ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសស្តីពីករណី រកឃើញវិជ្ជមានអ្នកជំងឺកូវីដ១៩ ចំនួន០៩នាក់ ក្នុងនោះ នៅស្រុកសាលាក្រៅចំនួន៧នាក់ និងក្រុងប៉ៃលិនចំនួន ២នាក់ និងជាសះស្បើយចំនួន ២នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ នៅស្រុកស្រែអំបិល ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន ២៤នាក់ ផងដែរ។
ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រកាសផ្អាកដំណើរការលក់ដូរ ក្នុងផ្សារព្រែកតាមាក់ (ចាស់) ស្ថិតក្នុង ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលទាំងមូល ជាបណ្តោះអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ។ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល...
សេអ៊ូល៖ អគ្គកុងស៊ុលថ្មីរបស់កូរ៉េខាងត្បូង នៅអូសាកាបានឲ្យដឹងថា លោកនឹងខិតខំ ជួយពង្រឹងការយល់ដឹងរបស់ជប៉ុន អំពីប្រទេសកូរ៉េខាងជើង តាមរយៈការចាប់យកជំនាញ របស់លោកលើប្រទេសនេះពីព្រោះបញ្ហានេះ គឺជាផ្នែកមួយដែលប្រទេសទាំងពីរ អាចសហការគ្នាបាន។ នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន នៅមុនពេលចាកចេញ ទៅប្រទេសជប៉ុន លោក Cho Seong Ryoul បានលើកឡើងថា ទោះបីជាចំណងទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង កាន់តែយ៉ាប់យ៉ឺនដោយសារសំណងក្នុងពេលមានសង្គ្រាម និងបញ្ហាផ្សេងទៀតក៏ដោយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានលើកឡើងថា គេនៅមិនទាន់ច្បាស់ថាតើក្រុងតេអេរ៉ង់ មានឆន្ទៈក្នុងការចាត់វិធានការ ដើម្បីវិលត្រឡប់ទៅរកការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬយ៉ាងណា។ លោក Blinken បានប្រាប់សវនាការមួយថា“ យើងបានចូលរួមនៅក្នុងការសន្ទនាដោយប្រយោលអស់រយៈពេល ២-៣ ខែចុងក្រោយ ហើយវានៅតែមិនទាន់ច្បាស់ថាតើអ៊ីរ៉ង់ មានឆន្ទៈនិងត្រៀមធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីត្រឡប់មករកការអនុលោម តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬយ៉ាងណា” ។ លោកបានលើកឡើងថា“...
ស្វាយរៀង៖ក្រោយពីមានករណីពុលស្រាសស្លាប់ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យទំនិញតាមដាន ទៅលើទីតាំងឱសថស្ថានលក់អាល់កុល ជែលនិងកន្លែងផលិតស្រាស ស្រាថ្នាំ និងហាងលក់ស្រាសនៅក្រុងស្វាយរៀង និង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ លោកផឹង និលប្រធានសាខា (កបប) ខេត្តបានឲ្យដឹងថា...
ភ្នំពេញ ៖ ប្រមុខរដ្ឋមន្រ្តីការបរទេសខ្មែរ អាស៊ាន និងចិនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះទំនាក់ទំនង និងសេចក្តីប្រាថ្នា ព្រមទាំងផែនការដើម្បីធានាថា ប្រជាជននឹងទទួលបានអនាគតកាន់តែរស់រវើកនិងរីកចម្រើនថែមទៀត ។ នេះបើតាមហ្វេសប៊ុករបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នាថ្ងៃ៨ មិថុនា។ លោក ប្រាក់ សុខុន បានឲ្យដឹងទៀតថា លោករួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចិន...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១នេះ សប្បុរសជន និងព្រះសង្ឃ បន្តផ្ដល់អំណោយជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះខាងព្រះសង្ឃ ក្នុងខេត្តកំពង់ចាម ទឹកបរិសុទ្ធ ២.៩០០ យួរ មី...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ គឺចាក់ឲ្យបានគ្រប់ៗគ្នា មិនថា ប្រជាពលរដ្ឋ ឬអ្នកទោសឡើយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ការលើករបស់លោកស្រី យក់ សម្បត្តិ ក្រោយពីមានអ្នកទោសក្នុងខេត្តមួយចំនួន បានឆ្លងជំងឺកូវីដ-១៩ និងមានស្លាប់ផងដែរ។ ក្នុងឱកាសទទួលវ៉ាក់សាំង១លានដូសទៀតនាថ្ងៃទី៨ ខែឧសភា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា មន្ត្រីមួយរូបមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារឧប្បត្តិហេតុអគ្គីភ័យ កើតឡើងនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌាំ បានកើនឡើងដល់១៨នាក់ ។ អគ្គីភ័យបានកើតឡើង នៅក្រុង រដ្ឋខាងលើ Pune នៅឯរោងចក្រផលិតស្រោមដៃ អនាម័យ និងផលិតទឹកសុទ្ធមួយកន្លែង ។ មន្ត្រីមួយរូបមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ...