សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩បន្ថែមទៀតចំនួន ២.៣៧៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស សរុបកើនដល់ ៤៧៦.៧៩២នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីដែលត្រូវបានគេរកឃើញ គឺមានចំនួន ៥២.៩១១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស កើនឡើងដល់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជាសះស្បើយពី ជំងឺកូវីដ-១៩ សរុបចំនួន ០៦នាក់ នៅស្រុកស្រែអំបិល។
បរទេស៖ ប្រទេសវៀតណាមបានកត់ត្រា ករណីឆ្លងជំងឺកូវីដ-19 ក្នុងសហគមន៍ចំនួន ២៨៣ ករណីនៅថ្ងៃពុធនេះ ក្នុងនោះ ២០១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ភាគខាងជើង កាលពីចុងខែឧសភា ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីចំនួន...
ម៉ុងហ្គោលី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា នៅថ្ងៃពុធនេះ ប្រទេសម៉ុងហ្គោលី បានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលមានការរឹតត្បិត និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសដែលមានវាលខ្សាច់ ដ៏ធំល្វឹងល្វើយនេះមានប្រជាជនត្រឹមតែ ០៣លាន់នាក់ ប៉ុណ្ណោះ ។ អ្នកឈ្នះនឹងក្លាយជាប្រធានាធិបតីទី៦ របស់ម៉ុងហ្គោលី ចាប់តាំងពីការផ្លាស់ប្តូរដោយសន្តិភាព ពីកុម្មុយនិស្តទៅជាលទ្ធិប្រជាធិបតេយ្យនៅក្នុងឆ្នាំ១៩៩២...
វែលលីងតុន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា គិលានុបដ្ឋាយិកាប្រមាណ០៣ម៉ឺននាក់ នៅក្នុងប្រទេសនូវែលសេឡង់ បានឈប់ធ្វើការរបស់ពួកគេនៅថ្ងៃពុធនាំគ្នាធ្វើកូដកម្មរយៈពេល៨ម៉ោង នៅទូទាំងប្រទេស បន្ទាប់ពីការចរចារ ជាមួយរដ្ឋាភិបាលសម្រាប់ប្រាក់ខែ និងលក្ខខណ្ឌការងារបានបរាជ័យ ។ សកម្មភាពធ្វើកូដកម្មនេះបានកើតឡើង បន្ទាប់ពីអង្គការគិលានុបដ្ឋាយិកានូវែលសេឡង់ ហៅកាត់ (NZNO) បានច្រានចោលការដំឡើងប្រាក់ខែ១,៤ភាគរយដែលស្នើដោយក្រុមប្រឹក្សាសុខភាព ស្រុកកាលពីដើមសប្តាហ៍នេះ...
បរទេស៖យោងតាម ការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក របស់ប្រទេសរុស្សីកាលពី ថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សី គឺកាន់តែខិតជិតក្នុងការសាងសង់ រួចរាល់នូវនាវាលើកដំបូងមួយ របស់ខ្លួនដែលអាចបំពាក់បច្ចេកវិទ្យាបំបាំងខ្លួន ពីសត្រូវបាន។ កាសែត RIA Novosti របស់រដ្ឋបានសរសេរថា ក្រោយការពន្យាពេលមួយរយៈហើយ មកនោះគម្រោងសាងសង់ដែលមានឈ្មោះថា ២០៣៨៦ នឹងអាចរំពឹងទុកបានថា ជោគជ័យក្នុងការសាងសង់រួចរាល់នូវនាវា បច្ចេកវិទ្យាចុងក្រោយនេះនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។ គួរឲ្យដឹងដែរថាអស់រយៈពេលជាង ១០ឆ្នាំចុងក្រោយនេះប្រទេសរុស្សីបាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន១៥នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន១១នាក់ និងមានករណីជាសះស្បើយចំនួន ១២នាក់ ផងដែរ។ ,
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវ ឲ្យប្រជាពលរដ្ឋទទួលបានការសម្ភាស និងកម្មករ-និយោជិត ដែលទទួលបានការបញ្ជាក់ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំង ប្រជាពលរដ្ឋ មានអ្នកឆ្លង និងអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវអញ្ជើញទៅបើកសាច់ប្រាក់ឧបត្ថម្ភ។ នេះយោងតាមសារលិខិតស្ដីពី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញ បទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការប្រមូលមនុស្សទៅរៀនសូត្រការពីបោះឆ្នោត សាកល្បងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់។ តាមរយៈសារសំឡេង នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា...