឆ្នាំ ដំបូងខណៈដែលលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៣នាក់ ខណៈមានករណីជាសះស្បើយ១៦នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ សូមមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៥៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៨៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៥៩នាក់ និងស្លាប់៣នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៦នាក់ ដែលពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន១៨នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា កិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៣៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៣៦នាក់ ស្លាប់៤នាក់ និង៣៩៤នាក់ កំពុងសម្រាកព្យាបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន៥នាក់ ក្នុងនោះ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម២០កុម្ភៈ ចំនួន៣នាក់ និងជាករណីនាំចូលពីថៃ២នាក់ និងមានករណីជាសះស្បើយចំនួន០៣ នាក់ ផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ...
ភ្នំពេញ៖ លោកវុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ត្រីជាម្ដាយដែលមានជំងឺ covid-19 បានសម្រាលកូនភ្លោះចំនួនពីរនាក់ ក្រោមការជួយជ្រោមជ្រែង ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យធ្វើឲ្យទារកទាំងពីររួមទាំង ម្ដាយដែលមានជំងឺកូវីដ១៩ រួចផុតជីវិតហើយ មានសុខភាពល្អធម្មតា។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរនឹងស្វាគមន៍យ៉ាងកក់ក្តៅ...
បរទេស៖ ក្រសួងសុខាភិបាល របស់វៀតណាម បានប្រកាសថា ប្រទេសវៀតណាម នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានកត់ត្រាករណីឆ្លងថ្មី ជំងឺកូវីដ-19 ចំនួន ២១២ នាក់ក្នុងតំបន់ចំនួន ៥ ។ ករណីចំនួន ១៧៨ ត្រូវបានកត់ត្រានៅភាគខាងជើងខេត្ត Bac Giang, ៣០ នៅទីក្រុងហូជីមិញ, ២ ករណី...
បរទេស៖ ប្រទេសវៀតណាមនឹង សហការជាមួយប្រទេសគុយបា ដើម្បីផលិតវ៉ាក់សាំងបង្ការ ជំងឺកូវីដ-19 របស់គុយបាបន្ទាប់ពីវិទ្យាស្ថានវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) ទទួលបានបច្ចេកវិទ្យា ផលិតកម្មចាំបាច់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំង Abdala ផលិតដោយប្រទេសគុយបា បានឆ្លងកាត់ការសាកល្បងលើមនុស្សទាំង ៣...