ភ្នំពេញ ៖ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្ម ពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុង១ឆ្នាំ ខណៈក្រុមហ៊ុនអាចផលិតមាសសុទ្ធ ប្រមាណ ៣តោន ក្នុង១ឆ្នាំ សម្រាប់៨ឆ្នាំដំបូង។នេះជាលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល...
ប៉េកាំង៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចា ស្តីពីបញ្ហាសេដ្ឋកិច្ចជាលើកទី ៣ ក្នុងរយៈពេលពីរសប្តាហ៍ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទីក្រុងប៉េកាំង បានឲ្យដឹងថា រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ខ្លួន បានធ្វើការពិភាក្សាគ្នាដោយត្រង់ៗ តាមទូរស័ព្ទជាមួយ សមភាគីអាមេរិក។ រដ្ឋមន្រ្តីពាណិជ្ជកម្មចិនលោក Wang Wentao និងសមភាគីអាមេរិកលោក Gina Raimondo បានអះអាងថា ប្រទេសមហាអំណាច...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន៥នាក់ ក្នុងនោះស្រុកស្រែអំបិលម្នាក់ និងស្រុកមណ្ឌលសីមា ចំនួន៤នាក់និងមានករណីជាសះស្បើយចំនួន ៤នាក់ ផងដែរ។
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ៣ករណី ចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤ គីឡូក្រាម នៅរាជធានីភ្នំពេញ។ ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ:ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រកាសឱ្យដំណើរការ ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ របស់កម្ពុជា ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងជាឯកសារដ៏មានសារសំខាន់ សម្រាប់មន្ដ្រីរាជការ អ្នកវិនិយោគិន សិស្ស-និស្សិត និងអ្នកពាក់ព័ន្ធនានា ដើម្បីយកទៅសិក្សាឈ្វេងយល់។ យោងតាមខ្លឹមសារ សៀវភៅកម្រងទិន្នន័យឈ្មោះរាជធានី-ខេត្ត...
ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌល ចត្តាឡីស័កជាំក្សាន្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានយកសំណាកលើកទី២ ចំនួន៦៤នាក់ ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញ អ្នកផ្ទុកជំងឺកូវី១៩ ចំនួន០៦នាក់ស្រី០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ១/ សេងស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ២/អៀងសូនីតា ភេទស្រីអាយុ១៣ឆ្នាំ៣/ជឿនចាន់នី ភេទស្រីអាយុ២៣ឆ្នាំ៤/សឿន ហេង ភេទប្រុស អាយុ១៨ឆ្នាំនិង៥/...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន៥នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន៩នាក់ និងមានករណីជាសះស្បើយចំនួន ៤នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨៣នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៧នាក់ និងជាសះស្បើយចំនួន ៣៧នាក់។