ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលជាអ្នកដំណើរពី ខេត្តកណ្ដាល ។ សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១ សរុបចំនួន១៥នាក់ ក្នុងនោះបានព្យាបាលជា សះស្បើយចំនួន ៧នាក់...
ភ្នំពេញ៖ សហរដ្ឋអាមេរិកបាន ប្រគល់វត្ថុបុរណមានរូបបដិមា ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗ ចំនួន ២៧រូប ឲ្យកម្ពុជា ដើម្បីនាំត្រឡប់មកមាតុភូមិវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទូតកម្ពុជាប្រចាំអាមេរិកនៅថ្ងៃទី៩ មិថុនាបានឲ្យដឹងថា លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក Cyrus vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉កបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោបានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នារសៀល ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប ដែលជាដំណើរទស្សនកិច្ចទៅបរទេសដំបូង ក្នុងនាមជាប្រធានាធិបតី ដោយលោកមានគោលដៅពង្រឹងចំណងមិត្តភាព ជាមួយសម្ពន្ធមិត្តជិតស្និទ្ធនានា និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងពហុជាតិនិយម នៅទូទាំងតំបន់។ ដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃរបស់លោក បៃដិន រួមទាំងការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ប៊ែលហ្ស៊ិកនិងស្វីស ដើម្បីជួបជាមួយអ្នកនយោបាយ ព្រះរាជវង្ស សម្ពន្ធមិត្តណាតូ និងប្រារព្ធធ្វើជំនួបកំពូលជាមួយក្រុមប្រទេស...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាង គួរតែបង្កើតការបោះជំហានលោតផ្លោះទៅមុខថ្មី ក្នុងថ្ងៃតែមួយដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រារព្ធធ្វើកិច្ចប្រជុំមួយជាមួយមន្ត្រីជាន់ខ្ពស់។ កាសែតបក្សពលករកូរ៉េ Rodong Sinmun បានអំពាវនាវឲ្យប្រជាជនកូរ៉េខាងជើង ធ្វើការបោះជំហានទៅមុខ ទន្ទឹមនឹងជំនះលើការលំបាកនានា តាមរយៈការច្នៃប្រឌិតដែលបង្កើតឡើងរួមគ្នា។ គ្រប់វិស័យនិងអង្គភាពទាំងអស់ គួរតែសហការគ្នាយ៉ាងសកម្ម និងធ្វើការគាំទ្របន្ថែមទៀត ដើម្បីពន្លឿនដំណើរវិវត្តទៅមុខរួមគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ...
ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១៖ គិតទៅអតិថិជ នរបស់ សាមសុង ឥឡូវនេះគឺពិតជាឆ្លាតវៃខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យ និងភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ…! ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យធ្វើការកម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះចំនួនអតិថិជនដ៏ច្រើនលើសលុបហួសពីការស្មានបានធ្វើការកម្ម៉ង់ទិញទុកមុន…ដែលជោគជ័យនេះទើប ធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ជូនលើទីផ្សារ ដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពនឹងរៀបចំ កិច្ចប្រជុំគណៈកម្មការ ចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ។ ការសម្រេចនេះបានធ្វើឡើង ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ដ្រី...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានលើកឡើងថា សុំកុំឱ្យដានប្រវត្តិសាស្ត្រ រជ្ជកាលជ័យជេដ្ឋាទី២ វិលមកវិញក្នុងន័យនេះលោកចង់បញ្ជាក់ថា ទោះបីជាដេញពលរដ្ឋពីលេីទឹក ឡើងមកលើគោក ក៏នៅតែជាបញ្ហាចោទ សម្រាប់ប្រទេសជាតិដដែលដូច្នេះ បេីប្រព្រឹត្តខុសច្បាប់ប្រទេសកម្ពុជាត្រូវតែចាត់វិធានការផ្លូវច្បាប់។ ការលើកឡើងបែបនេះ ខណៈពេលដែលឱសាវាទ នៃការរុះរើផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ...
ភ្នំពេញ៖ គម្រោងប្រមាណជាង៥០០ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១ ត្រូវបានទទួលការពេញចិត្ត ពីសំណាក់ បណ្ដារដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង ក្នុងនោះប្រទេសកម្ពុជាទទួលបាន ១២គម្រោង ដែលនាំឱ្យគម្រោងសរុប របស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦ នៅទីក្រុងឆុងឈីង ប្រទេសចិន...
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦ នៅទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានកោតសរសើរចិនក្នុងការផ្តល់ឱសថ សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ រាប់លានដូស ដល់បណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា។ យោងតាម...